បច្ចុប្បន្នភាពកូវីដ-១៩៖ អភិបាលរដ្ឋញូសៅវែល៖ “យើងកំពុងដឹកនាំប្រទេសនេះចេញពីរោគរាតត្បាត” ខណៈពលរដ្ឋវិចថូរៀគ្រប់វ័យមានសិទ្ធិទទួលបានវ៉ាក់សាំងmRNA

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

NSW Premier Dominic Perrottet (right) and NSW Deputy Premier Paul Toole (2nd from right) and Treasurer Matt Kean toast with a beer at Watson’s Pub in Sydney

NSW Premier Dominic Perrottet (right) and NSW Deputy Premier Paul Toole and Treasurer Matt Kean toast with a beer at Watson’s Pub in Sydney. Source: AAP Image/DEANLEWINS

  • រដ្ឋញូសៅវែលបើកឡើងវិញ​ជាមួយ​នឹង​ពាក្យ​ប្រុងប្រយ័ត្ន​ពី​លោក​អភិបាល​រដ្ឋ
  • រដ្ឋវិចថូរៀ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​លើកកម្ពស់ការ​យល់​ដឹង​អំពីការ​ចាក់វ៉ាក់សាំង
  • លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីស៊ុន​ចេញ​ផុត​ពីការ​ធ្វើ​ចត្តាឡីស័ក


រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៩៦ករណី និងស្លាប់ ៨នាក់។ ​ករណី​ឆ្លង​ថ្មិ​២ករណី​ត្រូវ​បាន​​រាយការណ៍​ឡើង​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក។

រដ្ឋនេះ​បាន​ដកចេញ​នូវ​ការ​រឹតបន្តឹង​មួយ​ចំនួន​បន្ទាប់​ពី​ការ​បិទខ្ទប់​អស់រយៈពេល​ជាង​១០០ថ្ងៃ ដោយ​កន្លែង​ហាត់ប្រាណ ហាងកាហ្វេ ភោជនីយដ្ឋាន​ កន្លែងកាត់សក់ និងហាង​លក់ទំនិញ​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន។

លោក​អភិបាល​រដ្ឋ Dominic Perrottet បានបន្ថែមថា នៅ​ពេល​ណា​ដែល​អាច អាជីវកម្មនានា​គួរតែ​ធានាឲ្យ​បាន​ថា ព័ត៌មាន​នៃ​ការ​ចាក់វ៉ាក់សាំង​ដែល​ភ្ញៀវ​ផ្តល់​ជូន​គឺ​ត្រឹមត្រូវ។

ការ​រឹតបន្តឹងនានា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នេះខាតបង់​អស់ប្រមាណ​ ១ពាន់លានដុល្លារ​ក្នុង​មួយសប្តាហ៍ ហើយ​លោក​អភិបាល​រដ្ឋ​បាន​ចង្អុល​ពី​ចំណុចខ្វះខាត​កម្លាំង​ពលកម្ម។

លោកបាននិយាយថា លោកកំពុងតែ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​នាំមកកាន់តែឆាប់​នូវ​​កាល​បរិច្ឆេទ​ក្នុងការ​បើក​ព្រំដែនអន្តរជាតិ​ឡើងវិញ។

លោកបានមានប្រសាសន៍ថា“ យើងមិនអាចរស់នៅទីនេះ ដូចជានគរ​ដែល​ដាច់សង្វែង ស្វិត​នៅ​ជ្រុង​ម្ខាង​ទៀត​លើ​ពិភពលោកបានទេ យើងចង់ឲ្យ​ប្រជាជនអូស្រ្តាលីវិលត្រឡប់មកស្រុកវិញ” ។"

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៦១២ករណី និង​ស្លាប់៨នាក់។ មានមនុស្ស​ ៦៧៧​នាក់កំពុងព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ដោយ១៣៣នាក់​នៅ​ក្នុងបន្ទប់ICU និង​៩៤នាក់​ប្រើឧបករណ៍ជំនួយ​ដង្ហើម។

ថ្នាំវ៉ាក់សាំង​ចំនួន ៨១,០០០ដូស្ត​ត្រូវ​បាន​ចាក់ជូន​ប្រជាជន​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​កាល​ពីថ្ងៃអាទិត្យ។

អាជ្ញាធរ​កំពុងតែ​ជំរុញ​ឲ្យ​ប្រជាជន​ក្មេងៗ​បញ្ចុះ​បញ្ចូល​ក្រុមគ្រួសារ​ឲ្យ​ទៅចាក់វ៉ាក់សាំង។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក Martin Foley បាន​និយាយថា វ៉ាក់សាំងប្រភេទ mRNA ទាំង Moderna និង Pfizer ឥឡូវនេះ​នឹង​មាន​សម្រាប់​ប្រជាជន​គ្រប់វ័យនៅ​ក្នុង​រដ្ឋ​វិចថូរៀ។ រដ្ឋនេះ​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​លើកកម្ពស់ការ​យល់​ដឹង​ពីការចាក់វ៉ាក់សាំង​ថ្មីមួយ​ដែល​មានឈ្មោះថា ‘វ៉ាក់សាំង​គឺជា​សំបុត្រ’ នៅ​មុន​​ផែនការ​បើកឡើងវិញរបស់ខ្លួន។

ស្វែងរក ដែលនៅក្បែរលោកអ្នក។ 

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ៣២ករណី ខណៈដែល ៩៧,៨%​នៃ​ប្រជាជន​អាយុ​ចាប់​ពី​១២​ឆ្នាំឡើង​ទៅ​បានចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​របស់​ពួកគេរួចហើយ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​មិន​មានកំណត់ត្រាករណី​ឆ្លង​ថ្មីនៃកូវីដ-១៩​នៅ​ក្នុង​ស្រុក​នោះទេនៅថ្ងៃនេះ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 11 October 2021 1:21pm
Updated 11 October 2021 1:32pm
By SBS/ALC Content
Source: SBS


Share this with family and friends