ការពន្យល់រៀបរាប់ពីប្រភេទទិដ្ឋាការកូនសិស្ស (Student Visa)

ការឆ្លើយតបទៅនឹងសំណួរសំខាន់ៗអំពីទិដ្ឋាការកូនសិស្សនៅក្នុងប្រទេសអូស្រ្តាលី។

 Australia student visa

Source: Wikipedia/Hoangkid

១ អ្វីទៅជាទិដ្ឋាការកូនសិស្ស?

វាគឺ​ជា​ទិដ្ឋាការ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ស្នើ​សុំ​ដើម្បី​មក​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។
AAP
Source: AAP

២ តើទិដ្ឋាការកូនសិស្សមានប៉ុន្មានប្រភេទ?

មាន​ប្រភេទ​ទិដ្ឋាការ​រង​ជាច្រើន​ផ្អែក​លើ​ប្រភេទ​នៃ​ការ​សិក្សា​ដែល​អ្នក​ជ្រើសរើស​ដើម្បី​សិក្សា។ ទិដ្ឋាការរង​ស្ថិត​នៅ​ក្រោម​វិស័យ​អប់រំ​ដូច​ខាង​ក្រោម​នេះ៖

  • វិស័យអប់រំ​ថ្នាក់​ឧត្តម​សិក្សា
  • វិស័យអប់រំ​ថ្នាក់​បឋម​និង​មធ្យម​សិក្សា
  • ការសិក្សាអប់រំ ហ្វឹកហ្វឺន​និង​ការឧបត្ថម្ភ​កម្មវិធី​សម្រាប់​វិស័យ​សិក្សា
  • វិស័យ​ទស្សនៈកិច្ច​និង​ការ​សិក្សា
    Two female students working with teacher in computer classroom
    Two female students working with teacher in computer classroom Source: AAP

៣ តើអ្នកណាខ្លះមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការកូនសិស្ស?

សិស្ស​និស្សិត​បរទេស​ដែល​ចង់​សិក្សា​ពេញ​ម៉ោង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នូវ​មុខ​វិជ្ជា​ដែល​បាន​ចុះ​បញ្ជី។
Students smiling in hallway at school low angle view
Students smiling in hallway at school, low angle view Source: AAP

៤ តើគេវាយតម្លៃសិស្សនិសិត្សលើកត្តាអ្វីខ្លះ?

សិស្សឬនិស្សិត​ត្រូវ​ផ្តល់​នូវ​ភស្តុតាង​ដើម្បី​បំពេញ​លក្ខខណ្ឌ​ក្នុង​ការវាយតម្លៃ ដែល​ត្រូវ​ធ្វើ​នៅ​មុន​ពេល​ទទួល​បាន​ទិដ្ឋាការ​កូនសិស្ស។ ទាំង​នេះ​អាច​រូម​មាន​ដូចជា៖

  • ភស្តុតាង​បញ្ជាក់​ពី​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ផ្គត់​ផ្គង់​ចំណាយ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី
  • ថ្លៃឈ្នួល​សាលា
  • ថ្លៃ​ធ្វើ​ដំណើរ​និង​លទ្ធភាព​ក្នុង​ការ​ធានា​សមាជិក​គ្រួសារ​ណា​មួយ
  • សមត្ថភាព​ភាសាអង់គ្លេស
  • កម្រិត​សិក្សា
  • លិខិត​ឆ្លង​ដែន
    passport Credit: AAP/Dan Peled
    passport Credit: AAP/Dan Peled Source: AAP

៥ អ្វីគឺជាលក្ខខណ្ឌ?

ទិដ្ឋាការ​កូនសិស្ស​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយចំនួន​ដែល​អ្នក​ត្រូវ​តែ​គោរព​តាមសិទ្ធិក្នុង​ការ​បញ្ជាក់​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អនឡាញ ។ VEVO នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង​អំពីសិទ្ធិ​ក្នុង​ការ​សិក្សានិង​ប្រកប​កិច្ចការងារ​របស់​អ្នក សេចក្តីលំអិត​សំខាន់ៗ​អំពី​ទិដ្ឋាការ​នាពេល​បច្ចុប្បន្នរបស់​លោកអ្នក រួមទាំង​ប្រភេទទិដ្ឋាការ​និង​ទិដ្ឋាការរង​ព្រមទាំង​ពេល​វេលា​ផុតកំណត់នៃ​ទិដ្ឋាការ​របស់​លោកអ្នកផងដែរ។
pixabay_public domain
pixabay_public domain Source: Public Domain

៦ តើត្រូវស្វែងរកជំនួយតាមវិធីណានៅពេលត្រូវការប្តឹងតវ៉ា?

គ្រប់​វិទ្យាស្ថាន​សិក្សាដែល​បាន​ចុះបញ្ជី​ការទាំង​អស់​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​នៃ​សេវាកម្ម​អប់រំ​សម្រាប់​សិស្សនិសិ្សត​បរទេស  ។ ដូច្នេះ​ពួកគេ​មាន​យន្តការ​ប្តឹងតវ៉ាទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ដើម្បីដោះស្រាយ​នូវ​រាល់​ភាពអយុត្តិធម៌​របស់​សិស្ស​និស្សិត​ឲ្យ​បាន​សម​រម្យ។

អ្នកក៏អាច​ទាក់​ទង​ទៅកាន់​មន្រ្តីផ្លូវការ​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ដើម្បី​ស៊ើបអង្កេត​និង​ទទួល​ពាក្យបណ្តឹង​របស់​សិស្ស​និស្សិត​បរទេស   អំពី​សកម្មភាព​ឬ​ការសម្រេចរបស់​ស្ថាប័ន​អប់រំរបស់​លោកអ្នក​ដែល​បានចុះបញ្ជី​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ផងដែរ។
Flickr/Pingz Man
Flickr/Pingz Man Source: Flickr


Share
Published 29 March 2016 11:06am
Updated 9 May 2016 1:53pm
By Marcia De Los Santos
Presented by Sopharany Hay
Source: SBS Radio


Share this with family and friends