មគ្គទេសក៍តាំងទីលំនៅ៖ តើខ្ញុំអាចនាំឳពុកម្តាយរបស់ខ្ញុំមកអូស្រ្តាលីតាមវីធីណា?

វាគឺជារឿងសមហេតុសមផលណាស់ សម្រាប់ជនប្រវេសន៍ដែលបានមកសាងអនាគតនៅក្នុងប្រទេសអូស្រ្តាលីហើយចង់ធានាយកឳពុកម្តាយរបស់ពួកគេឲ្យមករស់នៅក្បែរខ្លួន ជាពិសេសប្រសិនបើពួកគេមានកូនទៀតនោះ។

Grandparents

Source: gwaar_Flickr_CC

មានទិដ្ឋាការ​ឳពុកម្តាយ​ប៉ុន្មានប្រភេទ​ដែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ប៉ុន្តែ​បើ​មិន​ថ្លៃ​ទេ​ ក៏​ត្រូវ​រង់ចាំ​យូរ​ដែរ។

ទិដ្ឋាការដែលមិនបង់វិភាគទាន (Non-contributory visas)

វាគឺ​ជា​ជម្រើស​ដែល​ចំណាយ​អស់​ប្រាក់​តិចបំផុត ប្រមាណ​ជា​៦ពាន់​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដាក់​ពាក្យ​គោល និង​២ពាន់​ដុល្លារ​ទៀត​សម្រាប់​ប្តី​ឬប្រពន្ធ​ក្នុង​បន្ទុក។ ដោយសារតែ​ការ​ផ្តល់​ជូន​ទិដ្ឋាការ​នេះ ក្នុង​មួយ​ឆ្នាំ​ៗមាន​ចំនួន​កំណត់​ នោះ​បញ្ជី​រង់ចាំ​គឺ​វែង​មែនទែន​ ដែល​អាច​ថា​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ​៣០ឆ្នាំ​ឯណោះ។

ដើម្បី​មានសិទ្ធិដាក់​ពាក្យ​សុំ​បាន ឳពុកម្តាយ​ត្រូវ​មាន​អ្នក​ធានា ធ្វើតេស្ត​សុខភាព​និង​អាកប្បកិរិយា ព្រមទាំង​ឆ្លងកាត់​ការ​ធ្វើតេស្ត​សមតុល្យ​គ្រួសារ (balance family test)។ ដើម្បី​ជាប់​តេស្ត​សមតុល្យ​គ្រួសារ យ៉ាងហោចណាស់​ត្រូវ​មាន​កូន​ពាក់​កណ្តាល​រស់​នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​អូស្រ្តាលី។

វារួមទាំង subclasses  and .

joint family
Source: sagenext

ទិដ្ឋាការដែលបង់ប្រាក់វិភាគទាន (Contributory visas)

ទិដ្ឋាការ​ដែល​បង់​ប្រាក់​វិភាគទាន​មាន​ដំណើរ​ការ​លឿន​ជាង (ក្រោម​២ឆ្នាំ) ប៉ុន្តែ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​ផងដែរ។ សម្រាប់​ទិដ្ឋាការ​អចិន្រ្តៃហ៍​មួយ ត្រូវ​ចំណាយ​សរុប​អស់​ជិត​៥០០០០ដុល្លារ។

ដើម្បី​មានសិទ្ធិដាក់​ពាក្យ​សុំ​បាន ឳពុកម្តាយ​ត្រូវ​មាន​អ្នក​ធានា ធ្វើតេស្ត​សុខភាព​និង​អាកប្បកិរិយា ព្រមទាំង​ឆ្លងកាត់​ការ​ធ្វើតេស្ត​សមតុល្យ​គ្រួសារ (balance family test) និង​លិខិតធានា​(assurance of support)។ លិខិត​ធានា​គឹ​ជា​ការ​សន្យា​ផ្លូវ​ច្បាប់​មួយ​ពី​អ្នក​ធានា​ក្នុងការ​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ។

វារួម​ទាំង​ទិដ្ឋាការ subclasses  and .
Trazer os pais, e avós, para a Austrália é o sonho de milhares de famílias. Cuidar e ser cuidado pelos nossos idosos faz toda a diferença.
Trazer os pais, e avós, para a Austrália é o sonho de milhares de famílias. Source: AAP

ទិដ្ឋាការសម្រាប់ឳពុកម្តាយដែលស្ថិតក្នុងវ័យធ្វើការ

ប្រសិនបើ​ឳពុកម្តាយ​ស្ថិតនៅ​ក្នុង​វ័យ​ធ្វើការ ពួកគាត់​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បណ្តោះអាសន្ន​លេខ  ឬ​  ដែល​ត្រូវ​ចំណាយ​ចាប់​ពី​២០០០០ដុល្លារ ដល់​៣២០០០ដុល្លារ ហើយ​នឹង​អនុញ្ញាតិ​ឲ្យ​ពួកគាត់​ធ្វើការ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​រយៈពេល​២​ឆ្នាំ​ដោយ​អាច​ប្រើប្រាស់​Medicare បាន។ បន្ទាប់​មកពួកគាត់​អាចប្តូរ​ទៅ​ទិដ្ឋាការ​អចិន្ត្រៃយ៍​លេខ​ បាន ដោយ​ត្រូវបង់​២០០០០ដុល្លារបន្ថែម​ទៀត។

ជម្រើសដទៃទៀត៖ ទិដ្ឋាការភ្ញៀវទេសចរ

សម្រាប់​ឳពុក​ម្តាយ​ដែល​មិន​មាន​កូន​យ៉ាងហោចណាស់​ពាក់កណ្តាល​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេនោះ ជម្រើស​ចំបង​របស់​ពួកគាត់​គឺ​ទិដ្ឋាការ​ជា​ភ្ញៀវទេសចរ

វាអនុញ្ញាតិ​ឲ្យ​ពួកគាត់​មក​លេង​រហូត​ដល់​១​ឆ្នាំ ហើយ​ចំណាយ​អស់​ត្រឹមតែ​១០០០​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់​ពី​មួយ​ឆ្នាំ​នេះ​ទៅ ពួកគាត់​នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ​យ៉ាង​ហោចណាស់​៦ខែ​ទើប​អាច​ដាក់​ពាក្យ​សុំ​មក​សួរ​សុខទុក្ខ​រយៈពេល​១២​ខែ​ទៀត។
Grandparent
Source: AAP

ទិដ្ឋាការបណ្តោះអាសន្នថ្មីដែលអាចនឹងមកដល់នាពេលឆាប់ៗនេះ

នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អាច​នឹង​មាន​ជម្រើស​បន្ថែម​១​ផ្សេង​ទៀត​សម្រាប់​ឳពុកម្តាយ​ដែល​មិន​ជាប់​ការ​ធ្វើ​តេស្ត​សមតុល្យ​គ្រួសារ។

រដ្ឋាភិបាល​ងូស្រ្តាលី​បានប្រកាស​កាល​ពី​ខែមុន​នេះថា ទិដ្ឋាការ​ ដែល​អនុញ្ញាតិ​ឲ្យ​ពួកគាត់​រស់នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​រហូត​ដល់​ទៅ​១០ឆ្នាំនេះ អាច​នឹង​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ​២០០០០ដុល្លារ។ លើសពីនេះ​ទៅទៀត កូន​ឬក៏​អ្នក​ធានា​នឹង​ត្រូវ​បង់​ថ្លៃ​ធានារ៉ាប់​រង​សុខភាព​ឯកជន និង​ដើរតួ​ជា​អ្នក​ធានាខាង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ចំណាយ​ថ្លៃ​ថែទាំ​សុខភាព​បន្ថែម​ទៀតផង។

ទិដ្ឋាការ​នេះ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​សុំ​សិទ្ធិ​រស់នៅ​ជា​អចិន្រ្តៃយ៍​បាន​ឡើយ ហើយ​ឳពុកម្តាយ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​អូស្រ្តាលី​បន្ទាប់​ពី​ផុតកំណត់​១០ឆ្នាំ។

ទិដ្ឋាការ​ធានា​ឳពុកម្តាយ​មក​រស់នៅ​ជា​បណ្តោះអាសន្ន​ថ្មីនេះ​នៅ​ត្រូវ​ការ​ការ​បោះឆ្នោត​គាំទ្រ​នៅឡើយ។ ប្រសិន​បើ​វា​ឆ្លង​សភា​រួច​មែននោះ វា​អាច​នឹង​មាន​សុពលភាព​ចាប់​ពី​ចុង​ឆ្នាំ​នេះ​តទៅ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​អន្តោប្រវេសន៍

Share
Published 4 July 2017 4:33pm
Updated 12 August 2022 3:52pm
By Audrey Bourget, Sopharany Hay


Share this with family and friends