អ្វីគឺជាការបញ្ចេញសំឡេងទៅកាន់សភាឬ Voice to Parliament?
នៅឆ្នាំ 2017 ក្រុមតំណាងនៃប្រជាជនដើមដំបូងរបស់ប្រទេសអូស្ត្រាលីបានប្រមូលផ្តុំគ្នានៅ Uluru ហើយបានបង្ហាញប្រជាជនអូស្ត្រាលីនូវសេចក្តីថ្លែងការណ៍ Uluru ចេញពីបេះដូង ()។
សេចក្តីថ្លែងការណ៍ Uluru ស្នើឡើងនូវធាតុជាមូលដ្ឋានចំនួនបីនៃកំណែទម្រង់៖ សំឡេង ម៉ាការ៉ាតា (ពាក្យរបស់ Yolngu ដែលមានន័យថា ) និង ។
Key points:
- សំឡេងទៅកាន់សភាគឺជាការទាមទារមួយសម្រាប់ស្ថាប័នក្រុមប្រឹក្សាជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាទាក់ទងនឹងប្រជាជននៃប្រជាជាតិដើមដំបូង។
- សេចក្តីថ្លែងការណ៍ Uluru ពីបេះដូង អំពាវនាវឱ្យមានកំណែទម្រង់សំខាន់ៗចំនួនបី ដែលក្នុងនោះ សំឡេងទៅកាន់សភា គឺជាចំណុចទីមួយ។
- អ្នកនិពន្ធនៃសេចក្តីថ្លែងការណ៍ Uluru បានស្នើខែឧសភា ឆ្នាំ 2023 ឬខែមករា ឆ្នាំ 2024 ជាកាលបរិច្ឆេទដែលទំនងសម្រាប់ការបោះឆ្នោតប្រជាមតិដែលនឹងត្រូវធ្វើឡើង។
កំណែទម្រង់ទី១ គឺសំឡេងទៅកាន់សភា ដែលចាំបាច់ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
នោះមានន័យថា វាទាមទារឲ្យមានប្រជាមតិ ដើម្បីឲ្យសំណើនេះអាចដាក់នៅចំពោះមុខប្រជាជនអូស្ត្រាលីធ្វើការសម្រេច។
វាគឺជាការរួមបញ្ចូលគ្នានៃដំណើរការជាច្រើនទសវត្សរ៍នៃប្រព័ន្ធច្បាប់ និងនយោបាយរបស់អូស្ត្រាលី និងប្រជាជនអូស្ត្រាលីដែលកំពុងធ្វើការឆ្ពោះទៅរកការទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិដើមដំបូង។
តើវាមានន័យដូចម្តេចចំពោះប្រជាជនអូស្រ្តាលី?
ការធ្វើប្រជាមតិនឹងស្នើឱ្យប្រជាជនអូស្ត្រាលីអនុម័តលើបទប្បញ្ញត្តិថ្មីមួយដែលអាចឱ្យសភាសហព័ន្ធបង្កើតស្ថាប័នប្រឹក្សាដែលនឹងត្រូវបានគេស្គាល់ថាជាសំឡេងទៅកាន់សភា។
រដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ដែលចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 1901 មិនទទួលស្គាល់ការកាន់កាប់ និងការថែរក្សាទឹកដីពីមុនរបស់ជនជាតិដើមភាគតិចAboriginal ឬ អ្នកកោះTorres Strait ទេ។
បើនិយាយឱ្យសាមញ្ញទៅ សម្លេងទៅកាន់សភាគឺជាការទទួលស្គាល់នូវសហគមន៍បុរាណទាំងនេះ ដែលរស់នៅលើទ្វីបនេះអស់រយៈពេល 60,000 ឆ្នាំមកហើយ សំឡេងរបស់ពួកគេ និងតួនាទីរបស់ពួកគេ នៅក្នុងលទ្ធិប្រជាធិបតេយ្យអូស្ត្រាលីតាមរយៈរដ្ឋធម្មនុញ្ញអូស្ត្រាលី។
សហប្រធាន Uluru Dialogue និងជាមេធាវីសិទ្ធិមនុស្សអន្តរជាតិមកពីសាកលវិទ្យាល័យញូសៅវែល សាស្ត្រាចារ្យ Megan Jane Davis បាននិយាយថា វាក៏ជាការទទួលស្គាល់ប្រជាជនអូស្ត្រាលី និងទ្វីបនេះថាជា "ការបញ្ចេញមតិពេញលេញរបស់ប្រទេសជាតិ" ដែលអនុញ្ញាតឱ្យប្រទេសនេះ "ផ្លាស់ទីឆ្ពោះទៅមុខ” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
លោកស្រីបាននិយាយថា "វាគឺជាផ្នែកមួយនៃកំណែទម្រង់មួយចំនួនដែល សេចក្តីថ្លែងការណ៍ Uluru ចេញពីបេះដូង បានអំពាវនាវឱ្យមានការផ្លាស់ប្តូរដែលចាំបាច់ ដើម្បីផ្តល់អំណាចដល់ប្រជាជនរបស់យើង ហើយដែលរួមមានគណៈកម្មការ Makarrata ដែលជាការបង្កើតកិច្ចព្រមព្រៀង ឬគណៈកម្មការសន្ធិសញ្ញា"។
“ការទទួលស្គាល់សំឡេងរបស់ប្រជាជាតិដើមដំបូង អាចឱ្យប្រជាជនរបស់យើងចូលរួមនៅក្នុងតុប្រជុំ នៅពេលដែលច្បាប់ និងគោលនយោបាយត្រូវបានបង្កើតឡើងអំពីជីវិតរបស់យើង”។
តើយើងស្ថិតនៅកន្លែងណា?
បន្ទាប់ពីការទទួលស្គាល់ប្រទេសរបស់លោករួចមក បានចាប់ផ្តើមសុន្ទរកថាជ័យជំនះយប់បោះឆ្នោតរបស់លោកដោយប្រកាសថា "ក្នុងនាមគណបក្សពលករអូស្ត្រាលី ខ្ញុំប្តេជ្ញាចំពោះសេចក្តីថ្លែងការណ៍ Uluru អស់ពីបេះដូង" ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រីសាស្ត្រាចារ្យ Davis បាននិយាយថា "វាជាអារម្មណ៍ធូរស្រាល និងជាសមិទ្ធផលមួយ ប៉ុន្តែនៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរទៅមុខ"។
“យើងរំភើបណាស់ អូស្ត្រាលីកម្រនឹងផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួនណាស់។ ហើយសម្រាប់ប្រជាជនយើង យើងមិនដែលមានឱកាសសម្រាប់អំណាចរដ្ឋធម្មនុញ្ញប្រភេទណាមួយឡើយ។ ដូច្នេះ នេះជារឿងសំខាន់ណាស់។ វាខុសពីការបោះឆ្នោតប្រជាមតិឆ្នាំ 1967 ដោយសារកំណែទម្រង់នេះនឹងផ្តល់អំណាចដល់ប្រជាជនរបស់យើង”។
នៅក្នុងលក្ខខណ្ឌនៃសេចក្តីប្រកាស Uluru ឥឡូវនេះមានការប្តេជ្ញាចិត្តសម្រាប់ការធ្វើប្រជាមតិ ដែលជាធាតុផ្សំដំបូងនៃសេចក្តីថ្លែងការណ៍ ហើយរដ្ឋាភិបាលសហព័ន្ធថ្មីកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់រឿងនោះ។
ជំហានបន្ទាប់
មានជំហានសំខាន់ៗមួយចំនួននៅមុនពេលសំឡេងជនជាតិដើមអាចត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។
ជាមួយនឹងការការពារដោយរដ្ឋធម្មនុញ្ញ សំឡេងនេះនឹងមាននិរន្តរភាព និងជាប់លាប់បានល្អហួសពីពេលកំណត់នយោបាយ។
មានន័យថា ការពង្រឹងអំណាចជនជាតិដើមភាគតិច និងការចូលរួមយ៉ាងសកម្មក្នុងជីវិតប្រជាធិបតេយ្យរបស់ប្រទេសជាតិ មិនអាស្រ័យលើគណបក្សនយោបាយដែលកាន់អំណាចនោះទេ។
រដ្ឋាភិបាលចម្រុះមុនមានបំណងធ្វើច្បាប់សំឡេង ប៉ុន្តែគ្មានគម្រោងដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនោះទេ ហើយប្រសិនបើសំឡេងត្រូវបង្កើតជាច្បាប់ វាអាចនឹងត្រូវលុបចោលវិញបាន។
READ MORE

What does Welcome to Country mean?
ប៉ុន្តែនៅពេលដែលវាមាននៅក្នុងរដ្ឋធម្មនុញ្ញ វាអាចផ្លាស់ប្តូរទៅបាន លុះត្រាតែមានការបោះឆ្នោតប្រជាមតិមួយទៀតតែប៉ុណ្ណោះ។
នេះនឹងតម្រូវឱ្យមានការគាំទ្រផ្នែកនយោបាយ និងការពិគ្រោះយោបល់បន្ថែមមុនពេលបោះឆ្នោតណាមួយ។
ប្រសិនបើសភាសហព័ន្ធអនុម័តច្បាប់ ប្រជាមតិត្រូវតែធ្វើឡើងក្នុងរយៈពេលប្រាំមួយខែ ដើម្បីបង្កើតស្ថាប័នប្រឹក្សាជនជាតិដើមភាគតិចអចិន្ត្រៃយ៍សម្រាប់សភាសហព័ន្ធ។
អ្នកនិពន្ធនៃសេចក្តីថ្លែងការណ៍ Uluru បានស្នើខែឧសភា ឆ្នាំ 2023 ឬខែមករា ឆ្នាំ 2024 ជាសម្រាប់ការបោះឆ្នោតប្រជាមតិដែលនឹងត្រូវធ្វើឡើង៕