Key Points
- នៅរដ្ឋ NSW អ្នកដែលមានសិទ្ធិបោះឆ្នោតត្រូវតែចុះឈ្មោះ និងទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ និងរដ្ឋ ក៏ដូចជាការបោះឆ្នោតរបស់រដ្ឋាភិបាលក្នុងតំបន់ផងដែរ។
- ក្រៅពីភាសាអង់គ្លេស គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋញូសៅវែល ផ្តល់ព័ត៌មានស្តីអំពីការបោះឆ្នោតជាភាសាជាង 20 ភាសា។
- ប្រព័ន្ធបោះឆ្នោតតាមអនឡាញ- iVote នឹងមិនត្រូវបានប្រើប្រាស់សម្រាប់ការបោះឆ្នោតនេះទេ។
ដឹកនាំដោយអភិបាលរដ្ឋដែលកំពុងកាន់អំណាច លោក Dominic Perrottet រដ្ឋាភិបាលបក្សចម្រុះកំពុងស្វែងរកការឈ្នះអាណត្តិទីបួនជាប់ៗគ្នា។
គូប្រជែងសំខាន់របស់លោក Perrottet សម្រាប់តំណែងកំពូលនេះ គឺមេដឹកនាំបក្សលេប័រ លោក Chris Minns ដែលនឹងប្រកួតប្រជែងសន្លឹកឆ្នោតដំបូងរបស់លោក បន្ទាប់ពីបានស្នងតំណែងនៅក្នុងគណបក្សនេះ កាលពីខែមិថុនា ឆ្នាំ 2021។
សភានៃរដ្ឋ ញូសៅវែល ប្រើប្រព័ន្ធ 'ទ្វេសភា' ឬ 'សភាពីរ' ដែលមានសមាសភាពនៃសភានីតិបញ្ញត្តិ (សភាជាន់ទាប) និងក្រុមប្រឹក្សានីតិបញ្ញត្តិ (សភាជាន់ខ្ពស់) ។
ការបោះឆ្នោតថ្នាក់រដ្ឋនេះ នឹងឃើញអ្នកបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតរដ្ឋទាំង 93មណ្ឌល ជ្រើសរើសសមាជិកម្នាក់ឱ្យតំណាងពួកគេនៅក្នុងសភានីតិបញ្ញត្តិ។
ក្រុមប្រឹក្សានីតិប្បញ្ញត្តិមានសមាជិកចំនួន 42 នាក់ ហើយនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋនីមួយៗ សមាជិកចំនួន 21 នាក់ ត្រូវបានជ្រើសរើសដើម្បីបម្រើសភាពីរអាណត្តិ ពោលគឺ រយៈពេលអតិបរមាគឺប្រាំបីឆ្នាំ។
ប្រសិនបើកាលៈទេសៈធ្វើឱ្យមានការពិបាក សម្រាប់អ្នកបោះឆ្នោតក្នុងការទៅបោះឆ្នោតដោយផ្ទាល់ ពួកគេអាចមានសិទ្ធិដាក់ពាក្យបោះឆ្នោតតាមប្រៃសណីយ៍បាន។
ពាក្យសុំបោះឆ្នោតតាមប្រៃសណីយ៍ ត្រូវតែទទួលបានដោយគណៈកម្មការរៀបចំការបោះឆ្នោតនៃរដ្ឋញូសៅវែល ត្រឹមម៉ោង 5 ល្ងាចថ្ងៃទី 20 ខែមីនា។
សន្លឹកឆ្នោតដែលបានបំពេញចប់សព្វគ្រប់ និងសន្លឹកបោះឆ្នោតតាមប្រៃសណីយ៍ ត្រូវដាក់ជូន មិនឱ្យលើសពីម៉ោង 6 ល្ងាច ថ្ងៃទី 10 ខែមេសា។

លោក Chris Minns កាន់តំណែងជាប្រធានគណបក្សលេប័រនៃរដ្ឋ NSW ក្នុងខែមិថុនា 2021។ Source: AAP / BIANCA DE MARCHI/AAPIMAGE
បោះឆ្នោតនៅថ្ងៃបោះឆ្នោត - ថ្ងៃទី ២៥ ខែមីនា
មណ្ឌលបោះឆ្នោតជាង 2450កន្លែង នឹងត្រូវបានបង្កើតឡើងនៅក្នុងព្រះវិហារ សាលារៀន មជ្ឈមណ្ឌលសហគមន៍ និងកន្លែងផ្សេងទៀត នៅទូទាំងរដ្ឋញូសៅវែល។
មជ្ឈមណ្ឌលទាំងនេះនឹងបើក នៅថ្ងៃបោះឆ្នោត ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច។
ព័ត៌មានលម្អិតអំពីទីកន្លែងដែលត្រូវទៅបោះឆ្នោត អាចស្វែងរកបាននៅលើគេហទំព័ររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃរដ្ឋញូសៅវែល។
នៅពេលចូលទៅក្នុងមណ្ឌលបោះឆ្នោត បុគ្គលិកនឹងសាកសួរអ្នកទៅបោះឆ្នោតអំពី ឈ្មោះ និងអាសយដ្ឋានរបស់ពួកគេ មណ្ឌលបោះឆ្នោតរបស់ពួកគេ ហើយថាតើពួកគេបានបោះឆ្នោតរួចហើយឬនៅ ក្នុងការបោះឆ្នោតនេះ។
នៅពេលដែលព័ត៌មានលម្អិតត្រូវបានបញ្ជាក់ ពួកគេនឹងផ្តល់ជូនសន្លឹកឆ្នោត។
ប្រសិនបើបុគ្គលិកមិនអាចស្វែងរកព័ត៌មានលម្អិតរបស់អ្នកបោះឆ្នោត នៅលើបញ្ជីឈ្មោះបោះឆ្នោតបានទេ ពួកគេនឹងត្រូវបំពេញ

NSW Premier Dominic Perrottet. Source: AAP / Bianca De Marchi
ការបោះឆ្នោតគឺជាកាតព្វកិច្ច
នៅរដ្ឋញូសៅវែល អ្នកដែលមិនសិទ្ទិ និងបានចុះឈ្មោះបោះឆ្នោត គឺតម្រូវឱ្យទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតទាំងអស់ ទាំងសហព័ន្ធ ថ្នាក់រដ្ឋ និងក្រុមប្រឹក្សាសង្កាត់។
បោះឆ្នោត ប្រសិនបើអ្នកគ្មានផ្ទះសម្បែងរស់នៅ ពិការ ទៅរដ្ឋផ្សេង ឬទៅក្រៅប្រទេស
នឹងនៅតែអាចចុះឈ្មោះបោះឆ្នោតបាន។
ប្រសិនបើបុគ្គលនៅក្នុងប្រភេទទាំងនេះ មិនអាចទៅបោះឆ្នោតបានទេ ពួកគេនឹងមិនត្រូវបានពិន័យឡើយ។
ប្រសិនបើអ្នកបោះឆ្នោតដែល ត្រូវការជំនួយ ពួកគេអាចយកមិត្តភក្តិ ឬសាច់ញាតិម្នាក់ ដែលអាចជួយពួកគេក្នុងពេលបោះឆ្នោត ឬពួកគេអាចស្វែងរកជំនួយពីបុគ្គលិកបោះឆ្នោតបាន។
ប្រសិនបើការបោះឆ្នោតដោយផ្ទាល់មានភាពលំបាក ពួកគេអាចជ្រើសរើសការបោះឆ្នោតមុនកាលកំណត់ ការបោះឆ្នោតតាមប្រៃសណីយ៍ ការបោះឆ្នោតដែលបានប្រកាស ឬបោះឆ្នោតតាមទូរស័ព្ទ។
ប្រសិនបើអ្នកបោះឆ្នោតត្រូវពួកគេអាចបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលបោះឆ្នោតមុនកាលកំណត់ ឬតាមរយៈការបោះឆ្នោតតាមប្រៃសណីយ៍។
អ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងរដ្ឋញូសៅវែល ប៉ុន្តែ ក្នុងអំឡុងពេលបោះឆ្នោត នឹងត្រូវបោះឆ្នោតតាមប្រៃសណីយ៍។
ព័ត៌មានមានជាច្រើនភាសា
គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋញូសៅវែល ផ្តល់ព័ត៌មានអំពីរបៀបចុះឈ្មោះ និងរបៀបបោះឆ្នោត និងអំពីបេក្ខជនឈរឈ្មោះជាភាសា
គេនឹងមានបុគ្គលិក ឬអ្នកស្ម័គ្រចិត្ដដែលចេះនិយាយច្រើនភាសានៅកន្លែងបោះឆ្នោតមុនពេលកំណត់ និងនៅថ្ងៃបោះឆ្នោត ដែលមានពាក់ផ្លាកសញ្ញាបង្ហាញពីភាសា ដែលពួកគេអាចជួយបាន។
គណៈកម្មាធិការនេះផ្តល់ជូននូវសេវាបកប្រែតាមទូរស័ព្ទដោយឥតគិតថ្លៃ សម្រាប់ភាសាដែលមិនមាននៅក្នុងបញ្ជីនេះ។
បុគ្គលិករៀបចំការបោះឆ្នោត អាចភ្ជាប់អ្នកបោះឆ្នោតជាមួយសេវាបកប្រែផ្ទាល់មាត់និងសរសេរ (TIS National) ប្រសិនបើពួកគេត្រូវការជំនួយភាសាបន្ថែមទៀត នៅមជ្ឈមណ្ឌលបោះឆ្នោត។
ដើម្បីកាត់បន្ថយហានិភ័យនៃព័ត៌មានមិនពិត អំពីការបោះឆ្នោត ដែលកំពុងចរាចរនៅក្នុងសហគមន៍ គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋញូសៅវែល កំពុងដំណើរការការចុះឈ្មោះព័ត៌មានមិនពិត( ដែលតាមដាន និងបដិសេធការបំភាន់ និងសេចក្តីថ្លែងការណ៍មិនពិត អំពីដំណើរការបោះឆ្នោតនេះ។
ស្វែងយល់បន្ថែមអំពីរបៀបនៃការបោះឆ្នោតនៅក្នុងគេហទំព័រ ឬទូរស័ព្ទទៅលេខ 1300 135 736៕