សេវាកម្មសុខភាពផ្លូវចិត្តមានច្រើនភាសានៅទូទាំងប្រទេស ហើយភាគច្រើនវាត្រូវបានគ្រប់គ្រងដោយរដ្ឋនិងដែនដី។
មានស្ថានភាពជាច្រើនដែលត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្ត រាប់ចាប់ពីស្ថានភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា ដូចជាជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភជាដើម រហូតដល់ជំងឺផ្លូវចិត្តដូចជា bipolar disorder ជំងឺតានតឹងក្រោយមានការប៉ះទង្គិចផ្លូវចិត្ត បញ្ហាបុគ្គលឬជំងឺវិកលចរិកជាដើម។
ក្នុងករណីភាគច្រើន អង្គភាពទាំងនេះមិនមានអ្នកបកប្រែដោយផ្ទាល់នោះទេ ដូច្នេះពួកគេប្រើសេវាកម្មដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធជាតិ ហៅថា សេវាកម្មបកប្រែភាសា TIS - ដែលផ្តល់សេវាបកប្រែជាង១៥០ភាសា បកប្រែតាមទូរសព្ទ និងបកប្រែដោយផ្ទាល់។
គឺជាគម្រោងមួយដែលគ្រប់គ្រងដោយ អង្គការសុខភាពផ្លូវចិត្តអូស្រ្តាលី ដែលផ្តោតសំខាន់លើសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនមកពីសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ដោយផ្តល់នូវលទ្ធភាពទទួលបាននូវធនធាន សេវាកម្ម និងព័ត៌មាន តាមទំរង់វប្បធម៌។
វេទិកានៃសេវាកម្មអូស្រ្តាលីសម្រាប់អ្នករស់រានមានជីវិតពីការធ្វើទារុណកម្មនិងរបួសស្នាម (FASSTT) គឺជាបណ្តាញនៃភ្នាក់ងារស្តារនីតិសម្បទាចំនួន ៨ របស់អូស្រ្តាលី ដែលធ្វើការជាមួយអ្នកនៅរស់រានមានជីវិតពីការធ្វើទារុណកម្មនិងរបួសស្នាមពីបរទេសហើយបានមកដល់អូស្ត្រាលី។ អតិថិជនភាគច្រើននៃទីភ្នាក់ងារ FASSTT បានមកប្រទេសអូស្ត្រាលីក្នុងនាមជាជនភៀសខ្លួនឬជាអ្នកដែលចូលមកតាមទិដ្ឋាការជំនួយមនុស្សធម៌។ មានភ្នាក់ងារសមាជិក FASSTT មួយ នៅក្នុងរដ្ឋនិងទឹកដីនីមួយៗក្នុងប្រទេសអូស្ត្រាលី ៖ ។
សេវាកម្មជំនួយសុខភាពផ្លូវចិត្តថ្នាក់ជាតិ Lifeline និងសេវាកម្មដទៃទៀត៖
- ខ្សែទូរសព្ទសង្រ្គោះជីវិត Lifeline - 13 11 14
- Mission Australia -
- Beyond Blue - 1300 22 4636
- Headspace -
- សេវាកម្មទូរសព្ទត្រឡប់មកវិញសម្រាប់ការធ្វើអត្តឃាត Suicide Call Back Service - www.suicidecallbackservice.org.au ឬ 1300 659 467
- ខ្សែទូរសព្ទជំនួយកុមារ Kids Helpline - 1800 55 1800
- ខ្សែទូរសព្ទជំនួយសម្រាប់បុរស MensLine Australia - 1300 78 99 78
Beyond Blue ជួយសម្រួលព័ត៌មានជាភាសាផ្សេងៗ៖
រដ្ឋញូសៅវែល
ខ្សែទូរសព្ទសុខភាពផ្លូវចិត្តនៃរដ្ឋញូសៅវែល
ខ្សែទូរសព្ទសុខភាពផ្លូវចិត្តអាចរកបានសម្រាប់អ្នករាល់គ្នានៅរដ្ឋញូសៅវែល ហើយវាដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈលេខ ១៨០០ ០១១ ៥១១ ឬគេហទំព័រ៖ ។
មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តចម្រុះវប្បធម៌ (TMHC)
សេវាកម្មទូទាំងរដ្ឋនេះលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនដែលមានប្រវត្តិវប្បធម៌ និងភាសាខុសៗគ្នា (CALD) ផ្តល់ការពិគ្រោះយោបល់ និងវាយតម្លៃគ្លីនិក ការលើកកម្ពស់សុខភាពផ្លូវចិត្ត អភិវឌ្ឍធនធាន និងផ្តល់ការអប់រំនិងបណ្តុះបណ្តាល ។
TMHC ផ្តល់សេវាឥតគិតថ្លៃដោយមានពេទ្យដែលនិយាយបានពីរភាសា ម្រាប់បុគ្គលនិងក្រុមគ្រួសារដែលមានទំនាក់ទំនងជាមួយសេវាកម្មសុខភាពផ្លូវចិត្ររដ្ឋញូសៅវែល។ សេវាកម្មនេះតម្រូវឲ្យមានការបញ្ជូនបន្តមកពីក្រុមសុខភាពផ្លូវចិត្តក្នុងតំបន់។ ការបកប្រែភាសាពីTISអាចរកបាននៅលើគេហទំព័រ៖ / សម្រាប់ភាសាដែលបុគ្គលិក TMHC មិនចេះនិយាយ។
សេវាកម្មសម្រាប់ការព្យាបាលនិងការស្តារនីតិសម្បទានៃអ្នកដែលរស់រានមានជីវិតពីរបួសស្នាមនិងការធ្វើទារុណកម្ម (STARTTS)
STARTTS ផ្តល់ការព្យាបាលនិងការគាំទ្រផ្នែកចិត្តសាស្ត្រដែលសមស្របទៅតាមប្រពៃណីវប្បធម៌ បូករួមទាំងអន្តរាគមន៍សហគមន៍ ដើម្បីជួយប្រជាជននិងសហគមន៍ឱ្យជាសះស្បើយពីស្នាមរបួសនៃជនភៀសខ្លួន ការកសាងជីវិតរបស់ពួកគេឡើងវិញនៅប្រទេសអូស្ត្រាលី។
ការបកប្រែភាសាពីTISអាចរកបាននៅលើគេហទំព័រ៖ / សម្រាប់ភាសាដែលបុគ្គលិក STARTTS មិនចេះនិយាយ។
រដ្ឋវិចថូរៀ
ផ្ទះមូលនិធិសម្រាប់ជនរងគ្រោះដោយការធ្វើទារុណកម្ម
អង្គការនេះផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃសម្រាប់ជនភៀសខ្លួន ឬប្រជាជនដែលមានប្រវត្តិដូចជាជនភៀសខ្លួនក្នុងប្រទេសអង់គ្លេស អារ៉ាប់ ភូមា ហាខាឈីន ដារី ឌីងកា ការ៉ែន ស្វាហ៊ីលី តាមិលនិង ទីហ្រ្គីងហ្គា។
ស្វែងយល់ថាតើអ្នកអាចបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីទទួលបានសេវាកម្មទាំងនេះឬអត់ នៅទីនេះ៖
ការបកប្រែភាសាពីTISអាចរកបាននៅលើគេហទំព័រ៖ / សម្រាប់ភាសាដែលបុគ្គលិករបស់ពួកគេមិនចេះនិយាយ។
រដ្ឋវិចថូរៀក៏មានបញ្ជីព័ត៌មានសុខភាពផ្លូវចិត្តជាភាសាផ្សេងៗផងដែរ។ វាគឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរដ្ឋវិចថូរៀ និងចាត់ចែងដោយមជ្ឈមណ្ឌលវប្បធម៌ ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រមូលព័ត៌មានសុខភាពដែលបានបកប្រែយ៉ាងទូលំទូលាយ៖
អង្គការ២ទៀតនៅក្នុងរដ្ឋវិចថូរៀ ផ្តល់ការបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវចិត្ត ប៉ុន្តែមិនផ្តល់ការគាំទ្រដោយផ្ទាល់ដល់បុគ្គលនោះទេ៖
សកម្មភាពស្តីពីពិការភាពនៅក្នុងសហគមន៍ជនជាតិភាគតិច (ADEC)
ADEC រួមបញ្ចូលទាំងកម្មវិធីទទួលបានសេវាកម្មសុខភាពផ្លូវចិត្តចម្រុះវប្បធម៌(TMHAP) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសុខភាពផ្លូវចិត្តសម្រាប់ប្រជាជនមកពីមជ្ឈដ្ឋានពហុវប្បធម៌។ ពួកគេធ្វើការជាមួយសហគមន៍ជនជាតិភាគតិចដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត និងវិធីដើម្បីទទួលបានសេវាសុខភាពផ្លូវចិត្តនិងអ្នកថែទាំ។
ពួកគេក៏ជួយដល់សេវាកម្មសុខភាពផ្លូវចិត្តជាមួយនឹងការអភិវឌ្ឍគំរូនិងយុទ្ធសាស្រ្តឆ្លើយតបទៅតាមវប្បធម៌របស់សហគមន៍ជនជាតិភាគតិច
សុខភាពផ្លូវចិត្តចម្រុះវប្បធម៌រដ្ឋវិចថូរៀ (VTMH)
កាលពីមុនត្រូវបានគេស្គាល់ថាជាអង្គភាពវិកលចរិកចម្រុះវប្បធម៌នៃរដ្ឋវិចថូរៀ (VTPU)។ អង្គភាពVTMHនេះ គឺជាអង្គភាពមួយក្នុងរដ្ឋវិចថូរៀដែលគាំទ្រសេវាកម្មសុខភាពផ្លូវចិត្ត និងសេវាកម្មគាំទ្រជនពិការចិត្តសាស្រ្ត សម្រាប់ឲ្យអ្នកជំនាញធ្វើការជាមួយអតិថិជន និងអ្នកថែទាំ ចម្រុះជាតិសាសន៍របស់ពួកគេ។
វារួមបញ្ចូលទាំងសេវាកម្មសាកសួរសម្រាប់គ្រូពេទ្យ សេវាកម្មនិងការអភិវឌ្ឍន៍សហគមន៍ ការអប់រំ កម្មវិធីដែលចូលរួមដោយអតិថិជននិងអ្នកថែទាំ ប៉ុន្តែមិនមានសេវាកម្មដោយផ្ទាល់សម្រាប់បុគ្គលឡើយ៖ ។
រដ្ឋគ្វីនស្លេន
មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តចម្រុះវប្បធម៌នៃរដ្ឋគ្វីនស្លេន (QTMHC)
QTMHC គឺជាសេវាកម្មឯកទេសទូទាំងរដ្ឋដែលធ្វើការងារដើម្បីធានាថា ប្រជាជនដែលមានសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ទទួលបានការថែរក្សានិងការគាំទ្រខាងសុខភាពផ្លូវចិត្តទៅតាមវប្បធម៌របស់ពួកគេ។
វាផ្តល់ជូននូវព័ត៌មានដែលបានបកប្រែរួច៖ - ក៏ដូចជាការទទួលបានសេវាកម្មពីអ្នកជំនាញតាមរយៈអ្នកសម្របសម្រួលសុខភាពផ្លូវចិត្តក្នុងតំបន់៖
កម្មវិធីផ្តល់ជំនួយដល់អ្នករស់រានមានជីវិតពីការធ្វើទារុណកម្មនិងរបួសស្នាមនៃរដ្ឋគ្វីនស្លេន (QPASTT)
QPASTT ផ្តល់នូវសេវាកម្មដែលអាចបត់បែនបាន និងមានលក្ខណៈវប្បធម៌ ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនដែលត្រូវបានគេធ្វើទារុណកម្ម ឬដែលទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តទាក់ទងនឹងការភៀសខ្លួនមុនពេលធ្វើចំណាកស្រុកមកប្រទេសអូស្ត្រាលី។
ពួកគេផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត និងការគាំទ្រសង្គមដោយឥតគិតថ្លៃ ដល់អ្នករស់រានមានជីវិត រួមទាំងការប្រឹក្សាផ្តល់យោបល់ផងដែរ ៖ ។
ក្រុមសុខភាពពិភពលោក
ក្រុមសុខភាពពិភពលោកដែលមានមូលដ្ឋាននៅទីក្រុង Brisbane រួមមានកម្មវិធីជាច្រើនសម្រាប់សហគមន៍ CALD៖
- កម្មវិធីព្យាបាលចិត្តសាស្ត្រពហុវប្បធម៌៖ ផ្តល់ជូនប្រជាជនដែលមានសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ក្នុងតំបន់ ប្រ់ីសបេនខាងជើង និងខាងត្បូង។ ពួកគេផ្តល់ជូននូវអន្តរាគមន៍ផ្នែកចិត្តសាស្រ្តដែលមានរចនាសម្ព័ន្ធវប្បធម៌រស់រវើកនិងសុវត្ថិភាព សម្រាប់អ្នកដែលមានជំងឺផ្លូវចិត្ត ចាប់ពីកម្រិតស្រាលរហូតដល់មធ្យម៖
- សុខភាពជនស្វែងសុំសិទ្ធិជ្រកកោន និងជនភៀស៖ ផ្តល់នូវការថែទាំផ្តោតការយកចិត្តទុកដាក់លើ ក្រុមគ្រួសារ សុវត្ថិភាពខាងវប្បធម៍ និងការមើលថែរួមបញ្ចូលគ្នាដល់ប្រជាជនងាយរងគ្រោះ ដើម្បីកាត់បន្ថយវិសមភាពសុខភាពរយៈពេលវែង៖
- សេវាកម្មសុខភាពសម្រាប់សិស្សនិស្សិតអន្តរជាតិ៖ ក្នុងនាមជាអ្នកជំនាញផ្នែកថែទាំសុខភាពសម្រាប់មនុស្សមកពីមជ្ឈដ្ឋានវប្បធម៌ផ្សេងៗគ្នា វាអាចត្រូវបានប្រើប្រាស់ដោយនិស្សិតអន្តរជាតិដែលមានធានារ៉ាប់រងសុខភាពសម្រាប់និស្សិតនៅបរទេស (OSHC) ដែលមកពីប្រភពវប្បធម៌ខុសគ្នា៖
- កម្មវិធីវប្បធម៍នៅក្នុងចិត្ត(Culture In Mind) គឺជាកម្មវិធីផ្អែកលើសហគមន៍ដែលផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រដល់សង្គម ដល់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលរស់នៅក្នុងតំបន់Greater Brisbane ៖ ។
ទីកន្លែងសុខដុមរមនា (Harmony Place)
Harmony Placeគឺជាអង្គគារក្រៅរដ្ឋាភិបាល និងជាអង្គការពហុវប្បធម៌នៅក្នុងសហគមន៍មូលដ្ឋាន ដែលផ្តល់សេវាកម្មសុខភាពផ្លូវចិត្តដល់ប្រជាជនមកពីតំបន់វប្បធម៌ចំរុះនិងភាសា (CALD) ។ ពួកគេធ្វើការជាមួយមនុស្សដែលមានអាយុលើសពី ១២ ឆ្នាំឡើងទៅ រួមមាន ជនចំណាកស្រុកនិងកូនៗរបស់ពួកគេ ជនភៀសខ្លួន ជនស្វែងសុំសិទ្ធិជ្រកកោន ជនអន្តោប្រវេសន៍ជំនាញ និងប្តីឬប្រពន្ធរបស់ពួកគេ។ ពួកគេប្រតិបត្តិការនៅទូទាំងរដ្ឋឃ្វីនស្លែន ដោយសង្កត់ធ្ងន់ជាពិសេសទៅលើតំបន់វប្បធម៌ចម្រុះនានានៃតំបន់អាគ្នេយ៍នៃរដ្ឋគ្វីនស្លេន,ប្រ៊ីសបេន ឡូហ្គែន, អ៊ីបវិច និងហ្គោលខូស្តិ៍ ។
ខ្សែទូរសព្ទជំនួយសុខភាពផ្លូវចិត្ត
ការហៅទូរសព្ទទៅកាន់លេខ 1300 MH CALL (1300 642 255) គឺជាសេវាទូរសព្ទសុខភាពផ្លូវចិត្តសម្ងាត់មួយសម្រាប់អ្នករដ្ឋឃ្វីនស្លែន ដែលផ្តល់នូវទំនាក់ទំនងដំបូងដល់សេវាសុខភាពផ្លូវចិត្តសាធារណៈ។
សេវាកម្មបកប្រែភាសាពី TIS អាចស្វែងរកបាននៅលើ៖
ដែនដីភាគខាងជើង
MHACA (Central Australia)
សេវាកម្ម MHACA មានសម្រាប់អ្នកដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ ដែលមានរោគសញ្ញាសុខភាពផ្លូវចិត្ត។ សេវាកម្មអ្នកបកប្រែភាសាអាចរកបានតាមរយៈការណាត់ជួប ហើយបុគ្គលិកវិញរួមមានអ្នកនិយាយភាសាចិន អ៊ូឌូ អៀរឡង់ និងហិណ្ឌូ៖ ។
TeamHealth (Darwin)
TeamHealth ផ្តល់នូវសេវាកម្ម និងការគាំទ្រដល់ប្រជាជនក្នុងតំបន់នៅដែនដីភាគខាងជើង ដែលមានបញ្ហាសុខភាពផ្លូវចិត្ត ឬងាយរងគ្រោះ៖ ។ សេវាកម្មបកប្រែភាសាពីTIS មានសេវាកម្មបកប្រែដោយស្វ័យប្រវត្តិជាង ៨០ ភាសា៖ ។
មជ្ឈមណ្ឌលជនភៀសខ្លួន Melaleuca
នេះគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់ជូននូវសេវាកម្មមនុស្សធម៌ផ្តោតសំខាន់ដល់ការគោរពកិត្តិយសបុគ្គលនិងក្រុមគ្រួសារ ពីមជ្ឈដ្ឋានជនភៀសខ្លួននិងជនចំណាកស្រុក។ ពួកគេផ្តល់ជូនសេវាកម្មឥតគិតថ្លៃសម្រាប់ក្រុមគ្រួសារ មនុស្សពេញវ័យកុមារ និងយុវជន៖។
សម្ព័ន្ធសុខភាពផ្លូវចិត្តដែនដីភាគខាងជើង(NTMHC)
NTMHC គឺជាអង្គភាពកំពូលមួយសម្រាប់សហគមន៍ដែលចាត់ចែងសេវាកម្មសុខភាពផ្លូវចិត្តនៅទូទាំងដែនដីភាគខាងជើង។
ខ្សែទូរសព្ទជំនួយសុខភាពផ្លូវចិត្តដែនដីភាគខាងជើង៖ ១៨០០ ៦៨២ ២៨៨
សេវាកម្មសុខភាពផ្លូវចិត្តថ្នាក់រដ្ឋអាចស្វែងរកបានតាមរយៈបណ្តាញជំនួយសុខភាពផ្លូវចិត្ត ហើយសេវាកម្មទាំងនេះប្រើសេវាកម្មបកប្រែនៅពេលចាំបាច់៖ ។ ។
រដ្ឋអូស្រ្តាលីខាងត្បូង
សមាគមសំរាប់សេវាកម្មដើម្បីអ្នករស់រានមានជីវិតពីការរងរបួសនិងការធ្វើទារុណកម្ម (ASeTTS)
ASeTTSផ្តល់សេវារួមដើម្បីជួយជនភៀសខ្លួនដែលនៅរស់រានមានជីវិតពីការធ្វើទារុណកម្ម និងរបួសស្នាម ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ដោយមានសេវាកម្មជាភាសា អារ៉ាប់ ឌីងកា ការ៉ែន និងភាសា គីរុនឌី។
មណ្ឌលសុខភាពផ្លូវចិត្តចម្រុះវប្បធម៌រដ្ឋអូស្ត្រាលីខាងលិច
សេវាកម្មនេះអាចប្រើបានតែនៅខាងក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភើត (Royal Perth Hospital) និងសេវាកម្មបីវគ្គ បន្ទាប់ពីអ្នកជំងឺចេញពីមន្ទីរពេទ្យ។ មានអ្នកបកប្រែដោយផ្ទាល់ ឬតាមទូរសព្ទ៖ ។
រដ្ឋថាសម៉ាញៀ
មជ្ឈមណ្ឌលពិសេស Phoenix Centre
Phoenix Centre ធ្វើប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលធនធានជនអន្តោប្រវេសន៍ និងផ្តល់សេវាកម្មជំនាញសម្រាប់អ្នករួចផុតពីការស្លាប់ដោយសារការធ្វើទារុណកម្មនិងរបួសស្នាម។ វាផ្តល់នូវការប្រឹក្សាយោបល់ និងការបណ្តុះបណ្តាល និងគម្រោងជាច្រើន ដែលគាំទ្រដល់សុខភាពនិងសុខុមាលភាពរបស់បុគ្គលនិងសហគមន៍។ មជ្ឈមណ្ឌលហ្វ៊ីនិចមានបុគ្គលិកដែលមានមូលដ្ឋាននៅហូបាត និងឡនសេសស្ទិន ហើយផ្តល់សេវាកម្មទូទាំងរដ្ឋ៖
សេវាកម្មសុខភាពផ្លូវចិត្តរបស់រដ្ឋាភិបាលតាសម៉ាញៀ ផ្តល់ការថែទាំដល់អ្នកស្រុកដែលមានស្ថានភាពសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនៅក្នុងកន្លែងសំរាកព្យាបាល និងក្នុងសហគមន៍ ដឹកនាំដោយគ្លីនិករដ្ឋាភិបាលឬតាមរយៈអ្នកផ្តល់សេវាថែទាំសុខភាព អ្នកជំនាញឯកជន និងមជ្ឈមណ្ឌលនានា រួមទាំងវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅផងដែរ។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីវិធីចូលប្រើសេវាកម្មសុខភាពផ្លូវចិត្ត សូមចូលទៅកាន់គេហទំព័រ៖ ។ សម្រាប់ការវាយតំលៃនិងការបញ្ជូនបន្ត សូមទូរសព្ទលេខ ១៨០០ ៣៣២ ៣៨៨ ។
ដែនដីរដ្ឋធានីអូស្រ្តាលី(ACT)
Companion House ជួយដល់ជនរងគ្រោះពីការធ្វើទារុណកម្មនិងរបួសស្នាម
ដោយផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ និងផ្តល់ជំនួយពីសំណាក់បុគ្គលិកគាំទ្រ ធ្វើការជាមួយជនស្វែងសុំសិទ្ធិជ្រកកោននិងជនភៀសខ្លួន Companion House មានគោលបំណងជួយប្រជាជនឱ្យកសាងជីវិតរបស់ពួកគេឡើងវិញនៅក្នុងប្រទេសអូស្ត្រាលី គ្រប់គ្រងស្ថានភាពជីវិតដែលជួបការលំបាក និងដំណើរការផលប៉ះពាល់នៃការប៉ះទង្គិចផ្លូវចិត្តកន្លងមក។
អ្នកប្រឹក្សាយោបល់ធ្វើការជាមួយអ្នកទាំងនោះ ទាំងអ្នកដែលទើបមកដល់ថ្មី និងអ្នកដែលមកតាំងទីលំនៅយូរមកហើយ ព្រមទាំងមានអ្នកជំនាញដើម្បីធ្វើការជាមួយមនុស្សពេញវ័យ កុមារ និងយុវជន។
រដ្ឋាភិបាល ACT មានសេវាកម្មវិបត្តិសុខភាពផ្លូវចិត្ត ដែលអាចប្រើប្រាស់បានតាមទូរសព្ទ (១៨០០ ៦២៩ ៣៥៤ ឬ ០២ ៦២០៥ ១០៦៥) ឬតាមរយៈគេហទំព័រនេះ៖ ។
រដ្ឋអូស្ត្រាលីខាងត្បូង
អង្គភាពទំនាក់ទំនងអូស្ត្រាលី (Relationships Australia)
សេវាកម្មអប់រំបុគ្គលនិងពង្រឹងអំណាចសហគមន៍ (PEACE)នេះ ផ្តោតលើការបម្រើសហគមន៍ពហុវប្បធម៌ដែលមានវប្បធម៌ខុសៗគ្នា ។ ដោយមិនបានគិតពីស្ថានភាពទិដ្ឋាការរបស់ពួកគេនោះ PEACE ផ្តល់សេវាកម្មដែលជួយដល់បុគ្គល ក្រុមគ្រួសារនិងសហគមន៍៖ ។
សេវាកម្មជំនួយនិងការស្តារនីតិសម្បទាដល់អ្នករស់រានមានជីវិតពីការធ្វើទារុណកម្ម និងរបួសស្នាម(STTARS)
STTARSជាសេវាកម្មឯកទេសដែលផ្តល់ការប្រឹក្សាដល់ប្រជាជនមកពីជនភៀសខ្លួន និងប្រវត្តិដូចជាជនភៀសខ្លួន ដើម្បីគាំទ្រពួកគេក្នុងដំណើរការព្យាបាល និងជាសះស្បើយ។ សេវាកម្មនេះផ្តល់ជូនដោយឥតគិតថ្លៃ ហើយអាចប្រើប្រាស់បាន មិនថាអ្នកនោះមកស្នាក់នៅក្នុងប្រទេសអូស្រ្តាលីបានយូរប៉ុណ្ណាហើយនោះទេ។ មានបញ្ជីរង់ចាំសម្រាប់សេវាកម្ម STTARS ប៉ុន្តែវាត្រូវបានគ្រប់គ្រងតាមបែបជាក្រុម ហើយអ្នកដែលមានតម្រូវការខ្ពស់បំផុត ត្រូវបានផ្តល់អាទិភាព។
សេវាកម្មរបស់triage គឺមិនគិតថ្លៃ ដោយស្ម័គ្រចិត្ត រក្សាការសម្ងាត់ និងធ្វើឡើងដោយមានអ្នកផ្តល់ប្រឹក្សានិងអ្នកបកប្រែដែលមានសមត្ថភាព។
ពួកគេមានកម្មវិធីបន្ថែមទៀតដែលមានជំនាញសម្រាប់កុមារនិងយុវជន ក្រុមគ្រួសារ និងអ្នកស្វែងរកសិទ្ធិជ្រកកោន៖។
- ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់១,៥ម៉ែត្រ។ សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក៖ ។
- ការធ្វើតេស្តរកវីរុសកូរ៉ូណាឥឡូវនេះមានលក្ខណៈទូលំទូលាយជាងមុននៅទូទាំងប្រទេសអូស្រ្តាលី។ប្រសិនបើអ្នកមានអាការគ្រុនផ្តាសាយឬផ្តាសាយធំសូមចាត់ចែងការធ្វើតេស្តដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកឬទាក់ទងទៅខ្សែទូរស័ព្ទព័ត៌មានសុខភាពវីរុសកូរ៉ូណាតាមរយៈលេខ៖១៨០០០២០០៨០។
- កម្មវិធីAppតាមដានវីរុសកូរ៉ូណារបស់រដ្ឋាភិបាលសហព័ន្ធ ពី app store នៅលើទូរស័ព្ទរបស់លោកអ្នក។
- SBS ប្តេជ្ញាផ្តល់ជូនសហគមន៍ចម្រុះអូស្រ្តាលីនូវការវិវត្តន៍ថ្មីៗបំផុតរបស់កូវីដ១៩។ដំណឹងនិងព័ត៌មានមាន៦៣ភាសានៅលើគេហទំព័រ៖ ៕