កម្ពុជាសម្រេចលុបចោលការធ្វើតេស្តរកកូវីដ១៩ លើអ្នកដំណើរពីបរទេស

Passengers undergo COVID-19 tests at the Histopath Diagnostic Specialists pre-departure area at Sydney International Airport on November 28, 2021 in Sydney, Australia

Source: James D. Morgan/Getty Images

កម្ពុជាបានសម្រេចលុបចោលនូវការធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់អ្នកដំណើរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួចហើយ។សេចក្តីសម្រេចថ្មីនេះ ត្រូវបានក្រសួងសុខាភិបាល ចេញផ្សាយកាលពីយប់ថ្ងៃទី១៦ ខែមីនា។ នោះគឺ ទី១៖ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា។ ២៖ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។ ៣៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។



Share