ក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជាត្រៀមលក្ខណៈឆ្លើយតបនឹងមេរោគកូវីដបំប្លែងថ្មី អូមីក្រុង

Cambodian Ministy of Health Or Vandin and WHO Dr. Li Ailan

Cambodian Ministy of Health Or Vandin and WHO Dr. Li Ailan Source: Meng Phalla

កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានចេញប្រកាសរួមគ្នា ស្តីពី បច្ចុប្បន្នភាពនៃវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។ អូមីក្រុង ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រកាសថា កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសាកលលោក ដោយត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតប ដើម្បីជៀសវាងការសោកស្តាយ។



Share