ការផ្លាស់ប្តូរច្បាប់ថ្មីនៃ​ទិដ្ឋាការ​ធានា​ឳពុកម្តាយ​ធ្វើ​ឲ្យ​សហគមន៍​ភ័យ​ស្លន់ស្លោ

visa

Source: Getty Images

ភ្នាក់ងារអន្តោប្រវេសន៍និយាយថា អតិថិជនរបស់ខ្លួនរាប់រយនាក់កំពុងតែភ័យស្លន់ស្លោ បន្ទាប់ពីបានដឹងដំណឹងថាពួកគេមិនអាចមានប្រាក់ចំណូលច្រើនគ្រប់គ្រាន់ដើម្បីធានាឳពុកម្តាយមករស់នៅក្នុងប្រទេសអូស្រ្តាលីបានទេនោះ។ រដ្ឋាភិបាលសហព័ន្ធបានផ្លាស់ប្តូរលក្ខខណ្ឌប្រាក់ចំណូលកាលពីដើមខែមេសាកន្លងទៅនេះ។ ឥឡូវSBS ទទួលដំណឹងមកថា បក្សGreenនឹងព្យាយាមបង្វិលការផ្លាស់ប្តូរនេះត្រឡប់មកវិញ។


នៅ​ក្រោម​ច្បាប់ធានាឳពុកម្តាយ (Parent Visas)​ចាស់ អ្នក​នៅ​លីវ​ម្នាក់​ដែល​ចង់​ធានា​ឳពុក​ម្តាយ​ទាំង​ពីរ​របស់​ពួកគេ​នោះ គឺ​ត្រូវ​ការ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា​៣ម៉ឺន​៦ពាន់ដុល្លារ។

ឥឡូវ​សម្រាប់​អ្នក​នៅ​លីវ​(Single) ​ដូចគ្នានេះ ត្រូវការ​ភស្តុតាង​បញ្ជាក់​ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​រហូត​ដល់​ទៅ​៨ម៉ឺន៧ពាន់​ដុល្លារ។

ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​ធានា​ទាំង​ឳពុក​និង​ម្តាយ​នោះ ត្រូវការ​ប្រាក់​ចំណូល​រួម​បញ្ចូល​គ្នា​ចំនួន ១១ម៉ឺន​៥ពាន់​ដុល្លារ៕

Share