អូស្រ្តាលីបដិសេធមិនផ្តល់សញ្ជាតិឲ្យមហាសេដ្ឋីពាន់លានចិន ដែលបរិច្ចាគប្រាក់រាប់លានដុល្លារ

Chinese Billionaire Huang XiangMo Source: SBS News
អូស្រ្តាលីបានបដិសេធមិនព្រមផ្តល់សញ្ជាតិដល់មហាសេដ្ឋីពាន់លានរបស់ចិនម្នាក់ ដែលគេដឹងថាបានបរិច្ចាគប្រាក់រាប់លានដុល្លារឲ្យគណបក្សនយោបាយធំៗរបស់អូស្រ្តាលី។ អតីតអ្នកបញ្ចុះបញ្ចូលនយោបាយសម្រាប់រដ្ឋាភិបាលចិនរូបនេះ ធ្លាប់ជាអ្នកដែលមានសិទ្ធិរស់នៅអចិន្រ្តៃយ៍ក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែឥឡូវត្រូវជាប់គាំងនៅបរទេស ក្រោយពីមន្រ្តីផ្លូវការអូស្រ្តាលីបានប្រកាសថា លោកមិនសមនឹងកាន់លិខិតឆ្លងដែនរបស់អូស្រ្តាលីឡើយ។
Share