មានវិធីងាយៗមួយចំនួនដើម្បីអាចឲ្យអ្នកទាញយកប័ណ្ណចាក់វ៉ាក់សាំងឌីជីថលនៅពេលបានចាក់វ៉ាក់សាំងគ្រប់ដូស។
តើព័ត៌មានស្តីពីការចាក់វ៉ាក់សាំងរបស់អ្នកមានកត់ត្រានៅកន្លែងណា?
គន្លឹះក្នុងការទាញយកប្រវត្តិស្តីពីការចាក់វ៉ាក់សាំងបង្ការរបស់អ្នកគឺត្រូវចូលទៅកាន់ កំណត់ត្រាស្តីពីការចាក់វ៉ាក់សាំងអូស្ត្រាលី (Australian Immunisation Register (AIR)។
នៅពេលអ្នកចាក់វ៉ាក់សាំង ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងរបស់អ្នកនឹងត្រូវកត់ត្រានៅក្នុងកំណត់ត្រាខាងលើនេះ។ បន្ទាប់មកព័ត៌មាននេះនឹងបង្ហាញនៅលើគណនេយ្យ Medicare របស់អ្នកក្រោមចំណុច ‘Immunisation history statement’។ ជាធម្មតាអ្នកផ្តល់សេវាចាក់វ៉ាក់សាំងដល់អ្នកនឹងបញ្ចូលទិន្នន័យលម្អិតរបស់អ្នកក្នុងរយៈពេល 24ម៉ោងក្រោយពីចាក់រួច។
ប្រវត្តិចាក់វ៉ាក់សាំងរបស់អ្នកមិនត្រឹមតែកត់ត្រានូវការចាក់វ៉ាក់សាំងបង្ការកូវិដ-19 ប៉ុណ្ណោះទេ ប៉ុន្តែក៏កត់ត្រានូវការចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយដែលអ្នកបានទទួលផងដែរ។
ពលរដ្ឋគ្រប់រូបដែលមានអាយុ14ឆ្នាំឡើង នឹងមានប័ណ្ណចាក់វ៉ាក់សាំងផ្ទាល់ខ្លួនរបស់គេ។

Medicare is Australia's universal health insurance that guarantees health services at low or no cost. Source: AAP Image/Mick Tsikas

Medicare is Australia's universal health insurance that guarantees health services at low or no cost. Source: AAP Image/Mick Tsikas
សម្រាប់អ្នកទាំងឡាយណាដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេសដោយប្រើវ៉ាក់សាំងដែលផ្តល់ការអនុញ្ញាតដោយអូស្ត្រាលី ក៏អាចបញ្ចូលព័ត៌មានចូលទៅក្នុង AIR បានផងដែរ។ សេវាកម្មអូស្ត្រាលី (Services Australia) ពន្យល់ពីរបៀបបញ្ចូល ទៅក្នុងប្រវត្តិចាក់វ៉ាក់សាំងរបស់អ្នក។
ប័ណ្ណចាក់វ៉ាក់សាំងមានផ្តល់ជូនអ្នកទាំងឡាយណាដែលទទួលបានការចាក់វ៉ាក់សាំងទាំងពីរដូសរួចហើយ។ អ្នកដែលទើបតែចាក់បានមួយដូសក៏អាចប្រើប័ណ្ណបញ្ជាក់ពីប្រវត្តិចាក់វ៉ាក់សាំងបានផងដែរដើម្បីបញ្ជាក់ពីភស្តុតាងបានចាក់វ៉ាក់សាំង។
ជំហានផ្សេងៗក្នុងការទាញយកប័ណ្ណចាក់វ៉ាក់សាំង
លោក Hank Jongen នាយកគ្រប់គ្រងសេវាកម្មអូស្ត្រាលីបញ្ជាក់ថា "អ្វីដែលខ្ញុំជំរុញលើកទឹកចិត្តអ្នកឲ្យធ្វើគឺត្រូវបង្កើតគណនេយ្យ myGov ប្រសិនបើអ្នកមិនទាន់មាននៅឡើយ"។ បន្ទាប់ពីបង្កើតគណនេយ្យ myGov រួចហើយ ត្រូវភ្ជាប់គណនេយ្យនោះជាមួយ Medicare។
បន្ទាប់មកត្រូវទាញយកកម្មវិធី Express Plus Medicare mobile។
"នៅពេលដែលអ្នកបានភ្ជាប់គណនេយ្យអនឡាញនេះហើយ អ្នកនឹងមានភស្តុតាងដែលអ្នកត្រូវការចាំបាច់នៅក្នុងដៃរបស់អ្នក"។ នេះបើតាមការគូសបញ្ជាក់ពីលោក Jongen។ ប្រសិនអ្នកមិនចង់ប្រើកម្មវិធីនេះទេ ជម្រើសមួយទៀតគឺត្រូវមើលប្រវត្តិចាក់វ៉ាក់សាំងរបស់អ្នកអនឡាញ ដោយជ្រើសរើសប័ណ្ណឌីជីថលចាក់វ៉ាក់សាំងបង្ការកូវិដ-19 បន្ទាប់មកទាញយកប័ណ្ណនេះដាក់ក្នុងទូរស័ព្ទរបស់អ្នក។
ប្រសិនបើព័ត៌មានលម្អិតក្នុងគណនេយ្យ Medicare របស់អ្នកមិនបានធ្វើបច្ចុប្បន្នភាពទេ អ្នកមិនអាចភ្ជាប់គណនេយ្យរបស់អ្នកជាមួយ Medicare បានទេ។

Source: Services Australia
សេវាកម្មអូស្ត្រាលីបានផលិត ខ្លីមួយពន្យល់ពីរបៀបភ្ជាប់គណនេយ្យ Medicare ជាមួយគណនេយ្យ myGov ដោយប្រើប័ណ្ណ Medicare របស់អ្នក។ ប្រសិនបើអ្នកគ្មានសិទ្ធិទទួលប័ណ្ណ Medicare ទេ អ្នកអាចទាញយកប័ណ្ណចាក់វ៉ាក់សាំងតាមអនឡាញដោយប្រើសេវាកម្មលេខសម្គាល់ថែទាំសុខភាពរបស់អ្នកតាមរយៈគណនេយ្យ myGovក៏បានដែរ។ អ្នកអាចទាញយកប័ណ្ណចាក់វ៉ាក់សាំង ឬរក្សាទុកនៅក្នុងកាបូបឌីជីថលរបស់អ្នក digital wallet ។
តើអ្នកត្រូវធ្វើដូចម្តេចប្រសិនបើគ្មានទូរស័ព្ទទំនើប ឬមិនចង់ទាញយកប័ណ្ណតាមអនឡាញ?
"ជាការពិតទោះបីជាយើងផ្តល់យោបល់ឲ្យប្រើគណនេយ្យ myGov ក៏ដោយ ប្រសិនបើអ្នកមិនអាចប្រើប្រាស់បាន ឬមិនចង់ប្រើជម្រើសនេះទេ អ្នកអាចទាក់ទងទៅកាន់សេវាកម្មអូស្ត្រាលីដើម្បីស្នើសុំប័ណ្ណនេះមួយច្បាប់បានផងដែរ។ អ្នកអាចស្នើសុំតាមរយៈទូរស័ព្ទទៅលេខ 1800 653 809"។ នេះបើតាមការគូសបញ្ជាក់ពីលោក Jongen។
អ្នកផ្តល់ការចាក់វ៉ាក់សាំងរបស់អ្នកក៏អាចបោះពុម្ព (Print) ប្រវត្តិចាក់វ៉ាក់សាំងរបស់អ្នកនៅពេលអ្នកទទួលវ៉ាក់សាំងបានផងដែរ។
តើព័ត៌មានរបស់អ្នកមានសុវត្ថិភាពទេ?
បើតាមសេវាកម្មអូស្ត្រាលី (Services Australia) ប័ណ្ណឌីជីថលចាក់វ៉ាក់សាំងបង្ការកូវិដ-19 បានដាក់បញ្ចូលនូវចំណុចមួយចំនួនដើម្បីការពារនឹងសកម្មភាពលួចបន្លំ។
នៅពេលអ្នកមើលប័ណ្ណចាក់វ៉ាក់សាំងនេះនៅលើទូរស័ព្ទរបស់អ្នកនិម្មិតសញ្ញាជាតិបង្ហាញនូវរូបភាពផុសចេញច្បាស់ ដែលមានន័យថារូបភាពនេះផ្លាស់ទី និងដូរពណ៌នៅពេលអ្នកផ្អៀងអេក្រង់របស់អ្នក។
ប័ណ្ណឌីជីថលនេះក៏អាចបញ្ជាក់ពីលក្ខណៈដើមរបស់វាដោយបង្ហាញនូវសញ្ញាទិក (Tick) មានចលនា លេខឯកសារ និងរូបនាឡិកាស្ថិតនៅខាងក្រោមស្លាកសញ្ញាជាតិ។
ទោះបីជាមានលក្ខណៈពិសេសយ៉ាងនេះក៏ដោយក៏កម្មវិធី Express Plus Medicare មានភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដែលអាចអនុញ្ញាតឲ្យគេក្លែងបន្លំប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវិដ-19 បាន។ មជ្ឈមណ្ឌលសុវត្ថិភាពអនឡាណអូស្ត្រាលីបានផ្តល់ការណែនាំដល់ស្ថាប័នរដ្ឋទាំងអស់ឲ្យគាំទ្រនូវដំណើរការរៀបចំប័ណ្ណចាក់វ៉ាក់សាំង និងបន្ថែមនូវចំណុចសុវត្ថិភាពផ្សេងៗទៀត។
អាជ្ញាធរក៏បានព្រមានពលរដ្ឋកុំឲ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈតំណភ្ជាប់ (Link) ដែលផ្ញើតាមរយៈសារដែលយើងមិនស្គាល់ប្រភពដោយផ្តល់នូវទិដ្ឋាការកូវិដ-19 (COVID-19 passports)។

Authorities are warning against sharing your details through links contained in unsolicited text messages offering COVID-19 passports. Source: ACCC Scamwatch
ការទាញយកប័ណ្ណចាក់វ៉ាក់សាំងបង្ការ COVID-19 មិនគិតថ្លៃទេ។ ពលរដ្ឋមួយចំនួនទទួលបានសារតាមទូរស័ព្ទ និងសារអេឡិចត្រូនិកដោយមានភ្ជាប់តំណភ្ជាប់ (Link) ដោយផ្តល់ជូននូវ COVID-19 passports ក្នុងតម្លៃពីរដុល្លារ។ ចូរកុំចុចលើដំណភ្ជាប់នោះឲ្យសោះ។
“សារទាំងនោះគឺជាសារដើម្បីលួចបន្លំ។ ប្រសិនបើអ្នកចុចលើតំណភ្ជាប់នោះ គេនឹងស្នើសុំព័ត៌មានផ្ទាល់ខ្លួន ប្រសិនបើអ្នកច្រឡំផ្តល់ព័ត៌មានទាំងនោះ អ្នកនឹងត្រូវបង់ថ្លៃច្រើនជាងពីរដុល្លារហើយ" នេះបើតាមការគូសបញ្ជាក់ពីលោក Jongen ។
ផ្នែកសេវាកម្មអូស្ត្រាលីក៏មានឧបករណ៍ងាយៗដើម្បីជួយពលរដ្ឋអាចទទួលបានភស្តុតាងចាក់វ៉ាក់សាំងដោយផ្អែកលើកាលៈទេសៈរបស់ពលរដ្ឋមួយរូបៗផងដែរ។ សូមមើល