តើពលករខ្មែរអាចមកធ្វើការនៅក្នុងប្រទេសអូស្រ្តាលីដោយស្របច្បាប់បានដែរឬទេ?

Source: Wikimedia Commons
ថ្មីៗនេះមានការផ្ទុះឡើងវិញម្តងទៀតនូវដំណឹងជ្រើសរើសបុគ្គលិកមកធ្វើការផ្នែកបេះបន្លែផ្លែឈើនៅក្នុងប្រទេសអូស្រ្តាលី។ ប្រិយមិត្តយើងបានទាក់ទងមកSBSខ្មែរដើម្បីសុំការពន្យល់បំភ្លឺថា "តើរដ្ឋាភិបាលអូស្រ្តាលីអនុញ្ញាតិឲ្យពលករខ្មែរមកធ្វើការនៅក្នុងប្រទេសអូស្រ្តាលីដែរឬទេ?"។ សូម្បីតែគេហទំព័ររបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាក៏បានបញ្ជាក់ផងដែរថានេះគឺជាករណីឆបោក។ តើពលករខ្មែរអាចមកធ្វើការនៅក្នុងប្រទេសអូស្រ្តាលីដោយស្របច្បាប់បានដែរឬទេ? តើការលបលួចធ្វើការងារដោយបំពានលក្ខខណ្ឌទិដ្ឋាការនៅក្នុងប្រទេសអូស្រ្តាលីប្រឈមនឹងផលវិបាកអ្វីខ្លះ?
Share