រឿង៥យ៉ាងដែលអ្នកត្រូវដឹងពីការដាក់ពាក្យសុំទិដ្ឋាការឳពុកម្តាយ

ការដាក់ពាក្យសុំទិដ្ឋាការធានាឳពុកម្តាយឲ្យមករស់នៅក្នុងប្រទេសអូស្រ្តាលីអាចជាដំណើររឿងមួយដែលវែងឆ្ងាយនិងត្រូវចំណាយច្រើន។ បច្ចុប្បន្នមានឳពុកម្តាយជាង៤ម៉ឺននាក់កំពុងតែស្ថិតនៅក្នុងបញ្ជីរង់ចាំរយៈពេល៣០ឆ្នាំសម្រាប់សិទ្ធិរស់នៅជាអចិន្រ្តៃយ៍។ តើមានជម្រើសផ្សេងដែរឬទេ?

Australian immigration departure passport stamp

Departure stamp on the inside page of a passport. Source: Getty Images

ទិដ្ឋាការធានាឳពុកម្តាយមានពីរប្រភេទគឺ ការមិនបង់វិភាគទាន(Non-Contributory) និង ការបង់វិភាគទាន (Contributory)

ខណៈ​ដែល​ទិដ្ឋាការ​មិនបង់​វិភាគទាន​ () អាច​ត្រូវ​ចំណាយ​ត្រឹមតែ​ប្រមាណ​ ៥៩០០ដុល្លារនោះ អ្នក​អាច​ត្រូវ​រង់​ចាំរយៈពេល​ពី​១៨​ទៅ​៣០ឆ្នាំ​ក្នុង​ការអនុម័ត។ រីឯ ទិដ្ឋាការ​បង់​វិភាគ​ទាន( )​វិញ អ្នក​ត្រូវ​ចំណាយ​ប្រមាណ​ពី ៤៥០០០ ទៅ ៥៥០០០​ដុល្លារ​​សម្រាប់​ឳពុក ឬ​ម្តាយ​ម្នាក់ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​តែ​២ឆ្នាំ​ប៉ុណ្ណោះ។
Parent visa
Source: SBS

ការធ្វើតេស្តអាកប្បកិរិយានិងសុខភាព

អ្នក​ត្រូវ​តែ​ជាប់ការ​ធ្វើ​តេស្ត​អាកប្បកិរិយានិង​សុខភាព​នៅ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ហើយ​ម្តងទៀត​នៅ​ពេល​ដែល​អ្នក​ទទួលបាន​ទិដ្ឋាការ។
Australian visa form
Australian visa form Source: AAP

ជម្រើសដទៃទៀតសម្រាប់ឳពុកម្តាយដែលស្ថិតក្នុងអាយុធ្វើការ

ប្រសិន​បើ​ឳពុក​ម្តាយ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​អាយុ​ធ្វើការ​ងារនោះ ពួក​គេ​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បណ្តោះ​អាសន្ន​លេខ ១៧៣ ឬ​ក៏ ៨៨៤​បាន ដោយ​ការ​បង់​ប្រាក់​ដើម​ដំបូង​នោះ​អស់​តែ ២៩១៣០ដុល្លារ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​មាន​ពេល​២ឆ្នាំ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ហើយ​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​មេឌីខែ​និង​មាន​សិទ្ធិ​ធ្វើ​ការ​ពេញ​ម៉ោង។ ក្នុង​ពេល​២ឆ្នាំ​នេះ​ពួក​គាត់​អាច​សន្សំ​បា្រក់​ដែល​ត្រូវ​ការ​បន្ថែម​ចំនួន​១៩០០០ដុល្លារ​ដើម្បី​ប្តូរ​ទៅ​ដាក់​ពាក្យ​សុំ​សិទ្ធិរស់​នៅ​អចិន្ត្រៃយ៍​លេខ ១៤៣​ដែល​ជាទិដ្ឋាការ​បង់​វិភាគទាន​បាន។
Family Visa
Source: Pixabay, Public Domain

អ្នកដាក់ពាក្យសុំទិដ្ឋាការឳពុកម្តាយនេះត្រូវការអ្នកធានាដែលមានសញ្ជាតិអូស្រ្តាលី សិទ្ធិរស់នៅអចិន្រ្តៃយ៍ ឬក៏ជនជាតិណូវ៉ែលហ្សេឡង់ដែលមានសិទ្ធិធានាបាន។

អ្នក​ក៏ត្រូវ​ការ​ភស្តុតាង​បញ្ជាក់​ផង​ដែរ​ថា​អ្នក​រស់​នៅ​ទី​នេះ​ ដែល​ជា​ទូ​ទៅ​មាន​រយៈពេល​២ឆ្នាំ។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ក៏​ត្រូវ​តែ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​តេស្ត​សមតុល្យ​គ្រួសារ​ផង​ដែរ ដោយ​តម្រូវ​ឲ្យ​មាន​ភស្តុតាង​បញ្ជាក់ថា​សមាជិក​គ្រួសារ​របស់​គាត់​ភាគច្រើន​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។
Parent visa, increase
Source: Getty Images

អ្នកត្រូវផ្តល់ការធានាពីការទំនុកបម្រុង

ការធានា​​ដល់​ការ​ទំនុក​បម្រុង គឺជា​មូលបត្រ​រដ្ឋាភិបាល​ដែល​ត្រូវ​កាន់កាប់​ដោយ  ។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ដោយ​មាន​ការ​បង់​វិភាគ​ទាន​ត្រូវ​តំកល់​មូលប័ត្រ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​​១០០០០ដុល្លា សម្រាប់​អ្នក​ដាក់​ពាក្យ​គោល និង​៤០០០​ដុល្លារ​សម្រាប់​អ្នក​បន្ទាប់​បន្សំ ហើយ​មូលប័ត្រ​នេះ​ត្រូវ​តម្កល់​ទុក​នៅ​Centrelink រយៈពេល​១០ឆ្នាំ។ ចំណែក​ឯ​អ្នក​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ដោយ​មិន​បង់​វិភាគ​ទាន​វិញ ត្រូវ​តំកល់​ប្រាក់​ចំនួន​៥០០០ដុល្លារ​សម្រាប់​អ្នក​ដាក់​ពាក្យ​គោល និង​២០០០​ដុល្លារ​សម្រាប់​អ្នក​បន្ទាប់​បន្សំ ហើយ​មូលប័ត្រ​នេះ​ត្រូវ​តម្កល់​ទុក​នៅ​Centrelink រយៈពេល​២ឆ្នាំ។
AAP
Australian currency pictured in Sydney, Thursday, Sept. 11, 2014. (AAP Image/Joel Carrett) NO ARCHIVING Source: AAP
មានអ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ឳពុកម្តាយ​ដែល​ចំណាយ​ទាប​ប្រមាណ​ ៤ម៉ឺន​នាក់​កំពុងតែ​រង់​ចាំនៅ​ក្នុង​បញ្ជី​ ទិដ្ឋាការ​មិនបង់​វិភាគទាន ()។ ហើយ​នៅ​ក្នុង​ឆ្នាំនេះ​រដ្ឋាភិបាល​ផ្តល់​ទិដ្ឋាការ​ចំនួន​១៥០០តែ​ប៉ុណ្ណោះ។ ខណៈដែល​ទិដ្ឋាការ​បង់​ប្រាក់​វិភាគ​ទាន​ខ្ពស់ () ​មាន​កន្លែង​ទំនេរ ៧១៧៥​កន្លែង ក្នុង​ឆ្នាំនេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹ​ងការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ឳពុក​ម្តាយ​នេះ សូមចូល​ទៅកាន់​គេហទំព័រ​របស់  ។

Share
Published 10 June 2016 4:07pm
By Ildiko Dauda
Presented by Sopharany Hay

Share this with family and friends