កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដបំប្លែងថ្មី-អូមីក្រុង ជាលើកដំបូង

Source: Meng Phalla
កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ម្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ នោះគឺស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលបានធ្វើដំណើរមកពីប្រទេសហ្គាណា នៅអាហ្វ្រិកខាងលិច។
Share