ត្រៀមលក្ខណៈក្នុងការប្រឡង IELTS ដើម្បីបំពេញតាមលក្ខខណ្ឌផ្លាស់ប្តូរថ្មីរបស់អូស្រ្តាលី

និស្សិតអន្តរជាតិ កញ្ញា រ៉ុន សុភី និង កញ្ញា យឹម សុវណ្ណារី
រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរចំពោះតម្រូវការភាសាអង់គ្លេសសម្រាប់ទិដ្ឋាការនិស្សិត និងទិដ្ឋាការនិស្សិតដែលបញ្ចប់ការសិក្សាបណ្តោះអាសន្ន។ ឥលូវនេះ ដើម្បីទទួលបានទិដ្ឋាការនិស្សិតលេខ ៥០០ និស្សិតគ្រប់រូបត្រូវមានពិន្ទុ IELTS សរុប ៦.០ ហើយទិដ្ឋាការលេខ ៤៨៥ ត្រូវមានពិន្ទុ IELTS សរុប ៦.៥ ។ ការផ្លាស់ប្តូរនេះទាមទារឲ្យនិស្សិតអន្តរជាតិទាំងអស់ ត្រូវតែត្រៀមលក្ខណៈឲ្យបានល្អក្នុងការប្រឡង ទើបអាចទទួលបានពិន្ទុគ្រប់តាមតម្រូវការរបស់រដ្ឋាភិបាល។ សូមស្តាប់បទសម្ភាសជាមួយនិស្សិតខ្មែរពីររូបដែលកំពុងបន្តការសិក្សានៅប្រទេសអូស្រ្តាលី។
Share