Latest

ព្រឹទ្ធសភាអនុម័តឱ្យមានការបោះឆ្នោតប្រជាមតិក្នុងរយៈពេលប្រាំមួយខែខាងមុខ

ការអនុម័តច្បាប់នេះមានន័យថា ការបោះឆ្នោតប្រជាមតិ សំឡេងជនជាតិដើមត្រូវតែធ្វើឡើងចន្លោះពីពីរទៅប្រាំមួយខែ រាប់ចាប់ពីថ្ងៃនេះទៅ។

Two women embrace each other in parliament house.

The legislation on the Indigenous Voice referendum question has passed federal parliament, a development that moves the nation closer to a referendum date being determined. Source: AAP / Lukas Coch

ចំណុចសំខាន់ៗ៖
  • ប្រជាជនអូស្ត្រាលីជាង 17 លាននាក់ ត្រូវចុះឈ្មោះបោះឆ្នោតនៅក្នុងប្រជាមតិនៅចុងឆ្នាំនេះ។
  • ការអនុម័តសេចក្តីព្រាងច្បាប់ប្រជាមតិសំឡេងជនជាតិដើមនេះ បង្កឱ្យមានដំណើរការនៃការកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការបោះឆ្នោតនេះ។
  • កាលបរិច្ឆេទត្រូវតែកំណត់ក្នុងរយៈពេលចន្លោះពី ពីរខែនិងប្រាំមួយខែ ចាប់ពីថ្ងៃនេះ។
ប្រជាជនអូស្ត្រាលីនឹងបោះឆ្នោតជាផ្លូវការលើសំឡេងទៅកាន់សភា - Voice to Parliament ក្នុងរយៈពេលប្រាំមួយខែខាងមុខ បន្ទាប់ពីសេចក្តីព្រាងច្បាប់ដើម្បីជំរុញការបោះឆ្នោតប្រជាមតិនេះបានអនុម័តដោយព្រឹទ្ធសភា ចំនួន 52 សំឡេងទល់នឹង 19 សំឡេង។
សភាបានផ្លោះរំលងជាផ្លូវការនូវឧបសគ្គចុងក្រោយរបស់ខ្លួន មុនការបោះឆ្នោតប្រជាមតិកាលពីថ្ងៃចន្ទ ដោយប្រជាជនអូស្ត្រាលីឥឡូវនេះនឹងសម្រេចចិត្តថាតើត្រូវដាក់បញ្ចូលសម្លេងនេះ ដែលជាសសរស្តម្ភសំខាន់នៃសេចក្តីថ្លែងការណ៍ Uluru ចេញពីបេះដូង ឆ្នាំ 2017- នៅក្នុងរដ្ឋធម្មនុញ្ញ ឬអត់។

 អ្នកធ្វើយុទ្ធនាការ Yesបានប្រកាសថា "ការងាររបស់សភាត្រូវបានធ្វើរួចហើយ" ដោយការជជែកដេញដោល ឥឡូវនេះត្រូវបានកំណត់ដោយការជំរុញជាមូលដ្ឋាន ឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជនជាតិដើមអូស្ត្រាលី លោកស្រី Linda Burney បាននិយាយថា ការអភិវឌ្ឍន៍នេះបាននាំអូស្ត្រាលី "មួយជំហានឱ្យខិតកាន់តែជិត" ក្នុងការទទួលស្គាល់ជនជាតិដើមអូស្ត្រាលីនៅក្នុងរដ្ឋធម្មនុញ្ញ និងធ្វើឱ្យ "ប្រទេសដ៏អស្ចារ្យមួយ កាន់តែអស្ចារ្យថែមទៀត" ។

លោកស្រីបាននិយាយថា "វាដាក់ចេញ ... នៅថ្ងៃនេះ ការជជែកពិភាក្សានយោបាយបានបញ្ចប់។ ថ្ងៃនេះ យើងអាចចាប់ផ្តើមការសន្ទនាថ្នាក់ជាតិ នៅកម្រិតសហគមន៍" ។

«យូរពេកហើយ ដែលជនជាតិដើមអូស្ត្រាលី មិនសូវមានប្រៀបដូចជនជាតិអូស្ត្រាលីដទៃទៀតដែលមិនមែនជាជនជាតិដើមភាគតិច… វាជាប្រព័ន្ធដែលខូចខាត។ ហើយ The Voice ជាឱកាសល្អបំផុតរបស់យើងក្នុងការជួសជុលវា ព្រោះពេលយើងស្តាប់ប្រជាជនតាមមូលដ្ឋាន និងប្រឹក្សាជាមួយអ្នកស្រុក ពួកគេធ្វើការសម្រេចចិត្តបានល្អប្រសើរជាងមុន និងសម្រេចបានលទ្ធផលល្អជាងមុន»។

បក្សលេប័រសង្កត់ធ្ងន់ថា The Voice នឹងក្លាយជាស្ថាប័នផ្តល់ប្រឹក្សាសុទ្ធសាធ ដោយផ្តល់ឱកាសឱ្យជនជាតិដើមភាគតិចអូស្ត្រាលីផ្តល់យោបល់ដល់សភា និងរដ្ឋាភិបាល លើបញ្ហាដែលប៉ះពាល់ដល់ពួកគេជាពិសេស។

ប៉ុន្តែអ្នករិះគន់ខ្លះអះអាងថា សំណើនេះមានហានិភ័យ ខណៈអ្នកខ្លះទៀតប្រកែកថា វាផ្តល់អំណាចមិនគ្រប់គ្រាន់ដល់ជនជាតិដើមភាគតិច។

ការបោះឆ្នោតប្រជាមតិលើកដំបូងក្នុងរយៈពេលជាងម្ភៃឆ្នាំនេះ នឹងប្រព្រឹត្តទៅចន្លោះពី 2 ទៅ 6 ខែ រាប់ចាប់ពីថ្ងៃច័ន្ទ ទី១៩ ខែមិថុនានេះ បើទោះបីជាលោកនាយករដ្ឋមន្ត្រី Anthony Albanese បានដាក់ទង់ថា វានឹងប្រព្រឹត្តទៅនៅឆ្នាំនេះក៏ដោយ។

លោកបានប្រកាសថា៖ «ឱកាសម្តងក្នុងមួយជីវិតនេះ នឹងលើកប្រទេសដ៏អស្ចារ្យរបស់យើងឲ្យកាន់តែខ្ពស់ថែមទៀត»។

A woman raises her fist as she walks in the parliament.
Independent Senator Lidia Thorpe reacts after the passing of the Voice to Parliament in the Senate chamber at Parliament House. Source: AAP / Lukas Coch
ការពិតគឺថាសម្រាប់មនុស្សភាគច្រើនដែលកំពុងតែមើល នេះនឹងមិនមានផលប៉ះពាល់ផ្ទាល់ដល់ជីវិតរបស់ពួកគេទេ។ ប៉ុន្តែវាគ្រាន់តែអាចធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ក្រុមដែលចាញ់ប្រៀបបំផុតនៅក្នុងប្រទេសអូស្ត្រាលីសព្វថ្ងៃនេះ... ប្រសិនបើអ្នកធ្វើរឿងដូចគ្នា វិធីដូចគ្នា អ្នកគួរតែរំពឹងថានឹងមានលទ្ធផលដូចគ្នា។

"នេះគឺជាឱកាសមួយដើម្បីធ្វើអ្វីៗឱ្យកាន់តែប្រសើរឡើង ជំនួសឱ្យការធ្វើអ្វីៗសម្រាប់ជនជាតិដើមភាគតិចអូស្ត្រាលី ធ្វើការផ្លាស់ប្តូរជាមួយជនជាតិដើមភាគតិចអូស្ត្រាលី"។

គណបក្សសម្ព័ន្ធយោលយោគតាមសេចក្តីព្រាងច្បាប់ប្រជាមតិ

ទោះបីជាប្រឆាំងនឹងសំឡេងទៅកាន់សភាក៏ដោយ ក៏បក្សសម្ព័ន្ធបានយោលយោគតាមច្បាប់នេះនៅព្រឹកថ្ងៃចន្ទ។

លោកស្រី Michaelia Cash ដែលជាសមាជិកសភាជួរមុខរបស់គណបក្សលីបឹរល បានប្រកែកថា ការបោះឆ្នោត Yes នឹង "ផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ដោយមិនអាចដកហូតបាន" ដោយអះអាងថា បក្សលេប័របានបរាជ័យក្នុងការផ្តល់ព័ត៌មានលម្អិតគ្រប់គ្រាន់អំពីរបៀបដែលស្ថាប័ន ដែល"បែកបាក់គ្នា"នេះ នឹងដំណើរការ។
«ប៉ុន្តែយើងជឿជាក់លើប្រជាជាតិនេះ និងសិទ្ធិរបស់ពួកគេក្នុងការនិយាយស្តីអំពីបញ្ហានេះ»។

"វាមិនដឹង វាបែកខ្ញែក ហើយវាអចិន្ត្រៃយ៍។ ប្រសិនបើអ្នកមិនដឹងថាតើ ការបញ្ចេញសំឡេង ឬ Voiceនេះ ដំណើរការដោយរបៀបណាទេ មតិដ៏រាបសាររបស់ខ្ញុំគឺ បោះឆ្នោត “No” ។

អ្នកនាំពាក្យរបស់សម្ព័ន្ធជនជាតិដើមអូស្ត្រាលី លោកស្រី Jacinta Price ដែលជាស្ត្រីជនជាតិ Warlpiri/Celtic បានប្រកែកថា ការចាកចេញពីសភាដើម្បីបង្ហាញពីព័ត៌មានលម្អិតបន្ទាប់ពីការធ្វើប្រជាមតិគឺពោរពេញដោយហានិភ័យផ្នែកច្បាប់។

លោកស្រីបាននិយាយថា "លោកនាយករដ្ឋមន្ត្រីចង់ឱ្យយើងជឿទុកចិត្តលោកដោយងងឹតងងុល ដើម្បីចុះហត្ថលេខាលើមូលប្បទានប័ត្រដែលមិនទាន់បំពេញតួលេខរបស់លោក ហើយអនុញ្ញាតឱ្យសំណើដ៏ប្រថុយប្រថានរបស់លោក ត្រូវបានដាក់បញ្ចូលជារៀងរហូតនៅក្នុងរដ្ឋធម្មនុញ្ញនៅពេលដែលលោកមិនអាចធានាអ្វីបាន" ។

សមាជិកគណបក្សសម្ព័ន្ធមួយក្តាប់តូច បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ តាមបច្ចេកទេសនោះនឹងអនុញ្ញាតឱ្យពួកគេចូលរួមចំណែកក្នុងករណី NO នៅក្នុងខិត្តប័ណ្ណប្រជាមតិផ្លូវការ ដែលនឹងត្រូវចែកជូនដល់អ្នកបោះឆ្នោត។

គណបក្សហ្រ្គីនស្វាគមន៍ 'ថ្ងៃប្រវត្តិសាស្ត្រពិត'

អ្នកនាំពាក្យជនជាតិដើមភាគតិចអូស្រ្តាលីរបស់គណបក្ស Greens លោកស្រី Dorinda Cox ដែលបានសម្រុះសម្រួលលើចំណូលចិត្តរបស់លោកស្រីសម្រាប់សន្ធិសញ្ញា និងការពិត មកមុនសំឡេង បានប្រកាសជា «ថ្ងៃប្រវត្តិសាស្ត្រពិត»មួយ សម្រាប់ប្រជាជនដើមបំបូងអូស្ត្រាលី-First Nations។

លោកស្រីបាននិយាយថា "ការងាររបស់សភារួចរាល់ហើយ។ វាដល់ពេលសម្រាប់យុទ្ធនាការ Yes ជាមូលដ្ឋាន ចេញទៅក្នុងសហគមន៍ ហើយចែករំលែកជាមួយប្រជាជនអូស្ត្រាលីទាំងអស់ថា ហេតុអ្វីបានជាការធ្វើប្រជាមតិនេះមានសារៈសំខាន់ ហើយហេតុអ្វីបានជាសំឡេងទៅកាន់សភាមានសារៈសំខាន់យ៉ាងដូច្នេះ"។
Penny Wong stands in Senate in front of a woman and two men sitting down
Ms Burney, seated left, was present for the debate. Source: AAP / Lukas Coch
"នេះគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលត្រូវការជាចាំបាច់។ យើងត្រូវស្ដារសិទ្ធិរបស់ប្រជាជន First Nations នៅក្នុងប្រទេសនេះ។ យើងក៏ត្រូវការវឌ្ឍនភាពឆ្ពោះទៅរក ការពិត និងសន្ធិសញ្ញា ហើយយើងក៏ត្រូវការវាឥឡូវនេះដែរ"។

ខណៈដែលសមាជិកព្រឹទ្ធសភា Cox បានសង្កត់ធ្ងន់ថា The Voice នឹងមិនធ្វើឱ្យខូចដល់អធិបតេយ្យភាពជនជាតិដើមភាគតិចទេនោះ លោកស្រីត្រូវបានរំខានម្តងហើយម្តងទៀតដោយសមាជិកព្រឹទ្ធសភាឯករាជ្យ លោកស្រី Lidia Thorpe ដែលបានចាកចេញពីគណបក្ស Greens ដើម្បីធ្វើយុទ្ធនាការដោយសេរីលើ The Voiceនេះ។

សមាជិកព្រឹទ្ធសភា Thorpe បាននិយាយម្តងហើយម្តងទៀតថា "បញ្ជាក់ភស្តុតាងមក!"។

Lidia Thorpe ស្រែកថា ការបញ្ចេញសំឡេង 'ក្លែងក្លាយ និងក្លែងបន្លំ'

សមាជិកព្រឹទ្ធិសភា លោកស្រី Thorpe ដែលជាស្ត្រី DjabWurrung Gunnai និង Gunditjmara បានពណ៌នាកាលថ្ងៃចន្ទនេះថាជា"ថ្ងៃនៃការស្រមើស្រមៃ" ហើយកំពុងជំរុញឱ្យប្រជាជនអូស្ត្រាលីធ្វើពហិការមិនចូលរួមការបោះឆ្នោតប្រជាមតិ។

សមាជិកព្រឹទ្ធសភា Thorpe បានពណ៌នាច្បាប់នេះថាជា "ការដំដែកគោលចុងក្រោយនៅលើមឈូស" ប៉ុន្តែលោកស្រីនៅមិនទាន់បង្ហាញនៅឡើយទេថា តើលោកស្រីនឹងបោះឆ្នោតបែបណានៅក្នុងប្រជាមតិនេះ។

លោកស្រីបាននិយាយថា៖ «ខ្ញុំនឹងបោះឆ្នោត”No” ចំពោះគំនិតដ៏មហន្តរាយនេះ ដែលមិនផ្តល់អំណាចដល់យើង។

"ប៉ុន្តែខ្ញុំមិនអាចគាំទ្រអ្វីមួយ ដែលមិនផ្តល់អំណាចដល់ប្រជាជនរបស់ខ្ញុំនោះទេ។ ខ្ញុំមិនអាចគាំទ្រអ្វីមួយ ដែលត្រូវបានជ្រើសរើសដោយអ្នកដែលកាន់អំណាចនោះទេ។"
Woman poses with group of people in 'yes' t-shirts.
Minister for Indigenous Australians Linda Burney poses for a photo with 40 members of Jawun at Parliament House in Canberra. Source: AAP / Mick Tsikas
លោកស្រីបានមានប្រសាសន៍ថា “ការទទួលស្គាល់អធិបតេយ្យភាពរបស់ប្រជាជនដើមដំបូង នៅក្នុងប្រទេសនេះ [នឹង] រំលាយស្ថាប័នអាណានិគម និងហិង្សា ដែលយើងទាំងអស់គ្នានៅ ក្នុងពេលនេះ”។

ព្រឹទ្ធសមាជិក Thorpe ដែលពាក់អាវយឺតដែលមានអក្សរ 'Gammin' ក្នុងអំឡុងពេលជជែកដេញដោលនោះ បានទាមទារឱ្យសភាអនុវត្តអនុសាសន៍ពីរាជគណៈកម្មការ ទៅជា ការស្លាប់របស់ជនជាតិដើមនៅក្នុងមន្ទីរឃុំឃាំង។

Lidia Thorpe sitting in the Senate. She is wearing a grey t-shirt with the word 'Gammin' written in white
Independent senator Lidia Thorpe reacts during debate on the Voice to Parliament in the Senate chamber at Parliament House. Source: AAP / Lukas Coch
លោកស្រីបាននិយាយថា "Gammin ដូចដែលយើងដឹង គឺក្លែងក្លាយហើយធ្វើពុត" ។

"យើងកំពុងឮរឿងរ៉ាវដ៏ស្រស់ស្អាត និងស្មោះត្រង់អស់ពីដួងចិត្តទាំងអស់នេះ អំពីរបៀបដែលរឿងនេះនឹងជួសជុលជីវិតរបស់យើង។ វានឹងដោះស្រាយអ្វីៗទាំងអស់។ យើងមិនអាចធ្វើអ្វីបានរហូតដល់ក្រោយការបោះឆ្នោតប្រជាមតិនេះ... ទន្ទឹមនឹងនេះដែរ កុមារកំពុងត្រូវបានគេធ្វើទារុណកម្មនៅក្នុងពន្ធនាគារ។ "

ថ្លែងក្នុងអំឡុងការជជែកដេញដោលកាលពីថ្ងៃចន្ទ សមាជិកសភាជួរមុខបក្សលេប័រ លោកស្រី Malandirri McCarthy បានជំរុញឱ្យប្រជាជនអូស្ត្រាលីបោះឆ្នោត "Yes" សម្រាប់អនាគតដ៏ល្អប្រសើរ ហើយបាននិយាយថា The Voice នឹងមានន័យថា "ច្រើន" សម្រាប់ជនជាតិដើមភាគតិច។

លោកស្រីបាននិយាយថា “[ជនជាតិដើមភាគតិច] កំពុងឈានទៅរកជនជាតិអូស្ត្រាលីទាំងអស់ ដើម្បីអាចមានអារម្មណ៍មោទនភាពចំពោះពេលវេលានេះនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង ដែលយើងអាចលើកតម្កើងគ្នាទៅវិញទៅមក។

"កន្លែងដែលប្រជាជនដើមដំបូងអាចនៅ និងមានអារម្មណ៍ថាជាផ្នែកមួយនៃផ្ទៃក្រណាត់ពេញលេញ"។

ការព្រួយបារម្ភជុំវិញការជជែកដេញដោលបន្ទាប់ពីការអត្ថាធិប្បាយរបស់ លោកស្រី Pauline Hanson

បន្ទាប់ពីសមាជិកព្រឹទ្ធសភារបស់គណបក្ស One Nation លោកស្រី Pauline Hanson បានជំរុញឱ្យប្រជាជនអូស្ត្រាលី "សួរថាហេតុអ្វី" បានជាជំនាន់Stolen Generations កើតមានឡើងនោះ សមាជិកព្រឹទ្ធិសភា McCarthy បានទទួលស្គាល់ថា លោកស្រីមានការព្រួយបារម្ភអំពីការជជែកដេញដោលគ្នាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោកស្រី McCarthy បានជំរុញឱ្យប្រជាជនអូស្ត្រាលី "ស្តាប់ផ្នែកដែលប្រសើរជាងខ្លួនអ្នក" ពេញមួយកិច្ចពិភាក្សានេះ។

លោកស្រីបាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភបន្តិចនៅពេលដែលខ្ញុំឮការអត្ថាធិប្បាយមួយចំនួនកំពុងបន្ត »។

Red-headed woman in jacket speaks.
Senator McCarthy conceded concern over the tenor of the debate, just moments after Pauline Hanson's (pictured) comments. Source: AAP / Lukas Coch
“ខ្ញុំនៅតែជំរុញឱ្យប្រជាជនអូស្ត្រាលីទាំងអស់ ស្វែងយល់ឱ្យស៊ីជម្រៅ ដើម្បីស្តាប់ផ្នែកដ៏ល្អប្រសើរនៃខ្លួនអ្នក ជុំវិញការជជែកដេញដោលនេះ និងរក្សាវាឱ្យនៅកម្រិតមួយដែលគួរឱ្យគោរព។

“មានតែពេលនោះទេ ដែលយើងអាចរកឃើញផ្នែកដែលប្រសើរជាងខ្លួនយើងក្នុងនាមជាប្រទេសមួយ ដែលជាផ្នែកដ៏ប្រសើរនៃខ្លួនយើងជាជនជាតិអូស្ត្រាលី”។

សមាជិកព្រឹទ្ធិសភាលោកស្រី Hanson បានអះអាងមុននេះថា មនុស្សជាច្រើននៅក្នុងជំនាន់Stolen Generation នឹង"មិនរួចជីវិត"ទេ បើគ្មានការដកពួកគេចេញមក។

“អ្នកដឹងទេ អ្នកនិយាយអំពីជំនាន់Stolen Generation។ វាបានកើតឡើងនៅពេលនោះ។ សួរខ្លួនឯងថាហេតុអ្វី?»។

របាយការណ៍ស្តីពីការនាំពួកគេទៅផ្ទះឆ្នាំ 1997 ដ៏ទូលំទូលាយ បានរកឃើញថា ការដកកុមារជនជាតិដើមភាគតិចចេញពីផ្ទះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយកូនចៅជំនាន់ក្រោយរបស់កុមារដែលត្រូវបានគេយកទៅនោះ ទំនងជាត្រូវជាប់គុក មានបញ្ហាសុខភាព និងមិនសូវស្វែងរកការងារធ្វើ។

លោក Albanese បាននិយាយថា លោកមិនបានឃើញការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភា Hanson ទេ ប៉ុន្តែបានសន្មត់ថា វាស្របទៅនឹងអ្វីដែលលោកស្រីបាននិយាយកាលពីអតីតកាល។

«ខ្ញុំមិនមានបំណងឆ្លើយតបទៅពួកគេទេ ព្រោះខ្ញុំមិនគិតថាវាស័ក្តិសមនឹងការឆ្លើយតបរបស់នាយករដ្ឋមន្ត្រី។ ខ្ញុំនឹងអំពាវនាវឲ្យមានការជជែកដេញដោលដោយគោរពនៅទូទាំងក្រុមប្រឹក្សាភិបាល»។

«មិនថាប្រជាជនបោះឆ្នោតតាមរបៀបណាក៏ដោយ អ្នកតស៊ូមតិ [គួរតែ] ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រកាន់ខ្ជាប់នូវការពិត មិនត្រូវនិយាយអ្វីដែលពួកគេដឹងថាមិនពិតនោះទេ»។

លោកស្រី Linda Burney និយាយថា សំឡេងនៅក្នុងសភានឹងនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ

ប្រជាមតិត្រូវបានអនុម័តដោយអ្វីដែលហៅថា សំឡេងភាគច្រើនទ្វេរដង - ភាគច្រើនជារួម និងភាគច្រើននៅក្នុងរដ្ឋភាគច្រើន។

លោក Pocock បានពណ៌នាការប៉ុនប៉ងរបស់បក្សសម្ព័ន្ធក្នុងការធ្វើប្រជាមតិថាជា "សំឡេងទីក្រុងកង់បេរ៉ា" ថា "មិនពិតខ្លាំងណាស់"។

សមាជិកព្រឹទ្ធសភាឯករាជ្យ លោក David Pocock បានសង្កត់ធ្ងន់ថា អ្នកស្រុកនៅក្នុង ACT និង NT មិនមានការបោះឆ្នោតស្មើគ្នាទេ។

"នេះគឺជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់ មួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអូស្ត្រាលី... បាទ បើវាមិនខូចទេ កុំជួសជុលវា ប៉ុន្តែប្រសិនបើវាខូច វាទាមទារឱ្យជួសជុល។ នេះជាឱកាសមួយដើម្បីជួសជុលវា" ។

សំឡេងជនជាតិដើមភាគតិចទៅកាន់សភា គឺជាសំណើមួយក្នុងចំណោមសំណើរបស់ Uluru Statement ចេញពីបេះដូង ដែលចេញដោយមេដឹកនាំជនជាតិដើមក្នុងឆ្នាំ 2017។

ប្រជាជនអូស្ត្រាលីនឹងត្រូវបានសួរនៅចុងឆ្នាំនេះនៅក្នុងការបោះឆ្នោតប្រជាមតិ ដោយបោះឆ្នោត YES ឬ NO ថាតើពួកគេគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ​ដើម្បីបង្កើតស្ថាប័ន​ឯករាជ្យអចិន្ត្រៃយ៍ដល់សភា និងរដ្ឋាភិបាលសហព័ន្ធ​ដើម្បីផ្តល់ដំបូន្មាន​លើបញ្ហា​ដែលប៉ះពាល់​ដល់ជនជាតិដើមអូស្ត្រាលីដែរឬទេ។

ការរចនា និងព័ត៌មានលម្អិតនៃគំរូនេះ នឹងត្រូវបានកំណត់​ដោយសមាជិកសភា​នៅក្នុងសភា ក្នុងព្រឹត្តិការណ៍ប្រជាមតិដ៏ជោគជ័យមួយ។

លោកស្រី Burney បាននិយាយថា លោកស្រីជឿជាក់ថាសំណើនេះ​នឹងជាការបំបែកសៀគ្វី​ដែលត្រូវការដើម្បីកំណត់គោលដៅសុខភាពអន់ខ្សោយ សេដ្ឋកិច្ចសង្គម និងលទ្ធផលអាយុដែល​អាច​រស់នៅ ដែលជួបប្រទះដោយប្រជាជនជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ។

ការធ្វើបច្ចុប្បន្នភាពស្តីពី គោលដៅនៃការបិទគម្លាត - ការតាមដានតំបន់បែងចែករវាងជនជាតិដើមភាគតិច និងជនជាតិអូស្ត្រាលីដែលមិនមែនជាជនជាតិដើម នៅលើមាត្រដ្ឋានសុខភាព សង្គម និងសុខុមាលភាព - ចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា

លោកស្រីបាននិយាយថា "វានាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ ហើយវានឹងផ្លាស់ប្តូរការដោះស្រាយលើបញ្ហាដូចជាបិទគម្លាត"

"អំណាចស្ថិតនៅក្នុងគោលការណ៍ - វាមានសិទ្ធិអំណាចខាងសីលធម៌ដ៏ធំសម្បើមដើម្បីចាប់ផ្តើម។ គិតអំពីគោលការណ៍៖ វានឹងឯករាជ្យ ហើយវានឹងផ្តល់ដំបូន្មានឯករាជ្យ មិនត្រឹមតែដល់សភាប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់រដ្ឋាភិបាល[សហព័ន្ធ] ផងដែរ។ 

"វានឹងមានទំនួលខុសត្រូវ។ វានឹងមានតុល្យភាព វានឹងត្រូវបានដឹកនាំដោយសហគមន៍ ហើយវានឹងមាននៅក្នុងរចនាសម្ព័ន្ធ និងអង្គការដែលមាននៅពេលនេះ។"

'ដកប្រព័ន្ធការិយាធិបតេយ្យចេញ'


ប្រធានគណបក្ស National លោក David Littleproud បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំមុនថា គណបក្សរបស់លោកនឹងធ្វើការឃោសនាសម្រាប់ការបោះឆ្នោត NO លើសំឡេងជនជាតិដើមទៅកាន់សភានេះ។

នៅពេលនោះ លោកបាននិយាយថា លោកមិនគិតថា សំណើនេះនឹង "បិទគម្លាតពិតប្រាកដ" នោះទេ។

 លោកបន្តថា លោកនៅតែប្រកាន់យកគោលជំហរនោះ ហើយលោកជឿជាក់ថា ដំណោះស្រាយមិនតម្រូវឱ្យមានសំឡេងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។
លោកបានប្រាប់វិទ្យុ ABC ថា៖ «រដ្ឋាភិបាលបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីព្យាយាមដោះស្រាយបញ្ហា[បិទគម្លាត]នេះ ប៉ុន្តែយើងបានធ្វើវាក្នុងផ្លូវខុស»។

លោកបាននិយាយថា "ចេតនានៃសមភាពតែងតែមាននៅទីនោះ វាគ្រាន់តែជាការអនុវត្តប៉ុណ្ណោះ" ដោយទទួលស្គាល់ថា គណបក្សរបស់លោកនៅក្នុងរដ្ឋាភិបាលចម្រុះជាង 12 ឆ្នាំ គឺជាផ្នែកមួយនៃបញ្ហានៃវិធីសាស្រ្តបរាជ័យនេះ។

"យើងបរាជ័យ។ ខ្ញុំមិនខ្លាចក្នុងការនិយាយថា រដ្ឋាភិបាលនៃការបញ្ចុះបញ្ចូលទាំងអស់បានបរាជ័យទេ... ប្រសិនបើអ្នកដកការិយាធិបតេយ្យចេញ យើងអាចបិទគម្លាតនេះ"។

លោកថា ចម្លើយពាក់ព័ន្ធនឹងដំណោះស្រាយនៅថ្នាក់សហគមន៍ ដោយមិនចាំបាច់មានសំឡេងទៅសភាទេ។

"នោះហើយជាកន្លែងដែលអ្នកចាស់ទុំនៅសហគមន៍មូលដ្ឋាន - មិននៅកម្រិតតំបន់ - ចាំបាច់ត្រូវចូលរួម និងផ្តល់សិទ្ធិអំណាច... វាគឺអំពីការយកមន្ត្រីរាជការចេញពីទីក្រុងកង់បេរ៉ា ហើយដាក់ នៅជុំវិញសាលាក្រុង និងការអាំងភ្លើងបោះតង់ ហើយស្តាប់អ្នកចាស់ទុំទាំងនោះ"៕

Share
Published 22 June 2023 6:32pm
By Finn McHugh, Biwa Kwan
Source: SBS


Share this with family and friends