តើប្រព័ន្ធសុខាភិបាលអូស្ត្រាលីអាចទប់ទល់នឹងការកើនឡើងនៃវីរុសកូរ៉ូណាបំប្លែងថ្មី-អូមីក្រុង បានដែរឬទេ?

ICU staff caring for a COVID-19 patient at St Vincent’s Hospital in Sydney, Tuesday, July 13, 2021 Source: Supplied/St Vincent’s Hospital
ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃកូវីដ-១៩ វ៉ារ្យ៉ង់ Omicron បានចោទជាសំណួរឡើងថា តើប្រព័ន្ធសុខាភិបាលរបស់ប្រទេសអូស្ត្រាលីអាចទប់ទល់នឹងការកើនឡើងយ៉ាងសម្បើមនៃករណីឆ្លងដែរឬទេ។ ចំនួនករណីឆ្លងប្រចាំថ្ងៃនៅក្នុងរដ្ឋញូសៅវែលបានកើនឡើងទ្វេដង រៀងរាល់ពីរឬបីថ្ងៃម្តង ហើយការធ្វើម៉ូដែលគំរូបង្ហាញថា រដ្ឋនេះអាចនឹងឃើញករណីឆ្លងរហូតដល់ទៅ ២៥,០០០ករណី ក្នុងមួយថ្ងៃ នៅចុងខែក្រោយ។
Share