តើអ្នកអាចមើល​បច្ចុប្បន្នភាព​កូវីដ-១៩​ប្រចាំ​ថ្ងៃ​របស់​អូស្រ្តាលីជាភាសាខ្មែរបាននៅកន្លែងណាខ្លះ?

មានវិធីជាច្រើនដែលអ្នកអាចទទួលបានព័ត៌មានជាភាសាដទៃក្រៅពីភាសាអង់គ្លេស ស្តីអំពីដំណឹងថ្មីៗនៃស្ថានភាពវីរុសកូរ៉ូណារបស់អូស្រ្តាលីពី SBS។

NSW Chief Health Officer Dr. Kerry Chant during a COVID-19 update and press conference in Sydney, Friday, July 30, 2021. (AAP Image/Pool, Lisa Maree Williams) NO ARCHIVING

NSW Chief Health Officer Dr. Kerry Chant during a COVID-19 update and press conference. (AAP Image/Pool, Lisa Maree Williams) Source: Getty Images

ឥឡូវនេះមានវិធីជាច្រើន​ដើម្បីតាមដានព័ត៌មានចុងក្រោយបង្អស់ស្តីអំពីកូវីដ​-១៩ ជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ជាមួយ​នឹង​ការផ្តល់ជូន​​របស់ SBS នូវការផ្សាយបន្តផ្ទាល់សន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋញូសៅវែល​លើកញ្ចក់ទូរទស្សន៍ និងនៅលើ SBS On Demand ។

នៅថ្ងៃច័ន្ទ ការធ្វើបច្ចុប្បន្នភាពកូវីដ-១៩ របស់រដ្ឋាភិបាលនៅម៉ោង ១១ ព្រឹក បានចាប់ផ្តើមផ្សាយនៅរដ្ឋញូសៅវែល ដោយ​មានការ​បកប្រែ​ការ​ផ្សាយ​បន្តផ្ទាល់​ជាភាសាអារ៉ាប់​នៅ​លើ SBS និង​ជាភាសា​វៀតណាមនៅលើ SBS VICELAND ។ សេវាកម្មទាំងពីរនេះក៏មានផងដែរនៅលើ .

ការបកប្រែភាសាអាស៊ីរៀន, ភាសាចិនកាតាំង, ភាសាខ្មែរ និងភាសាចិនកុកងឺ ក៏កំពុងផ្សាយនៅលើ SBS On Demand ដែរ។

ការផ្សាយជាពហុភាសាទាំងនេះ​ផ្សាយ​ពី​វីដេអូផ្សាយបន្តផ្ទាល់ពី​សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលរដ្ឋញូសៅវែល ដោយផ្តល់ជូននូវការបកប្រែជាភាសាផ្សេងៗ​ជាសំលេងចំបង។

សន្និសីទសារព័ត៌មានទាំងនេះកំពុងត្រូវបានបកប្រែជាភាសាអារ៉ាប់ វៀតណាម ចិនកុកងឺ ចិនកាតាំង អាស៊ីរៀន និងភាសាខ្មែរ ដែលអាចចូលមើលបានតាមរយៈគេហទំព័រ​ហ្វេសប៊ុគរបស់  និង  ក៏ដូចជា​ស្តាប់នៅលើវិទ្យុSBSផងដែរ។

SBS កំពុងតែ​ធ្វើការ​រាប់បញ្ចូល​ភាសា​មួយចំនួន​បន្ថែម​ទៀត រួមមាន៖ អេស្បាញ អ៊ូឌូ ក្រិច និង​បង់ហ្គា។

ចាប់តាំងពីSBS វាត្រូវបានគេចូលមើលជាង ៥០០.០០០ ដង នៅទូទាំងវេទិកានានា ដែលមានចំនួនចូលមើលជាង ១.៦ លាននាទី។
“នៅពេលដែលព្រឹត្តិការណ៍ជាច្រើនបានវិវឌ្ឍន៍ឡើងនិងប៉ះពាល់ដល់សហគមន៍ជាច្រើន​តាមវិធីផ្សេងៗគ្នា SBSកំពុងបន្តសម្របខ្លួន និងពង្រីកការងារដែលយើងកំពុងតែធ្វើ។ ផ្តល់ជូននូវការផ្សាយបន្តផ្ទាល់ជាភាសាផ្សេងៗលើវេទិកាជាច្រើន តាមរយៈសេវាកម្មចុងក្រោយទាំងនេះ​គឺគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀត​ដែលយើងអាចធានាបានថា សហគមន៍អាចទទួលបាននូវព័ត៌មានដែលពួកគេត្រូវការ​ នៅពេលដែលពួកគេត្រូវការវាបំផុត” 

នេះបើតាមប្រសាសន៍របស់​លោក James Taylor នាយកចាត់ចែងរបស់ SBS។

ថ្មីៗនេះSBS ក៏ចាប់​ផ្តើម​​បកប្រែ​ការធ្វើបច្ចុប្បន្នភាពកូវីដ -១៩ របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈ , និង .

ការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់រដ្ឋវិចថូរៀ​ក៏នឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ​នៅលើ SBS On Demand ផងដែរ។

"យើងដឹងថាដើម្បីជួយដល់សហគមន៍ប្រកបដោយប្រសិទ្ធភាពនៅពេលចាំបាច់នេះ យើងត្រូវបន្តស្រាវជ្រាវនិងអនុវត្តវិធីសាស្ត្រផ្សេងៗដើម្បីឱ្យអ្នករាល់គ្នាបានជ្រាបនូវព័ត៌មានដែលត្រឹមត្រូវ និងអាចស្វែងរកបាន ដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់សហគមន៍ ព្រមទាំងចែករំលែករឿងរ៉ាវរបស់ពួកគេផងដែរ" នេះ​បើ​តាម​ប្រសាសន៍របស់​ លោក David Hua នាយកនៃមាតិកាសំឡេង​និងភាសារបស់SBS ។

ដំណឹងនិងព័ត៌មានក្នុងស្រុកនិងក្រៅស្រុកអំពីកូវីដ -១៩ និងវ៉ាក់សាំងនានា ក៏អាចរកបាននៅលើ  ដែលមានជាង ៦០ ភាសា៕


Share
Published 19 August 2021 6:50am
Updated 31 August 2021 3:34pm


Share this with family and friends