នៅក្នុងមគ្គទេសក៍នៃការតាំងទីលំនៅ សប្តាហ៍នេះ យើងផ្តោតសំខាន់ទៅលើជនប្រវេសន៍ថ្មីរស់នៅលើទឹកដីអូស្រ្តាលីក្នុងការប្រើប្រាស់ជំនួយផ្លូវច្បាប់នានា។
តើនរណាអាចជួយខ្ញុំក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់បាន?

Source: Victoria Legal Aid via Facebook
មានគណៈកម្មការជំនួយផ្នែកច្បាប់() ចំនួន៨នៅក្នុងប្រទេសអូស្រ្តាលី គឺនៅគ្រប់រដ្ឋនិងដែនដីនីមួយៗមានគណៈកម្មការនេះមួយ។ គោលបំណងនៃគណៈកម្មការជំនួយផ្នែកច្បាប់នេះគឺដើម្បីផ្តល់សេវាកម្មដល់ពលរដ្ឋអូស្រ្តាលីដែលទើបមកដល់ថ្មី ចាញ់ប្រៀបគេ និងងាយរងគ្រោះ ឲ្យឆ្ពោះទៅរកភាពយុត្តិធម៌។ ប៉ុន្តែប្រជាជនទាំងអស់មានសិទ្ធិទទួលបាននូវការប្រឹក្សាផ្លូវច្បាប់ដោយឥតគិតថ្លៃ។ ពួកគេផ្តល់នូវសេវាកម្មជំនួយផ្លូវច្បាប់នៅក្នុងបញ្ហាបទឧក្រិដ្ឋ ក្រុមគ្រួសារនិងច្បាប់ស៊ីវិល។
ចុះប្រសិនបើខ្ញុំត្រូវឡើងតុលាការ?

Source: NSW Department of Justice
ប្រសិនបើអ្នកត្រូវការច្រើនជាងការប្រឹក្សាផ្នែកច្បាប់ទៀតនោះ អ្នកអាចនឹងទទួលបាននូវមេធាវីម្នាក់ជួយដល់រឿងក្តីរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយអ្នកតំណាងនៅតុលាការគឺត្រូវធ្វើតេស្តដោយខាងLegal Aid () ហើយវាមិនមែនសុទ្ធតែមិនអស់ប្រាក់នោះទេ។
ឧទាហរណ៍៖ នៅរដ្ឋញូសៅវែលអាចអាចទទួលបាននូវការផ្តល់ជំនួយផ្នែកច្បាប់ () ហើយចំនួនដែលលោកអ្នកត្រូវបង់នោះ វាអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក និងប្រភេទនៃបញ្ហាដែលលោកអ្នកកំពុងតែជួបប្រទះ។
តើខ្ញុំអាចទៅរកជំនួយផ្នែកច្បាប់នៅកន្លែងណាផ្សេងបានទៀត?
មានសេវាកម្មឥតគិតថ្លៃមួយចំនួនសម្រាប់លោកអ្នកដូចជា៖
(មជ្ឈមណ្ឌលច្បាប់សហគមន៍ )៖ ផ្តល់នូវដំបូន្មានច្បាប់ដោយឥតគិតថ្លៃនិងជួយដោះស្រាយបញ្ហាដែលខាងLegal Aid មិនទទួល។
(មជ្ឈមណ្ឌលសិទ្ធិនិងដំបូន្មានអន្តោប្រវេសន៍)៖ ផ្តល់នូវដំបូន្មានលើវិស័យភាគច្រើននៃច្បាប់អន្តោប្រវេសន៍ រួមទាំងជួយក្នុងការដាក់ពាក្យសុំនិងប្តឹងឧទ្ធរណ៍ទៀតផង។
Migrant Resource Centres (មជ្ឈមណ្ឌលធនធានជនប្រវេសន៍)៖ ផ្តល់នូវព័ត៌មាន ជំនួយនិងការគាំទ្រក្នុងការតាំងទីលំនៅដល់ជនប្រវេសន៍ ជនភៀសខ្លួននិងអ្នកដែលចូលមកតាមរយៈជំនួយមនុស្សធម៌។ ហើយមជ្ឈមណ្ឌលនេះអ្នកអាចស្វែងរកបានទៅតាមរដ្ឋឬដែនដីដែលលោកអ្នករស់នៅដូចខាងក្រោម៖
នៅក្នុងបណ្ណាល័យសាធារណៈជាច្រើន() ក្នុងប្រទេសអូស្រ្តាលីក៏មានមជ្ឈមណ្ឌលព័ត៌មានច្បាប់ដែលផ្តល់នូវព័ត៌មានដោយឥតគិតថ្លៃពីច្បាប់អូស្រ្តាលីផងដែរ។
អ្នកអាចទទួលបាននូវដំបូន្មានច្បាប់ដោយឥតគិតថ្លៃតាមទូរសព្ទឬជួបដោយផ្ទាល់។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែ អ្នកអាចទូរសព្ទទៅកាន់សេវាកម្មបកប្រែ TIS តាមរយៈលេខ 131 450។
សូមចូលទៅក្នុងគេហទំព័ររបស់ នៅក្នុងរដ្ឋឬដែនដីដែលលោកអ្នករស់នៅដើម្បីទទួលបាននូវព័ត៌មានបន្ថែម៕