កម្មវិធី​ស្វែង​យល់​ពី​សំណើ​កែ​ប្រែ​ច្បាប់​ចូល​សញ្ជាតិ​អូស្រ្តាលី

Citizenship test

Source: AAP

កាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកា សមាគមខ្មែររដ្ឋវិចតូរីយ៉ាបានរៀបចំកម្មវិធីផ្តល់ព័ត៌មាន ស្តីពីច្បាប់ចូលសញ្ជាតិ ដោយមានការចូលរួមពី មន្ត្រីទំនាក់ទំនងសាធារណៈ នៃក្រសួងអន្តោប្រវេសន៍ប្រចាំរដ្ឋវិចតូរីយ៉ា។


មន្រ្តី​អន្តោប្រវេសន៍​រូបនេះ​​បាន​បញ្ជាក់​ថា ច្បាប់​ដែល រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​នោះមិន​អាច​ឆ្លង​ផុត​ព្រឹទ្ធិ​សភា​បានទេ។ ដូចច្នេះ សម្រាប់​ការដាក់​ពាក្យ​ចូល​សញ្ជាតិ​នឹង​ត្រូវ​អនុវត្តន៍​តាម​ច្បាប់​ចាស់ដដែល ចំពោះ​ពាក្យ​សុំ ទាំងឡាយ​ណា​ដែល​បាន​ដាក់​មុន​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នា២០១៨។ 

ទោះយ៉ាងនេះក្តី រដ្ឋាភិបាល​ក៏មាន​គម្រោង​ស្នើ​សុំ​កែប្រែ​ច្បាប់​ឡើង​វិញ ដោយ​ច្បាប់​ថ្មី​នេះ​នឹង​ធ្វើ​ការ​វិនិច្ឆ័យ ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យចំនួន​បីជា​សំខាន់​ គឺ​យល់ដឹង​ពី​តម្លៃ​ប្រទេស​អូស្ត្រាលី ការ​ចូល​រួម​សមាហរណកម្ម​ក្នុង​សង្គម​អូស្ត្រាលី និង​ការ​ធ្វើ​តេស្ត​ភាសា​អង់គ្លេស​សមស្រប 

ដើម្បីជ្រាបច្បាស់​ពី​ការ​អះអាង​របស់​មន្ត្រី​អន្តោប្រវេសន៍ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍ របស់​លោក ខឹម សារឹម ជាមួយ​លោក ជា យូហ៊ន ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា ដូចតទៅ៕


Share