និស្សិតសកលវិទ្យាល័យជាច្រើនមិនអាចមានលទ្ធភាពទិញអាហារនិងរបស់របរប្រើប្រាស់ចាំបាច់

University Students

One in seven university students regularly go without food and other necessities because they can't afford them Source: AAP

ការស្ទង់មតិថ្មីបង្ហាញថា និស្សិតសកលវិទ្យាល័យម្នាក់ក្នុងចំណោម៧នាក់ និយាយថា ពួកគេជារឿយៗមិនមានលទ្ធភាពទិញអាហារហូបចុកនិងសម្ភារៈចាំបាច់ដទៃទៀតនោះទេ ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅទៀតចំពោះនិស្សិតដែលជាជនជាតិដើម។ អ្នកដែលធ្វើការនៅក្នុងវិស័យនេះកំពុងតែអំពាវនាវឲ្យរដ្ឋាភិបាលសហព័ន្ធបង្កើនប្រាក់ចំណូលឧបត្ថម្ភដល់និស្សិត ដោយនិយាយថា ប្រាក់ជំនួយសព្វថ្ងៃនេះមិនគ្រប់គ្រាន់នឹងថ្លៃចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ។



Share