តើបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិជាអ្វី ហើយតើគេរៀបចំដូចម្តេចខ្លះ​នៅ​ក្នុងប្រទេស​អូស្រ្តាលី?

បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិដែលត្រូវបានគេស្គាល់ផងដែរថាជា បុណ្យចូលឆ្នាំចិន គឺជាផ្នែកមួយដ៏រឹងមាំនៃវប្បធម៌អូស្ត្រាលី។ ជាឧទាហរណ៍ នៅទីក្រុងស៊ីដនី គេនិយាយថា វាជាការប្រារព្ធពិធីដ៏ធំបំផុតមួយ នៅខាងក្រៅទ្វីបអាស៊ី។

 Leão Vermelho no Ano Novo Lunar

Leão Vermelho no Ano Novo Lunar Source: AAP Image/Jeremy Ng

ឆ្នាំ​នេះ ថ្ងៃបុណ្យ​ចូល​ឆ្នាំចិន ឬ Lunar New Year នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ។

មាន​ធាតុផ្សំ៤​សម្រាប់​ពីធីបុណ្យ​ចូល​ឆ្នាំ​ថ្មីនេះ។ វាចាប់ផ្តើមមួយសប្តាហ៍ជាមួយនឹងឆ្នាំតូច ដែលជាថ្ងៃនៃការចងចាំ និងសែនព្រែន បន្ទាប់​មក​ថ្ងៃមុនចូល​ឆ្នាំ​មួយថ្ងៃ ដែលជាថ្ងៃនៃការជួបជុំគ្នា និងការជូន​កាដូ។

ពិធីបុណ្យនិទាឃរដូវនេះ មានរយៈពេលដប់ប្រាំថ្ងៃ រហូតដល់ពិធីបុណ្យបង្ហោះគោម។


Dr Pan Wang គឺជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសិក្សាភាសាចិន និងអាស៊ី នៅសាកលវិទ្យាល័យ New South Wales។ លោកស្រីនិយាយថា "បុណ្យចូលឆ្នាំតាមច័ន្ទគតិ គឺជាការចាប់ផ្តើមនៃឆ្នាំតាមច័ន្ទគតិ។ ដោយផ្អែកលើវដ្តនៃព្រះច័ន្ទ វាអាចហៅផងដែរថា បុណ្យចូលឆ្នាំចិន ឬពិធីបុណ្យនិទាឃរដូវ។ " ។


Dr Wang ពន្យល់ថា "វាត្រូវបានគេប្រារព្ធនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសអាស៊ីខាងកើតផ្សេងទៀត ដូចជាប្រទេសកូរ៉េ វៀតណាម ប្រទេសជប៉ុន "។

វាក៏ត្រូវ​បាន​គេ​ប្រារព្ធ​ផងដែរ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ម៉ុងហ្គោលី ក៏​ដូចជា​ប្រទេស​ដែល​មាន​ប្រជាជនជាប់​សែស្រឡាយទាំង​អស់​នៅ​ទូទាំង​ពិភពលោក។

Dr Wangបន្ថែម​ទៀតថា បុណ្យ​ចូល​ឆ្នាំចិនមានប្រវត្តិរហូតដល់ 4,000 ឆ្នាំមកហើយ ដោយចាប់ផ្តើមពីរាជវង្ស Xia ឬ Shang 

dragon
Source: Getty Images/Kiszon Pascal

"ជាឱកាសមួយក្នុងការរៀនសូត្រអំពីវប្បធម៌អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍"

Dr Kai Zhang ធ្វើការជាមួយកម្មវិធីភាសាចិនទំនើបនៅសាលាវប្បធម៌ ប្រវត្តិសាស្ត្រ និងភាសានៅសាកលវិទ្យាល័យជាតិអូស្ត្រាលី​ក្នុង​ទីក្រុង​ខេនបេរ៉ា។ 

លោកស្រីនិយាយថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិនៅប្រទេសអូស្ត្រាលី គឺជាឱកាសដ៏ល្អសម្រាប់មនុស្សម្នាមកពីជុំវិញពិភពលោក ដើម្បីស្វែងយល់អំពីវប្បធម៌ចិន ប្រទេស​នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ យ៉ាងទូលំទូលាយ។ 

"វាជាព្រឹត្តិការណ៍វប្បធម៌នៃប្រវត្តិសាស្ត្រដ៏យូរលង់ ហើយសម្បូរទៅដោយនិមិត្តសញ្ញា និងអត្ថន័យបង្កប់នៅក្នុងនោះ។"

របៀបក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនឬ Lunar New Year

សកម្មភាពបុណ្យ​ចូលឆ្នាំចិនរួមមាន ការ​តុបតែងលំអ ការទទួលទានអាហារពេលល្ងាច​ជាមួយ​ក្រុមគ្រួសារ​នៅ​ល្ងាច​មុនថ្ងៃចូលឆ្នាំ ការ​ចែក​អាំងប៉ាវនិងកាដូផ្សេងៗ ការ​ដុតផាវនិងកាំជ្រួច និង​ការ​មើល​របាំ​តោនិងនាគឬម៉ុងសាយជាដើម។

"បុណ្យ​ចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងតាមរយៈ ម្ហូបអាហារ បរិភោគត្រី គាវ ជួបជុំគ្រួសារ និងមិត្តភ័ក្តិផងដែរ" នេះបើតាមការពន្យល់​របស់​ Dr Wang។

"ពណ៌ក្រហមត្រូវ​បាន​គេ​ចាត់ទុកថាជាពណ៌សំណាង។ ដូច្នេះ ខណៈដែល​អ្នកឃើញ​មាន​ការ​តុបតែងពណ៌ក្រហម​ច្រើន វាក៏ជាទំនៀមទំលាប់​របស់​ចិន​ផងដែរ​ក្នុង​ការ​ចែក​ស្រោមសំបុត្រ​ក្រហម ឬអាំងប៉ាវក្រហម​​ទៅ​ឲ្យ​ក្មេងៗ​ ជារបៀប​ក្នុងការ​អបអរឆ្នាំថ្មី​និង​ការ​រីកធំធាត់​របស់​ពួកគេ។" 

performers
Chinese dancers perform during the Sydney Lunar Festival Media Launch at the Chinese Garden of Friendship in Sydney on February 9, 2021. Source: AAP Image/Bianca De Marchi


លោកស្រី Iris Tang ធំដឹងក្តីឡើង​នៅ​ក្នុង​ប្រទេស​ចិនដីគោក ហើយ​បាន​ផ្លាស់​មករស់នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​កាល​ពី​២០ឆ្នាំមុន។

លោកស្រី និយាយថា ភាពខុសគ្នាសំខាន់ៗរវាងការប្រារព្ធពិធីនៅប្រទេសអូស្ត្រាលី និងចិនដីគោក គឺនៅក្នុងស្រុកកំណើតរបស់លោកស្រី វាគឺជាថ្ងៃឈប់សម្រាកបុណ្យទានសាធារណៈដ៏វែង ដែលត្រូវនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលជាពេលវេលាដែលមនុស្សរាប់រយលាននាក់​ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងប្រទេសចិន ដើម្បីជួបជុំគ្រួសារ។ 

យោងតាមលោកស្រី Tang អាហារគឺជាផ្នែកមួយដ៏សំខាន់​នៃពិធីបុណ្យចូលឆ្នាំថ្មី នៅប្រទេសអូស្ត្រាលី ក៏ដូចជានៅក្នុងប្រទេសចិនដែរ។

"ខ្ញុំផ្ទាល់ ខ្ញុំប្រារព្ធវាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ខ្ញុំនៅទីនេះ ក្នុងទីក្រុងកង់បេរ៉ា ដោយរៀបចំអាហារច្រើនមុខ ហើយរបៀបដែលយើងធ្វើ គឺយើងអង្គុយជុំវិញតុ ហើយធ្វើគាវរាប់រយទុកពីល្ងាច​មុនថ្ងៃ​ចូលឆ្នាំមូយថ្ងៃ។"

"ខ្ញុំធ្វើអាហារច្រើនមុខ ដាក់ចូល​ទូកក សម្រាប់​ញ៉ាំទៅពេលក្រោយ។ ហើយអ្នកអាចញ៉ាំវាបានគ្រប់ពេលនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីទាំងមូល "


ប្រតិទិនប្រពៃណីចិន

ទោះបីជាប្រទេសចិនសម័យទំនើបប្រើប្រតិទិនសកលក៏ដោយ ក៏ប្រតិទិនប្រពៃណីរបស់ចិនក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយទាំងនៅក្នុងប្រទេសចិន និងក្នុងចំណោមជនជាតិចិនក្រៅប្រទេសផងដែរ ដោយសារវាបញ្ជាក់ពីថ្ងៃបុណ្យប្រពៃណី ដូចជាបុណ្យចូលឆ្នាំចិន ពិធីបុណ្យបង្ហោះគោម និងពិធីបុណ្យឆេងម៉េង ដែលត្រូវបានគេស្គាល់ថាជា ថ្ងៃសែនផ្នូរផងដែរ។

Dr. Pan Wang ពន្យល់ថា វាក៏ផ្តល់ឱ្យនូវបញ្ជីថ្ងៃតាមប្រពៃណីរបស់ចិន ក្នុងរយៈពេលមួយឆ្នាំ ផងដែរ ដែលមនុស្សម្នាប្រើសម្រាប់ជ្រើសរើសថ្ងៃល្អ សម្រាប់អាពាហ៍ពិពាហ៍ ពិធីបុណ្យសព ការផ្លាស់ប្តូរ ឬចាប់ផ្តើមអាជីវកម្ម។ 
ប្រតិទិនប្រពៃណីរបស់ចិនគឺតាមចន្ទគតិនិងសូរ្យគតិ។ វាត្រូវបានបង្កើតឡើងនៅលើចលនានៃព្រះច័ន្ទ និងព្រះអាទិត្យ ដូច្នេះវាត្រូវគិតពីគន្លងរបស់ព្រះច័ន្ទដើរជុំវិញផែនដី និងគន្លងផែនដីជុំវិញព្រះអាទិត្យ។
"នៅក្នុងប្រតិទិននេះ ការចាប់ផ្តើមនៃខែត្រូវបានកំណត់ដោយ​គន្លងនៃព្រះច័ន្ទ។ ដូច្នេះដូចនៅក្នុងប្រតិទិនតាមចន្ទគតិភាគច្រើនគឺ  មួយខែមាន29 ឬ 30 ថ្ងៃ។ ហើយការចាប់ផ្តើមនៃឆ្នាំ ត្រូវបានកំណត់ដោយឆ្នាំសូរ្យគតិ។," Dr Wang ពន្យល់។ 

ការប្រែប្រួលនៃប្រតិទិនចិនអាចត្រូវបានគេប្រើប្រាស់នៅទូទាំងអាស៊ីបូព៌ា។

red lanterns
Source: Getty Images/d3sign

Dr. Pan Wang ពន្យល់ថា ជារៀងរាល់ឆ្នាំ ថ្ងៃបុណ្យចូលឆ្នាំថ្មី អាចចំខែមករា ឬខែកុម្ភៈ។

"វានៅចន្លោះពី​ចុងខែមករា ដល់​ពាក់កណ្តាល​ខែ​កុម្ភៈ។ ឆ្នាំនេះ​វា​កើតឡើង​នៅ​ក្នុង​ខែកុម្ភៈ"

បុណ្យបង្ហោះគោម

Dr. Kai Zhang ពន្យល់ថា បុណ្យ​ចូល​ឆ្នាំចិន​ជាទម្លាប់​មាន​រយៈពេល​ប្រមាណ​ជា​២សប្តាហ៍ គិត​ចាប់​ពី​ល្ងាច​មុនថ្ងៃបុណ្យ​ចូល​ឆ្នាំរហូត​ដល់​ថ្ងៃបុណ្យ​បង្ហោះគោម ដែល​ប្រារព្ធធ្វើឡើង​នៅ​ថ្ងៃ​ទី​១៥​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។

ពិធីបុណ្យបង្ហោះគោម ប្រារព្ធឡើងនៅថ្ងៃទី ១៥ នៃខែដំបូង​ក្នុង​ឆ្នាំតាមចន្ទគតិ។  

"វាត្រូវបានគេហៅថាពិធីបុណ្យបង្ហោះគោម ពីព្រោះមានទំនៀមទម្លាប់នេះ ដែលគ្រប់គ្រួសារទាំងអស់នឹងធ្វើចង្កៀងគោមតូចៗ សម្រាប់កូនៗរបស់ពួកគេ ហើយពួកគេនឹងបំភ្លឺគោម នៅខាងក្រៅទ្វាររបស់ពួកគេ ។ "

"ហើយបើតាមដែលយើងអាចវិលត្រឡប់ទៅរកប្រវត្តិសាស្ត្រវិញ នៅដើមរាជវង្សថាង តែងមានព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅថ្ងៃនោះ។"

"ពេលវេលារំលឹកគុណជីដូនជីតា"

លោកបណ្ឌិត CraigSmithi ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសិក្សាការបកប្រែ (ភាសាចិន) នៅវិទ្យាស្ថានអាស៊ីនៃសាកលវិទ្យាល័យ ម៉ែលប៊ន។

លោកបានរស់នៅ តៃវ៉ាន់ និងកូរ៉េខាងត្បូង អស់រយៈពេលពីរបីឆ្នាំ ហើយមានការចងចាំដ៏អស្ចារ្យមួយចំនួននៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅកន្លែងទាំងពីរនេះ។

លោកបណ្ឌិត Smith និយាយថា នៅប្រទេសកូរ៉េខាងត្បូង បុណ្យចូលឆ្នាំថ្មី គឺជា​ពេល​វេលាត្រូវ​គោរពដល់​ដូនតា។  

"នៅថ្ងៃចូលឆ្នាំថ្មី គ្រប់គ្នារៀបចំម្ហូបអាហារសែនព្រែនដល់បុព្វការីជនដែលចែកឋានទៅ ដើម្បីរំលឹកគុណពួកគាត់ និងមាន​ភេសជ្ផៈផង" នេះបើតាមប្រសាសន៍របស់ Dr Smith។

chinese lion
رقص شیر Source: Getty Images/Nigel Killeen

"ប្រវត្តិសាស្រ្តដែលមានរាប់ពាន់ឆ្នាំមកហើយ"

Dr Smith មានប្រសាសន៍ថា មានធាតុជាច្រើននៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលមកពីប្រទេសផ្សេងក្រៅពីប្រទេសចិន។

ជាឧទាហរណ៍ នេះ​ជា​ករណី​រាំ​របាំតោ ​ដែល​ត្រូវ​បាន​គេ​បង្ហាញ​ជា​ប្រពៃណី​ក្នុង​ពេល​ក្បួន​ដង្ហែ​បុណ្យ​ចូល​ឆ្នាំ។ 

"ពេលអ្នកសិក្សាក្រឡេកមើលទំនៀមទំលាប់រាំរបាំតោនេះ មើលទៅ ពួកគេមើលទៅកាលពីរាប់ពាន់ឆ្នាំមុន ហើយយើងបានដឹងជាយូរមកហើយថាប្រពៃណី សាសនា តន្ត្រី សិល្បៈជាច្រើនបានចូលមកក្នុងប្រទេសចិន ពីអ្វីដែលយើងហៅថា ប្រទេសអាស៊ីខាងលិច ឬកណ្តាល។ " Dr Smith ពន្យល់។
វាទំនងជាថាទំនៀមទំលាប់នេះមានឫសគល់ខ្លះនៅក្រៅប្រទេសចិន។ មនុស្សជាច្រើនបានភ្ជាប់វាទៅនឹងប្រពៃណីភឺសៀន ដោយផ្អែកលើការវិភាគភាសា និងប្រវត្តិសាស្ត្រ។
Sydney fica ao rubro nesta altura do ano
A stall seen selling Chinese New Year products during the Georges River Lunar New Year Festival in Sydney on January 18, 2020. Source: AAP Image/Jeremy Ng

2022 គឺជា​ឆ្នាំខាលឬឆ្នាំ​ខ្លា ដែល​ចាប់​ផ្តើម​ពីថ្ងៃចូល​ឆ្នាំ​ចិននេះ រហូត​ដល់​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ​២០២៣។

កងរង្វង់រាសីចក្រ​ចិន​ចាប់​ផ្ដើមនិង​បញ្ចប់​នៅ​ថ្ងៃ​ចូល​ឆ្នាំចន្ទគតិ។ ជារៀងរាល់ឆ្នាំនៅក្នុងវដ្តនៃរាសីចក្រដែលកើតឡើងម្តងទៀតនៃ ១២ ឆ្នាំ ម្តង ត្រូវបានតំណាងដោយសត្វរាសីចក្រទាំង​១២ ដែលនីមួយៗមានលក្ខណៈតាម​ប្រភេទសត្វ។

តាម​លំដាប់​គឺសត្វ កណ្តុរ គោ ខ្លា ទន្សាយ នាគ ពស់ សេះ ពពែ ស្វា មាន់​ ឆ្កែ និងសត្វ​ជ្រូក។

បណ្ឌិត Wang និយាយថាឆ្នាំខាល ដែល​មាន​សត្វ​ខ្លាជាតំណាងនោះ គឺ តំណាងឱ្យភាពរឹងមាំ និងការទទួលបានអ្វីៗនៅក្រោមការគ្រប់គ្រង។ ត្រូវមានការផ្លាស់ប្តូរ​ដែលចាំបាច់សម្រាប់ពិភពលោក នៅពេលដែលមនុស្សជាតិ​កំពុងប្រឈមមុខ​នឹងរោគរាតត្បាតកូវីដ-១៩៕


Share
Published 3 February 2022 10:19am
Updated 12 August 2022 2:54pm
By Chiara Pazzano, Sopharany Hay


Share this with family and friends