ការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំនៅឆ្នាំនេះនឹងខុសប្លែកពីធម្មតា។ នេះជាអ្វីដែលអ្នកអាចធ្វើ និងមិនអាចធ្វើ នៅក្នុងទីក្រុងស៊ីដនី និងនៅទូទាំងប្រទេសអូស្រ្តាលី។

ខណៈដែលរដ្ឋញូសៅវែលកំពុងតែដោះស្រាយនឹងការឆ្លងរាលដាលនៃកូវីដ-១៩ នៅតំបន់ឆ្នេរ Northern Beaches ក្នុងក្រុងស៊ីដនី នេះគឺជាទិដ្ឋភាពទូទៅនៃការដាក់កំហិតដែលមានសំរាប់ការប្រារព្ធពិធីឆ្លងឆ្នាំសកលនៅទូទាំងប្រទេស។

Fireworks explode above the Sydney Harbour Bridge during New Year's Eve celebrations in Sydney, Wednesday, 1 January, 2020.

Fireworks explode above the Sydney Harbour Bridge during New Year's Eve celebrations in Sydney, Wednesday, 1 January, 2020. Source: AAP

ការ​ដាក់កំហិត​វីរុសកូរ៉ូណា​បាន​ធ្វើ​ឲ្យ​ប្រជាជន​អូស្រ្តាលី​ដែល​ចង់​អបអរ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២១​ វិលវល់​ច្របូកច្របល់​អស់ហើយ។

ជាមួយ​នឹង​ករណី​ឆ្លង​កើនឡើង​នៅក្នុង​រដ្ឋ​ញូសៅវែល អាជ្ញាធរ​បាន​ជម្រុញ​ឲ្យ​ប្រជាជន​ទៅ
នេះគឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើបាន និង​អ្វីដែល​អ្នក​មិន​អាច​ធ្វើបាន​នៅយប់​ថ្ងៃ​ឆ្លង​ឆ្នាំសកល ក្រោម​ច្បាប់​រក្សា​គម្លាត​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី។

តំបន់Northern Beaches

មានការ​អនុវត្តន៍​ការ​ដាក់​កំហិត​វីរុសកូរ៉ូណា​ដ៏តឹងតែងបំផុត​សម្រាប់​តំបន់​ Northern Beaches នៅ Sydney, 

អ្នកដែលរស់នៅតំបន់ភាគខាងជើង Northern Beaches នៅតែស្ថិតនៅក្រោមបទបញ្ជាឲ្យស្នាក់នៅផ្ទះយ៉ាងតឹងរឹង រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ៩ ខែមករា។ ទោះជាយ៉ាងណា អ្នកស្រុកនឹងទទួលបានការលើកលែងនៅយប់ថ្ងៃឆ្លងឆ្នាំសកល ដែលអនុញ្ញាតឱ្យពួកគេអាចទទួលភ្ញៀវបាន ៥ នាក់ រាប់ទាំងកុមារ ដែលមកពីតំបន់តែមួយ ឲ្យ​មក​លេងផ្ទះរបស់​ពួកគេបាន។
អ្នកដែលស្ថិតនៅតំបន់ភាគខាងត្បូង Northern Beachesនឹងត្រូវបានអនុញ្ញាតឱ្យទទួលភ្ញៀវរហូតដល់ទៅ ៥ នាក់ រាប់ទាំងកុមារ ឲ្យ​មក​លេងនៅក្នុងផ្ទះរបស់ពួកគេ មកពីតំបន់តែមួយ ប៉ុន្តែនឹងអនុញ្ញាតឱ្យទទួលភ្ញៀវមកពីGreater Sydneyទេ។

រង្គសាល ភោជនីយដ្ឋាន និងកន្លែងនានា នៅក្នុងតំបន់ទាំងពីរនៃNorthern Beaches នឹងនៅតែបើកសម្រាប់តែការទិញ​ខ្ចប់ (takeaway)​តែប៉ុណ្ណោះ។

តំបន់ទីក្រុងស៊ីដនី Greater Sydney

រដ្ឋមន្រ្តី​ទីមួយ​នៃ​រដ្ឋ​ញូសៅវែល លោកស្រី Gladys Berejiklian បាន​ប្រកាស​ការ​រឹតបន្តឹងការ​ដាក់​កំហិត​នៅ​ថ្ងៃឆ្លង​ឆ្នាំ​សកលសម្រាប់តំបន់ក្រុងស៊ីដនី (Greater Sydney) នៅ​ក្នុងសន្និសីទកាសែត​មួយ​កាល​ពីថ្ងៃពុធ បន្ទាប់​ពី​មាន 

ចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ ការជួបជុំក្រុមគ្រួសារនៅGreater Sydneyនឹងត្រូវបានកំណត់សម្រាប់ភ្ញៀវច្រើនបំផុតប្រាំនាក់។

"ក្រុមគ្រួសារទាំង​អស់នៅ​ក្នុង​ទីក្រុង​ស៊ីដនី(Greater Sydney) ដែល​រាប់​បញ្ចូល​ទាំង​តំបន់ Wollongong, Central Coast, និង Nepean and Blue Mountains, ដូចគ្នានឹង​តំបន់​ភាកខាង​ត្បូង​នៃ Northern Beaches, នឹង​ត្រូវ​កំណត់​ឲ្យ​មាន​ការ​ជួបជុំគ្នា​បាន​៥នាក់​នៅតាម​ផ្ទះនៅ​យប់​ឆ្លង​ឆ្នាំសកល" នេះបើ​តាម​ប្រសាសន៍របស់​លោកស្រី Berejiklian ។

ការ​ជួបជុំនៅ​ខាង​ក្រៅ​ ច្រើនបំផុត​បាន​ត្រឹម៣០នាក់ ដែល​ចុះ​ពី​៥០នាក់។

ការ​ផ្លាស់​ប្តូរ​នេះនឹងមានសុពលភាព​រហូត​ដល់​មាន​សេចក្តី​ប្រកាស​ថ្មី។
ព័ត៌មានបន្ថែម​ស្តី​អំពី​ដំបូន្មានចុងក្រោយបំផុត​នៃទីតាំង​ឆ្លង និង​ការ​ដាក់កំហិត​នាពេល​បច្ចុប្បន្ន​មាន​នៅ​លើគេហទំព័រ​ក្រសួងសុខាភិបាល​រដ្ឋ​ញូសៅវែល 

រដ្ឋវិចថូរៀ

បន្ទាប់ពីរងទុក្ខដោយការជាប់គាំង(lockdown)ដ៏យូរបំផុតនៅក្នុងប្រទេសអូស្រ្តាលីក្នុងឆ្នាំនេះ រដ្ឋ​វិចថូរៀនឹងទទួលបានការបន្ធូរបន្ថយ​ច្រើន​ក្នុងឱកាសបុណ្យឆ្លង​ឆ្នាំសកលនេះ បន្ទាប់ពីមានកំណត់ត្រា ៦០ ថ្ងៃ​ នៃ​ការ​ដែល​គ្មានករណីឆ្លង​ក្នុងតំបន់។

ការជួបជុំក្រុមគ្រួសារដែលមានមនុស្សរហូតដល់ ៣០ នាក់ត្រូវបានអនុញ្ញាតិ ដូចគ្នានឹងការជួបជុំនៅខាងក្រៅបានរហូតដល់ ១០០ នាក់។

រង្គសាល ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀត ដូចជាក្លឹបរាត្រី អាចបើកបាន ប៉ុន្តែមានការ​កំណត់លើ​ចំនួន​ភ្ញៀវ។

កម្មវិធីបាញ់កាំជ្រួចប្រចាំឆ្នាំរបស់ទីក្រុងមែលប៊ននៅលើដងទន្លេ Yarra ត្រូវបានលុបចោល ហើយរដ្ឋាភិបាលរដ្ឋនេះ បានជំរុញឱ្យប្រជាជន​នៅឲ្យឆ្ងាយពីតំបន់​កណ្តាល​ទីក្រុង Melbourne CBD ដោយនិយាយថា មានតែអ្នកដែលបានកក់កន្លែងនៅតាមហាង​ក្នុងទីក្រុងតែប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យ​ចូល​ក្នុងក្រុងបាន។
New Year's Eve fireworks over the Yarra river and Melbourne at midnight, Wednesday, Jan. 1, 2014. (AAP Image/David Crosling) NO ARCHIVING
آتش‌بازی شب سال نو بر فراز دریای یارا در ملبورن Source: AAP

រដ្ឋគ្វីនស្លេន

នៅក្នុងរដ្ឋឃ្វីនឡែន ជារដ្ឋមួយផ្សេងទៀតដែលមិនមានករណីឆ្លងវីរុសកូរ៉ូណា​ជាយូរណាស់មកហើយ បាន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ជួបជុំ​តាម​ផ្ទះ​រហូត​ដល់​ទៅ​៥០នាក៉ ដែល​រាប់​បញ្ចូល​ទាំង​ម្ចាស់​ផ្ទះ​ផងដែរ។

ការជួបជុំនៅខាងក្រៅ អនុញ្ញាតិ​ឲ្យ​មានមនុស្សរហូតដល់ ១០០ នាក់។

រដ្ឋអូស្រ្តាលីខាងត្បូង

នៅរដ្ឋអូស្រ្តាលីខាងត្បូង ការជួបជុំក្រុមគ្រួសារដែលមានមនុស្សរហូតដល់ ៥០ នាក់ត្រូវបានអនុញ្ញាត ប្រសិនបើមិនលើសពីកម្រិត​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េនោះទេ។

មានមនុស្សរហូតដល់ ២០០ នាក់អាចជួបជុំគ្នានៅឯទីកន្លែងសម្រាប់កម្មវិធីឯកជនបាន ប្រសិនបើពួកគេគោរពតាមវិធានម៉ែត្រការ៉េដូចគ្នា។

រដ្ឋអូស្រ្តាលីខាងលិច

រដ្ឋអូស្រ្តាលីខាងលិចមិនមានការ​កំណត់ចំនួនអតិបរិមាក្នុង​ការ​ជួប​ជុំគ្នានោះទេ ប្រសិនបើមិនមានមនុស្សលើសពីម្នាក់ក្នុងពីរម៉ែត្រការ៉េ។

រដ្ឋតាសម៉ាញៀ

រដ្ឋតាសម៉ាញៀមានច្បាប់ពីរម៉ែត្រការ៉េដូចគ្នាដែរ ប៉ុន្តែមានការ​កំណត់ច្រើនបំផុត​ត្រឹម​ ២៥០ នាក់ សម្រាប់ការ​ជួបជុំនៅក្នុងបរិវេណផ្ទះ។

មនុស្ស ១.០០០ នាក់ត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នានៅទីធ្លាខាងក្រៅ ឬក្នុងអគារ។

ដែនដីភាគខាងជើង និងដែនដីរដ្ឋធានីអូស្រ្តាលី ACT

មិនមានដែនកំណត់ថាតើមានមនុស្សប៉ុន្មាននាក់អាចប្រមូលផ្តុំនៅក្នុងផ្ទះ ឬនៅខាងក្រៅនោះទេ នៅក្នុងដែនដីភាគខាងជើង។ ប៉ុន្តែនៅតែមានការណែនាំឱ្យប្រជាជនស្ថិតនៅចម្ងាយ ១,៥ ម៉ែត្រ ពីមនុស្សដែលមិនរស់នៅក្នុង​ផ្ទះ​ជាមួយ​ពួកគេ។

ACT មិនមានការរឹតត្បិតលើចំនួនភ្ញៀវមក​លេងផ្ទះរបស់ពួកគេទេ។ ការប្រមូលផ្ដុំនៅខាងក្រៅក្នុងរដ្ឋធានីខេនបេរ៉ា ត្រូវបានកំណត់ត្រឹមចំនួនអតិបរមា ៥០០ នាក់ ដែលត្រូវ​អនុវត្តតាមច្បាប់ពីរម៉ែត្រការ៉េ។
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវរក្សាគម្លាតយ៉ាងហោចណាស់,៥ម៉ែត្រពីគ្នា។សូមពិនិត្យមើលច្បាប់ទម្លាប់នៅក្នុងរដ្ឋនិងដែនដីរបស់លោកអ្នកស្តីពីការដាក់កម្រិតលើការជួបជុំគ្នា។ប្រសិនបើអ្នកមានអាការដូចជាគ្រុនផ្តាសាយឬផ្តាសាយធំសូមនៅផ្ទះហើយចាត់ចែងទៅធ្វើតេស្តដោយទូរសព្ទទៅវេជ្ជបណ្ឌិតរបស់លោកអ្នកទាក់ទងទៅកាន់​ Coronavirus Health Information Hotline តាមរយៈលេខ 1800 020 080

ដំណឹងនិងព័ត៌មានជា៦៣ភាសាមាននៅលើ  

សូមពិនិត្យមើលការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់លោកអ្នក៖ 


Share
Published 30 December 2020 5:47pm
Updated 12 August 2022 3:10pm
By Jarni Blakkarly, Sopharany Hay


Share this with family and friends