របៀបបើកស្តាប់ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ FIFA World Cup 2022ᵀᴹ ដោយឥតគិតថ្លៃនៅលើវិទ្យុSBS

បើកស្តាប់រាល់ការប្រកួតបាល់ទាត់ FIFA World Cup™ នៅប្រទេសកាតា ជាមួយនឹងការផ្សាយបន្តផ្ទាល់របស់វិទ្យុSBS ទូទាំងប្រទេសអូស្រ្តាលី។

QATAR SOCCER FIFA WORLD CUP 2022

Cameroon's goalkeeper Gael Ondoua (L) and Brazil's Neymar (R) on office buildings in Doha, Qatar. Source: EPA / NOUSHAD THEKKAYIL/EPA/AAP Image

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022™ ចាប់ផ្តើមនៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2022 ហើយនឹងត្រូវបានចាក់ផ្សាយដោយឥតគិតថ្លៃ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលីដោយ SBS ។ រាល់ការប្រកួតទាំង៦៤ប្រកួត មានការផ្សាយផ្ទាល់ និងស្តាប់បានដោយសេរីនៅលើ៖
  • DAB Digital radio
  • តាមអនឡាញ​នៅលើ៖
  • កម្មវិធីAppលើទូរសព្ទដៃ៖ SBS Radio mobile app |

វិធីស្តាប់

សូមចូលទៅកាន់ស្ថានីយ៍បាល់ទាត់ពិភពលោក FIFA World Cup 2022™ ដែល​មាន​នៅលើ SBS Football 1, 2 and 3 នៅលើ​វិទ្យុ( DAB radio)​របស់​អ្នក, គេហទំព័រ , ឬតាមរយៈ​កម្មវិធី SBS Radio mobile appដោយ​ឥតគិតថ្លៃ, ដើម្បី​ស្តាប់​ការ​ផ្សាយ​បន្តផ្ទាល់​រាល់​ការ​ប្រកួតទាំង​អស់​ជា​ភាសាចំនួន​១២។
  • SBS Football 1 (មាននៅ​ពេលនេះ): ផ្សាយផ្ទាល់​ជាមួយការអត្ថាធិប្បាយជាភាសាអង់គ្លេស នូវ​រាល់ការប្រកួត ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់នេះ បូករួមទាំងតន្ត្រីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកគ្រប់ពេលផ្សេងទៀត។
  • SBS Football 2 and 3 (ចាប់ផ្តើម​នៅថ្ងៃទី ១៤ ខែ​វិច្ឆិកា): ផ្សាយផ្ទាល់​ជាមួយការអត្ថាធិប្បាយជាភាសារបស់ក្រុម​ដែល​ធ្វើការ​ប្រកួត​នីមួយៗ។
  • SBS Arabic24: ផ្សាយផ្ទាល់រាល់ការប្រកួត​ជាមួយការអត្ថាធិប្បាយជាភាសាអារ៉ាប់។
ការអត្ថាធិប្បាយត្រូវបានផ្តល់ដោយដៃគូផ្សាយរបស់ FIFA World Cup™ មកពីជុំវិញពិភពលោក ហើយនឹងមាននៅលើវេទិកា SBS ជាភាសាអារ៉ាប់ អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ ហូឡង់ ក្រូអាត ប៉ូឡូញ ជប៉ុន កូរ៉េ ហ្វាស៊ី និងអង់គ្លេស។
ក្នុងអំឡុងពេលនៃការប្រកួតនេះ SBS Radio 3 នឹងក្លាយជា SBS Football 2 - ផ្តល់នូវការអត្ថាធិប្បាយជាភាសាផ្សេងៗ នៅរាល់ការប្រកួត។ ដើម្បីបន្តស្តាប់កម្មវិធី BBC World Service ក្នុងអំឡុងពេលនេះ សូមចូលទៅកាន់គេហទំព័រ BBC Sounds ដើម្បីចូលមើលការផ្សាយផ្ទាល់តាមគេហទំព័រ។

បទភ្លេងបាល់ទាត់

នៅខាងក្រៅពេល​ផ្សាយផ្ទាល់ការប្រកួត សូមស្តាប់បទភ្លេងដែល​លេងឥតឈប់ រួមទាំងបទចម្រៀងផ្លូវការពីការប្រកួតកន្លងមក និងបទចម្រៀងជម្រើសជាតិល្អបំផុត (និងអន់បំផុត) មួយចំនួន។ ចាប់ផ្តើមបទពិសោធន៍ World Cup របស់អ្នកឱ្យបានឆាប់ ហើយស្តាប់ការផ្សាយផ្ទាល់របស់ SBS Football 1 ឥឡូវនេះ នៅលើវិទ្យុ ឬនៅលើ​គេទំព័រ

កាលបរិច្ឆេទ និងពេលវេលានៃការប្រកួត FIFA World Cup 2022ᵀᴹ

កាលវិភាគនៃការអត្ថាធិប្បាយជាភាសាផ្សេងៗរបស់វិទ្យុ SBS នឹងត្រូវធ្វើបច្ចុប្បន្នភាព​នៅ​ពេលដែលខិតជិតដល់ការប្រកួតចាប់ផ្តើម។
  • Group Stage: November 21 - December 3
  • Round of 16: December 4 - 7
  • Quarter-Finals: December 10 - 11
  • Semi-Finals: December 14 - 15
  • 3rd vs 4th playoff: December 18
  • World Cup Final: December 19
ដៃគូផ្សាយជាភាសាផ្សេងៗរួមមាន៖ BBC, Radio Nacional de España, Radio France Internationale, BAND, beIN, RTP, ARD, SRF, RNE, Radio Oriental Montevideo, HRT, RFI, NHK, NOS, VRT, Polskie Radio, Seoul Broadcasting System.

Share
Published 8 November 2022 11:04am
By SBS Radio
Source: SBS


Share this with family and friends