បច្ចុប្បន្នភាពកូវីដ-១៩៖ ការសងប្រាក់ថ្លៃទិដ្ឋាការមកវិញដើម្បីទាក់ទាញនិស្សិត អ្នកធ្វើការពេលសម្រាកលំហែ ចំពេលដែលខ្វះខាតបុគ្គលិកកម្មករ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

People wearing PPE arriving at Sydney International Airport in Sydney.

People wearing PPE arriving at Sydney International Airport in Sydney. Source: AAP

  • និស្សិតអន្តរជាតិ​និង​អ្នកធ្វើការ​ពេល​ឈប់សម្រាក ដែល​មកដល់ប្រទេស​អូស្រ្តាលី​ចាប់​ពីថ្ងៃនេះ​ នឹង​ទទួលបាន​ការ​សងប្រាក់ថ្លៃដាក់ពាក្យសុំ​ទិដ្ឋាការ​ត្រឡប់មកវិញ​ ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគេ​ចូល​មក​ក្នុង​ប្រទេស​នេះកាន់តែច្រើន។
  • លោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រកាស​ថា ការផ្លាស់ប្តូរ​នេះ​គឺ​ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម​​របស់​ប្រទេស​ដែលបង្កឡើង​ដោយ​ការ​ឆ្លង​រាលដាលខ្លាំង​នៃ​វ៉ារ្យង់អូមីក្រុង។
  • និស្សិត​អន្តរជាតិ​នឹង​ត្រូវ​បាន​គេ​មិនយកថ្លៃ​ទិដ្ឋាការ​រយៈពេល​៨សប្តាហ៍ចាប់​ពីថ្ងៃពុធនេះ ខណៈដែល​ការ​ផ្លាស់ប្តូរ​នេះ​នឹង​អនុវត្តរយៈពេល​១២សប្តាហ៍ សម្រាប់​អ្នកមកធ្វើការ​ពេល​ឈប់សម្រាកលំហែកាយ(working holidaymakers)។
  • មនុស្ស​៦១នាក់បន្ថែមទៀត​បាន​ស្លាប់​ដោយសារ​កូវីដ-១៩ ត្រូវ​បាន​គេកត់ត្រានៅ​ទូទាំង​ប្រទេស​អូស្រ្តាលី ក្នុង​រដ្ឋ​ចំនួន​៣ដែល​មានប្រជាជនច្រើនជាង​គេ។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាការស្លាប់​ចំនួន ៣២នាក់បន្ថែម ខណៈដែល​ចំនួន​អ្នកជំងឺ​កូវីដ​ដែល​ព្យាបាល​ក្នុងមន្ទីរពេទ្យ​មាន ២,៨៦៣នាក់ ក្នុងនោះ ២១៧នាក់ក្នុងបន្ទប់ICU ដែលកើនឡើង​ច្រើនជាង​កាលពីថ្ងៃអង្គារ​ដែល​មានចំនួន ២,៨៥០នាក់។
  • អភិបាលរដ្ឋ​ លោក Dominic Perrottet បានប្រកាស​ថា ចាប់​ពីថ្ងៃនេះទៅ ប្រជាជន​នៅ​ក្នុងរដ្ឋ​ញូសៅវែល​ ដែល​បាន​ចាក់វ៉ាក់សាំង​ដូស្ត​ទី២របស់​ពួកគេ​កាល​ពី​៣ខែមុន ឬយូរជាងនេះ អាច​ណាត់ជួបទៅ​ចាក់ដូស្ត​ជំរុញ​របស់​ពួកគេបានហើយ។
  • ប្រធានមន្រ្តីសុខាភិបាល​អូស្រ្តាលី លោកសាស្រ្តាចារ្យ Paul Kelly បាន​និយាយថា រដូវរងារ​ទំនងជា​នឹង​នាំមក​នូវ​ការ​កើនឡើង​ខ្ពស់​នៃករណី​ឆ្លង និង​អាច​ថា​មាន​វ៉ារ្យង់ថ្មីនៃ​វីរុសនេះ​ផងដែរ ជាមួយ​នឹង​ការ​ឆ្លង​ប្រចាំឆ្នាំ​ដូចជា​គ្រុនផ្តាសាយជាដើម។
  • រដ្ឋគ្វីនស្លេន​បាន​ប្រកាស​ថា ខ្លួន​នឹង​លុប​ចោល​ការ​ធ្វើចត្តាឡីស័កសម្រាប់​អ្នកដំណើរ​អន្តរជាតិ​ដែល​បាន​ចាក់វ៉ាក់សាំង​២ដងរួចហើយ ចាប់​ពីម៉ោង​១ព្រឹកថ្ងៃសៅរ៍នេះទៅ។
  • អភិបាលរដ្ឋ លោកស្រី Annastacia Palaszczuk បាននិយាយថា កាលបរិច្ឆេទនេះ​ត្រូវបាន​កំណត់ឡើង ខណៈដែល​រដ្ឋនេះ​នឹង​សម្រេចបាន​តាមគោលដៅចាក់វ៉ាក់សាំង​ពីរដូស្ត​ ៩០% ក្នុង​ពេល​ប៉ុន្មានថ្ងៃខាង​មុខ។
  • ព្រលានយន្តហោះម៉ែលប៊ន បាន​អំពាវនាវ​ឲ្យ​មានការ​បញ្ចប់​ការ​ធ្វើ​តេស្ត​នៅ​មុន​ពេល​ធ្វើដំណើរ​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញរួចហើយ ដែល​តម្រូវ​ឲ្យ​បង្ហាញ​ភស្តុតាង​ធ្វើតេស្ត​PCRអវិជ្ជមាន​​ក្នុង​អំឡុង​ពេល​៣ថ្ងៃ​នៃ​ការ​ធ្វើ​ដំំណើរ​ចេញ​មក​អូស្រ្តាលី។
រដ្ឋ​និង​ដែនដីមួយចំនួន​ដែល​បាន​បង្កើត​បែបបទ​ចុះ​បញ្ជី​ការ​ធ្វើ​តេស្ត​​រហ័ស។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

រដ្ឋញូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីចំនួន ៣២,២៩៧ករណី និង​ស្លាប់​៣២នាក់ ខណៈដែល​រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី ២០,៧៦៩ ករណី និង​ស្លាប់១៨នាក់។

រដ្ឋគ្វីនស្លេន​​កត់ត្រាករណី​ឆ្លង​ថ្មី ១៩,៩៣២ករណី និង​ស្លាប់១១​ម្នាក់ ខណៈដែល​រដ្ឋថាសម៉ាញៀបានកត់ត្រា​ករណី​ឆ្លង​ថ្មី ១,១៨៥ ករណី។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% 



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ 
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖     



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 19 January 2022 2:50pm


Share this with family and friends