តើអ្នកដឹងទេ អ្នកអាចទទួលបានការបណ្តុះបណ្តាលសម្រាប់មនុស្សពេញវ័យនៅអូស្ត្រាលី?

ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីព ចង់បង្កើនជំនាញ ឬចង់ផ្លាស់ប្តូរអាជីព ស្ថាប័នផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសរបស់រដ្ឋអាចមានវគ្គបណ្តុះបណ្តាលត្រូវនឹងអ្វីដែលអ្នកចង់បាន។

mother and child at laptop, adult learning, TAFE

Source: Getty Images/Momo Productions

  • TAFE ផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងការណែនាំពីអាជីពទូទាំងអូស្ត្រាលី។

  • ពលរដ្ឋ អ្នកមានទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ និស្សិតអន្តរជាតិ និងអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នមួយចំនួនអាចទទួលបានការបណ្តុះបណ្តាលនៅ TAFE

  • មានការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលខ្លះដោយមិនគិតថ្លៃសម្រាប់ការងារក្នុងវិស័យមួយចំនួន

ការ​បញ្ចប់​វគ្គ​សិក្សា​តាម​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​​អាច​ឲ្យ​អ្នក​រក​ការងារ​បាន​ធ្វើ​ដំបូង​នៅ​អូស្ត្រាលី ជួយ​បង្កើន​នូវ​ជំនាញ​របស់​អ្នក​ដើម្បី​ទទួល​បាន​ការងារ​កាន់​តែ​ប្រសើរ ឬ​អាចជួយ​ឲ្យ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​អាជីព​បាន។

ប្រព័ន្ធ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​អប់រំ​បន្ត The Technical and Further Education system (TAFE) គឺ​ជា​ស្ថាប័ន​ផ្តល់ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​របស់​រដ្ឋនៅ​អូស្ត្រាលី។ វិទ្យា​ស្ថាន TAFE នៅ​តាម​បណ្តា​រដ្ឋ និង​ដែន​ដី ទាំង​ឡាយ​នៅ​ប្រទេស​អូស្ត្រាលី ផ្តល់​ជូន​នូវ​វគ្គ​សិក្សា​ពេញ​ម៉ោង និង​មិន​ពេញ​ម៉ោង ដោយ​ទៅ​រៀន​ដោយ​ផ្ទាល់ ឬ​រៀន​តាម​អនឡាញ​លើមុខ​ជំនាញ​ជាច្រើន។
kitchen staff, cooking class, TAFE
Source: Getty Images/Maskot
នាយក​ប្រតិបត្តិ​សមាគម TAFE​ រដ្ឋ​វិកថូរៀលោក Andrew Williamson មាន​ប្រសាសន៍ថា TAFE​ ផ្តល់ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​ជាង​មួយពាន់វគ្គ​ផ្សេងៗ​គ្នា​ដោយ​រាប់បញ្ចូល​ចាប់​តាំង​ពីគណនេយ្យ ផ្នែក​ជួសជុលយាន្តយន្ត​ ធ្វើ​សក់​ និងកែសម្ផស្ស ផ្នែក​សំណង់ អាជីវកម្ម និង​ទីផ្សារ សេវាកម្ម​សហគមន៍ ផ្នែក​ថែ​ទាំ​សុខភាព អប់រំ​កុមារ​តូច និង​វគ្គផ្សេងៗ​ជាច្រើន​ទៀត។ លោក Williamson បន្ត​ថា សិស្ស​ដែល​ចង់​បន្ត​ការ​សិក្សា​អាច​មើល​ជម្រើស​ផ្សេងៗ ទទួល​បាន​នូវ​ការ​ណែនាំពីការ​ចាប់​យក​អាជីព​ពី TAFE នៅ​តាម​តំបន់​ដែល​ខ្លួន​រស់​នៅ។

យើងអាចផ្តល់ជូននូវទីប្រឹក្សាជ្រើសរើសអាជីពអង្គុយពិភាក្សាជាមួយអ្នក ឲ្យអ្នកប្រាប់ពីជម្រើសផ្សេងៗ និងអ្វីដែលអ្នកចង់សម្រេចបាននៅក្នុងអាជីព។


Man at a drilling machine, TAFE
Man at a drilling machine, TAFE Source: Getty Images/Peter Muller
ជាទូទៅ​ស្ទើរ​គ្រប់​វគ្គ​សិក្សា​មិន​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​ផ្សេងៗ​នោះ ទេ ប៉ុន្តែ​ប្រសិន​បើមាន លក្ខខណ្ឌ​នោះ​ក៏ មិន​តឹង​តែង​ដូច​ការ​ចូលរៀន​នៅ​តាម​សាកលវិទ្យា​ល័យ​ដែរ ហើយ​លក្ខ​ខណ្ឌ​ដែល​អ្នក​ចាំ​បាច់​ត្រូវ​មាន​នោះ​ដូចជាចំណេះ​ដឹង ជំនាញ និង​បទ​ពិសោធន៍​ដែល​អ្នក​ចាំ​បាច់​ត្រូ​វតែ​មាន​ដើម្បី​អាច​រៀន​បញ្ចប់​វគ្គ​ប្រក​បដោយ​ជោគជ័យ។

លោកស្រី Mandy Nour ប្រធាន​ផ្នែក​ផ្តល់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដល់​ជន​អន្តោប្រវេសន៍​ជាមនុស្ស​ពេញ​វ័យ​នៃ TAFE រដ្ឋ​ញូសៅវ៉ែលមាន​ប្រសាសន៍ថា វគ្គ​បណ្តុះ​បណ្តាល​មួ​យ​ចំនួន​ត្រូវ​ការ​នូវ​សមត្ថភាព​ភាសា​អង់គ្លេស​ចាំ​បាច់​មួយ​ចំនួន​ដើម្បីអាច​ចូលរៀន​បាន។

ប្រសិនបើអ្នកមិនអាចបំពេញតម្រូវការក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលបាន យើងអាចផ្តល់យោបល់អ្នកឲ្យជ្រើសរើសជំរើសផ្សេង។ ឧទាហរណ៍ដូចជាចាប់ផ្តើមពីវគ្គកម្រិតទាបជាដើម។

បុគ្គលិក​ TAFE ជាច្រើន​ចេះ​និយាយ​ភាសាផ្សេង​ក្រៅ​ពីភាសា​អង់គ្លេស ប៉ុន្តែ​ប្រសិន​បើ​ TAFE នៅ​តំបន់​អ្នក​មិន​អាច​ធ្វើការ​ទំនាក់​ទំនង​ជាភាសា​របស់​អ្នក​បាន​ទេ អ្នក​អាច​ប្រើប្រាស់​សេវាកម្ម​បក​ប្រែ​តាម​ខ្សែ​ទូរស័ព្ទ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួង​មហាផ្ទៃ។ ដើម្បី​ទទួល​បាន​សេវាកម្ម​បក​ប្រែ​ដោយ​មិន​គិត​ថ្លៃ​ភ្លាមៗ ចូរ​ទូរស័ព្ទ​ទៅកាន់​ TIS តាមលេខ 131 450។

នៅពេល​គេ​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទៅ​អ្នក​បក​ប្រែ​ដែល​អាច​និយាយ​ភាសា​របស់​អ្នក​បាន​ហើយ អ្នក​ត្រូវ​ផ្តល់​លេខ​ទូរស័ព្ទ TAFE ក្នុង​តំបន់​របស់​អ្នក មុន​ពេល​អ្នក​អាច​ចាប់​ផ្តើម​ការ​សន្ទនា​ដោយ​មាន​ការ​បក​ប្រែ។
two man working on assignment, TAFE
Source: Getty Images/FatCamera
សម្រាប់​ការងារ​ទាំង​ឡាយ​ណា​ដែល​មាន​តម្រូវ​ការ​ខ្ពស់ វគ្គ​បណ្តុះ​បណ្តាល​ ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពីរដ្ឋនៅ​តាម​បណ្តា​រដ្ឋ​មួយចំនួន។លោក  Williamson មាន​ប្រសាសន៍ថា នៅ​រដ្ឋ​វិកថូរៀ មាន​ផ្តល់ជូន​វគ្គ​បណ្តុះបណ្តាល​ពី 40-50 វគ្គដោយ​មិន​បាច់​បង់​ប្រាក់ ចាប់​តាំង​ពី​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​ដំបូង​រហូត​ដល់​វគ្គ​វិញ្ញាបនប័ត្រ​ទីបួន និង​ថ្នាក់​សញ្ញាប័ត្រ​ diplomas។

រដ្ឋាភិបាល​នឹង​បង់​ប្រាក់​ដល់ TAFE ផ្ទាល់​តែ​ម្តង ដោយ​សិស្ស​មិន​ចាំ​បាច់​បង់​ថ្លៃវគ្គ​សិក្សា​នោះ​ទេ។

វគ្គ​សិក្សា​ដែល​មិន​បាច់​បង់​ថ្លៃ និង​វគ្គ​ដែល​មាន​បង់​ថ្លៃ​វិភាគ​ទាន​ខ្លះ​ភាគ​ច្រើន​ផ្តល់​ជូន​ដល់​ពលរដ្ឋ អ្នក​មាន​លំនៅ​អចិន្ត្រៃយ៍ ជន​ភៀសខ្លួន និង​អ្នក​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន។ លោកស្រី Mandy Nour មាន​ប្រសាសន៍ថា សម្រាប់​អ្នក​កាន់​ទិដ្ឋាការ​បណ្តោះ​អាសន្ន និ​ងអ្នក​ដែល​ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ក៏មាន​ជម្រើស​ខ្លះ​ដែរ។

សិស្ស​អាចបង់​ថ្លៃ​សិក្សា​ជា​ដំណាក់​កាល ហើយ​សម្រាប់​វគ្គ​បណ្តុះបណ្តាលកម្រិត​ខ្ពស់ ក៏​មានការ​ជួយ​បង់​ថ្លៃ​ផង​ដែរ​ដែល​ផ្តល់​ជូនដោយ​រដ្ឋាភិបាល​សហព័ន្ធ ហើយ​អាច​ឲ្យ​សិស្ស​សិក្សា​បាន​ និង​សង​ថ្លៃ​សាលា​វិញ​ជាក្រោយ​។

ដើម្បី​ឈាន​ដល់​ជំហាន​បន្ទាប់​ក្នុង​អាជីព​របស់​អ្នក និ​ងដើម្បី​ឲ្យ​ដឹង​ថា​អ្នក​អាច​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​អ្វី​ខ្លះ សូម​ទាក់ទង​ TAFE នៅ​តំបន់​របស់​អ្នក។

សម្រាប់​ព័ត៌មាន​ទូទៅ​ស្តីពី TAFE សូម​មើល

នៅរដ្ឋ​វិកថូរៀ សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 131 823។

នៅរដ្ឋ​ញូសៅវ៉េល សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 131 601។

នៅរដ្ឋ​អូស្ត្រាលី​ខាងលិច សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 1300 300 822 

នៅ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 1800 882 661

នៅ​រដ្ឋ​ឃ្វីនឡែន សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 1300 308 233

នៅ​រដ្ឋ​ថាសម៉ានៀ សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 1300 655 307

នៅ​ដែន​ដី​អូស្ត្រាលី​ខាង​ជើង សូម​មើល ឬ​ទូស័ព្ទ​ទៅលេខ 1800 061 963

នៅ​ដែន​ដី​រដ្ឋ​ធានានី សូម​មើល  ឬ​ទូស័ព្ទ​ទៅលេខ 02 6207 3188 


Share
Published 1 July 2020 8:42am
Updated 1 July 2020 8:52am
By Josipa Kosanovic


Share this with family and friends