បទបញ្ជាស្នាក់នៅផ្ទះ បច្ចុប្បន្ននេះ គឺអនុវត្តចំពោះអ្នកដែលរស់នៅក្នុងទីក្រុងស៊ីដនី (Greater Sydney) រួមទាំង តំបន់ Blue Mountains និង Wollongong។ ប៉ុន្តែដោយសារអត្រានៃការចាក់វ៉ាក់សាំងកើនឡើង ការរឹតត្បឹតមួយចំនួនត្រូវបានបន្ធូរបន្ថយ។
ចាប់ពីថ្ងៃទី ២០ ខែកញ្ញា តំបន់រដ្ឋាភិបាលមូលដ្ឋានដែលជាតំបន់ព្រួយបារម្ភទាំង១២ នៅក្នុងតំបន់ភាគខាងលិចនិងនីរតីក្រុងស៊ីដនីនិងអនុវត្តន៍តាមនឹងតំបន់ទីក្រុង Greater Sydneyដែរ លើកលែងតែបញ្ជីបុគ្គលិកការងារដែលទទួលបានការអនុញ្ញាតនិងលិខិតអនុញ្ញាតពាក់ព័ន្ធដទៃទៀត។
- មិនមានកម្រិតពេលវេលាសម្រាប់ការហាត់ប្រាណនិងការកម្សាន្តនៅទីខាងក្រៅ
- ការជួបជុំគ្នានៅទីខាងក្រៅអគារសម្រាប់ប្រជាជនដែលចាក់វ៉ាក់សាំងពេញលេញរួចហើយបាន៥នាក់(ដោយមិនរាប់បញ្ចូលកុមារអាយុក្រោម១២ឆ្នាំ) នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានរបស់បុគ្កលនោះ ឬក្នុងរង្វង់៥គីឡូម៉ែត្រពីផ្ទះ។
- ការទៅទិញទំនិញ ហាត់ប្រាណ និងការកម្សាន្តនៅទីវាលខាងក្រៅអាចធ្វើបានក្នុងរង្វង់៥គីឡូម៉ែត្រពីផ្ទះ ឬនៅក្នុងរដ្ឋាភិបាលមូលដ្ឋានរបស់អ្នក។
- ចូលរួមជាភ្ញៀវនៅក្នុងពិធីមង្គលការតូចៗ (មនុស្សច្រើនបំផុត១១នាក់)នៅទីក្រុងស៊ីដនី( Greater Sydney)។
- មនុស្សពិសេសម្នាក់ដែលអាចជួបគ្នាបានសម្រាប់អ្នករស់នៅម្នាក់ឯង (Single’s bubble) អាចរស់នៅក្នុងទីក្រុង Greater Sydney។ បុគ្គលម្នាក់មកពីតំបន់រដ្ឋាភិបាលដែលបារម្ភឥឡូវនេះ ក៏អាចក្លាយជាដៃគូពិសេសសម្រាប់នរណាម្នាក់ ដែលរស់នៅក្នុងទីក្រុង Greater Sydneyបានផងដែរ។

There are 12 Local Government Areas (LGAs) of concern in Greater Sydney including some suburbs in Penrith. Source: SBS
នេះគឺជាពេលវេលាបន្ថែមមួយម៉ោង ពីលើការអនុញ្ញាតឱ្យចេញទៅហាត់ប្រាណ។ អ្នកត្រូវតែមាន ដាក់ជាប់តាមខ្លួនគ្រប់ពេល។
តំបន់ជនបទរដ្ឋញូសៅវែល
ផ្នែកខ្លះនៃតំបន់ជនបទរដ្ឋញូសៅវែលដែលត្រូវបានចាត់ទុកថាមានហានិភ័យទាប ហើយដែលមិនឃើញមានករណីឆ្លងកូវីដយ៉ាងហោចណាស់ ១៤ ថ្ងៃ បានរួចផុតពីការបិទខ្ទប់ហើយ នៅថ្ងៃទី ១១ ខែកញ្ញា ប៉ុន្តែនឹងបន្តអនុវត្តន៍លើវិធានរឹតត្បិតមួយចំនួន។
- ភ្ញៀវរហូតដល់ទៅ៥នាក់ ត្រូវបានអនុញ្ញាតឲ្យមកលេងផ្ទះ (មិនរាប់បញ្ចូលកុមារអាយុក្រោម១២ឆ្នាំទេ)។
- មនុស្សរហូតដល់ទៅ២០នាក់ អាចជួបជុំគ្នានៅទីខាងក្រៅអគារ។
- ហាងនានា រួមទាំងកន្លែងបដិសណ្ឋារកិច្ច ហាងលក់រាយ និងកន្លែងហាត់ប្រាណ អាចបើកដំណើរការបាន តែត្រូវមានការរឹតត្បឹតខ្លះ។
ផែនទីតំបន់ប្រជុំជនទីក្រុងស៊ីដនី (Metropolitan Sydney)

Map showing Metropolitan Sydney Source: NSW Government
ការរឹតត្បឹតបន្ថែមទៀតត្រូវបានដកចេញនៅពេលដែលអត្រាចាក់វ៉ាក់សាំងសម្រេចបាន៧០% និង ៨០%
ខណៈដែលអត្រាចាក់វ៉ាក់សាំងកើនឡើង ការរឹតបន្តឹងបន្ថែមទៀតអាចត្រូវបានដកចេញទៅវិញ សម្រាប់អ្នកដែលចាក់បានពីរដូស្តរួចហើយ។
រដ្ឋាភិបាលរដ្ឋញូសៅវែលនិយាយថា នៅពេលដែលប្រជាជន៧០ភាគរយ បានចាក់ថ្នាំបង្ការពេញលេញហើយនោះ “ការរឹតត្បឹតមួយចំនួនដែលបានដាក់មកលើ ក្រុមគ្រួសារ ឧស្សាហកម្ម សហគមន៍ និងសេដ្ឋកិច្ច” នឹងត្រូវបានដកចេញទៅវិញ សម្រាប់អ្នកដែលបានចាក់ថ្នាំ២ដូស្តរួចហើយ។
រដ្ឋាភិបាលនិយាយថា“ បទបញ្ជាស្នាក់នៅផ្ទះសម្រាប់មនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ទាំងពីរដូសរួចហើយ នឹងត្រូវដកចេញទៅវិញ ចាប់ពីពីថ្ងៃច័ន្ទ បន្ទាប់ពីរដ្ឋញូសៅវែលសម្រេចបានគោលដៅចាក់វ៉ាក់សាំង២ដូស្ត ៧០ ភាគរយ” ។
មានតែប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ និងអ្នកដែលមានការលើកលែងផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ នឹងមានលទ្ធភាពទទួលបាន“ សេរីភាព” ដែលត្រូវបានអនុញ្ញាតក្រោម ).
នៅត្រង់កម្រិតដែលការចាក់វ៉ាក់សាំងពេញលេញបាន៨០% នឹងមានការបន្ធូរបន្ថយបន្ថែមទៀតចំពោះការរឹតត្បឹតមកលើឧស្សាហកម្ម សហគមន៍ និងសេដ្ឋកិច្ច។ ព័ត៌មានលម្អិតកំពុងដំណើរការនៅឡើយ។
ផែនទីនៃទីក្រុងស៊ីដនី (Greater Sydney), Central Coast, Shellharbour, Blue Mountains, Wollongong

Greater Sydney, Central Coast, Shellharbour, Blue Mountains and Wollongong, showing where restrictions applied. Source: NSW Government