តើអ្វី​ជាការបញ្ចេញសំឡេងទៅកាន់សភា ឬVoice to Parliament?

NAIDOC Week 2022

NAIDOC Week 2022 Source: Ryhia Dank

ការបោះឆ្នោតប្រជាមតិដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលីសម្រាប់ការចាប់ផ្តើមបង្កើតសំឡេងជនជាតិដើមទៅកាន់សភា កំពុងតែស្ទុះឡើងហើយ។ តើការបញ្ចេញសំឡេងទៅកាន់សភា(Voice to Parliament )ជាអ្វី?


អ្វីគឺជាការបញ្ចេញសំឡេងទៅកាន់សភាឬ Voice to Parliament?

នៅឆ្នាំ 2017 ក្រុមតំណាងនៃប្រជាជន​ដើម​ដំបូង​របស់ប្រទេសអូស្ត្រាលី​បានប្រមូលផ្តុំគ្នានៅ Uluru ហើយបានបង្ហាញប្រជាជនអូស្ត្រាលីនូវសេចក្តីថ្លែងការណ៍ Uluru ចេញពីបេះដូង ()។

សេចក្តីថ្លែងការណ៍ Uluru ស្នើឡើង​នូវធាតុជាមូលដ្ឋានចំនួនបីនៃកំណែទម្រង់៖ សំឡេង ម៉ាការ៉ាតា (ពាក្យរបស់ Yolngu ដែល​មានន័យថា ) និង 


Key points:

  • សំឡេងទៅកាន់សភាគឺជាការទាមទារមួយសម្រាប់ស្ថាប័នក្រុមប្រឹក្សាជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាទាក់ទងនឹងប្រជាជននៃប្រជាជាតិដើមដំបូង។
  • សេចក្តីថ្លែងការណ៍ Uluru ពីបេះដូង អំពាវនាវឱ្យមានកំណែទម្រង់សំខាន់ៗចំនួនបី ដែលក្នុងនោះ សំឡេងទៅកាន់សភា គឺជាចំណុចទីមួយ។
  • អ្នកនិពន្ធនៃសេចក្តីថ្លែងការណ៍ Uluru បានស្នើខែឧសភា ឆ្នាំ 2023 ឬខែមករា ឆ្នាំ 2024 ជាកាលបរិច្ឆេទដែលទំនងសម្រាប់ការបោះឆ្នោតប្រជាមតិដែលនឹងត្រូវធ្វើឡើង។ 

កំណែទម្រង់​ទី​១ គឺ​សំឡេងទៅកាន់​សភា ដែល​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

នោះមាន​ន័យ​ថា វា​ទាមទារ​ឲ្យ​មាន​ប្រជាមតិ ដើម្បី​ឲ្យ​សំណើ​នេះ​អាច​ដាក់​នៅ​ចំពោះ​មុខ​ប្រជាជន​អូស្ត្រាលីធ្វើការ​សម្រេច។

វាគឺជាការរួមបញ្ចូលគ្នានៃដំណើរការជាច្រើនទសវត្សរ៍នៃប្រព័ន្ធច្បាប់ និងនយោបាយរបស់អូស្ត្រាលី និងប្រជាជនអូស្ត្រាលីដែលកំពុងធ្វើការឆ្ពោះទៅរកការទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិដើមដំបូង។

តើវាមានន័យដូចម្តេចចំពោះប្រជាជនអូស្រ្តាលី?

ការធ្វើប្រជាមតិនឹងស្នើឱ្យប្រជាជនអូស្ត្រាលីអនុម័តលើបទប្បញ្ញត្តិថ្មីមួយដែលអាចឱ្យសភាសហព័ន្ធបង្កើតស្ថាប័នប្រឹក្សាដែលនឹងត្រូវបានគេស្គាល់ថាជាសំឡេងទៅកាន់សភា។

រដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ដែលចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 1901 មិនទទួលស្គាល់ការកាន់កាប់ និងការថែរក្សាទឹកដីពីមុនរបស់ជនជាតិដើមភាគតិចAboriginal ឬ អ្នកកោះTorres Strait ទេ។

បើនិយាយឱ្យសាមញ្ញទៅ សម្លេងទៅកាន់សភាគឺជាការទទួលស្គាល់នូវសហគមន៍បុរាណទាំងនេះ ដែលរស់នៅលើទ្វីបនេះអស់រយៈពេល 60,000 ឆ្នាំមកហើយ សំឡេងរបស់​ពួកគេ និងតួនាទីរបស់ពួកគេ នៅក្នុងលទ្ធិប្រជាធិបតេយ្យអូស្ត្រាលីតាមរយៈរដ្ឋធម្មនុញ្ញអូស្ត្រាលី។

សហប្រធាន Uluru Dialogue និងជាមេធាវីសិទ្ធិមនុស្សអន្តរជាតិមកពីសាកលវិទ្យាល័យញូសៅវែល សាស្ត្រាចារ្យ Megan Jane Davis បាននិយាយថា វាក៏ជាការទទួលស្គាល់ប្រជាជនអូស្ត្រាលី និងទ្វីបនេះថាជា "ការបញ្ចេញមតិពេញលេញរបស់ប្រទេសជាតិ" ដែលអនុញ្ញាតឱ្យប្រទេសនេះ "ផ្លាស់ទីឆ្ពោះទៅមុខ” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោកស្រីបាននិយាយថា "វាគឺជាផ្នែកមួយនៃកំណែទម្រង់មួយចំនួនដែល សេចក្តីថ្លែងការណ៍ Uluru ចេញ​ពី​បេះដូង បានអំពាវនាវឱ្យមានការផ្លាស់ប្តូរដែលចាំបាច់ ដើម្បីផ្តល់អំណាចដល់ប្រជាជនរបស់យើង ហើយដែលរួមមានគណៈកម្មការ Makarrata ដែលជាការបង្កើតកិច្ចព្រមព្រៀង ឬគណៈកម្មការសន្ធិសញ្ញា"។

“ការទទួលស្គាល់សំឡេងរបស់ប្រជាជាតិដើមដំបូង អាចឱ្យប្រជាជនរបស់យើងចូលរួម​នៅ​ក្នុង​តុប្រជុំ នៅពេលដែលច្បាប់ និងគោលនយោបាយត្រូវបានបង្កើតឡើងអំពីជីវិតរបស់យើង”។

តើយើងស្ថិតនៅកន្លែងណា?

បន្ទាប់ពីការទទួលស្គាល់ប្រទេសរបស់លោករួចមក  បានចាប់ផ្តើមសុន្ទរកថាជ័យជំនះយប់បោះឆ្នោតរបស់លោកដោយប្រកាសថា "ក្នុងនាមគណបក្សពលករអូស្ត្រាលី ខ្ញុំប្តេជ្ញាចំពោះសេចក្តីថ្លែងការណ៍ Uluru អស់ពីបេះដូង" ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ លោកស្រីសាស្ត្រាចារ្យ Davis បាន​និយាយ​ថា "វា​ជា​អារម្មណ៍​ធូរស្រាល និង​ជាសមិទ្ធផល​មួយ ប៉ុន្តែ​នៅ​មាន​ផ្លូវ​ដ៏វែង​ឆ្ងាយទៀត​ដែល​ត្រូវដើរ​ទៅ​មុខ"។

“យើងរំភើបណាស់ អូស្ត្រាលីកម្រនឹងផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួនណាស់។ ហើយ​សម្រាប់​ប្រជាជន​យើង យើង​មិន​ដែល​មាន​ឱកាស​សម្រាប់​អំណាច​រដ្ឋធម្មនុញ្ញ​ប្រភេទ​ណាមួយ​ឡើយ។ ដូច្នេះ នេះ​ជា​រឿង​សំខាន់​ណាស់។ វាខុសពីការបោះឆ្នោតប្រជាមតិឆ្នាំ 1967 ដោយសារកំណែទម្រង់នេះនឹងផ្តល់អំណាចដល់ប្រជាជនរបស់យើង”។

នៅក្នុងលក្ខខណ្ឌនៃសេចក្តីប្រកាស Uluru ឥឡូវនេះមានការប្តេជ្ញាចិត្តសម្រាប់ការធ្វើប្រជាមតិ ដែលជាធាតុផ្សំដំបូងនៃសេចក្តីថ្លែងការណ៍ ហើយរដ្ឋាភិបាលសហព័ន្ធថ្មីកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់រឿងនោះ។

ជំហានបន្ទាប់

មានជំហានសំខាន់ៗមួយចំនួន​នៅមុនពេលសំឡេងជនជាតិដើមអាចត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។

ជាមួយនឹងការ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ សំឡេង​នេះនឹង​មាន​និរន្តរភាព និង​ជាប់​លាប់បាន​ល្អ​ហួស​ពី​ពេល​កំណត់​នយោបាយ។

មានន័យថា ការពង្រឹងអំណាចជនជាតិដើមភាគតិច និងការចូលរួមយ៉ាងសកម្មក្នុងជីវិតប្រជាធិបតេយ្យរបស់ប្រទេសជាតិ មិនអាស្រ័យលើគណបក្សនយោបាយដែលកាន់អំណាចនោះទេ។

រដ្ឋាភិបាល​ចម្រុះ​មុន​មាន​បំណង​ធ្វើ​ច្បាប់​សំឡេង ប៉ុន្តែ​គ្មាន​គម្រោង​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញនោះទេ ហើយ​ប្រសិន​បើ​សំឡេង​ត្រូវ​បង្កើតជាច្បាប់ ​វាអាច​នឹង​ត្រូវ​លុប​ចោលវិញបាន។


ប៉ុន្តែ​នៅពេលដែល​វា​មាន​នៅក្នុង​រដ្ឋធម្មនុញ្ញ វា​អាចផ្លាស់​ប្តូរ​ទៅបាន ​លុះត្រាតែមានការបោះឆ្នោត​ប្រជាមតិ​មួយទៀតតែប៉ុណ្ណោះ​។

នេះនឹងតម្រូវឱ្យមានការគាំទ្រផ្នែកនយោបាយ និងការពិគ្រោះយោបល់បន្ថែមមុនពេលបោះឆ្នោតណាមួយ។

ប្រសិនបើសភាសហព័ន្ធអនុម័តច្បាប់ ប្រជាមតិត្រូវតែធ្វើឡើងក្នុងរយៈពេលប្រាំមួយខែ ដើម្បីបង្កើតស្ថាប័នប្រឹក្សាជនជាតិដើមភាគតិចអចិន្ត្រៃយ៍សម្រាប់សភាសហព័ន្ធ។

អ្នកនិពន្ធនៃសេចក្តីថ្លែងការណ៍ Uluru បានស្នើខែឧសភា ឆ្នាំ 2023 ឬខែមករា ឆ្នាំ 2024 ជាសម្រាប់ការបោះឆ្នោតប្រជាមតិដែលនឹងត្រូវធ្វើឡើង៕


Share