បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀបើកការដ្ឋានសាងសង់ឡើងវិញ ខណៈACT កត់ត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១។

Victoria announces vaccine mandate for authorised workers

Victoria announces vaccine mandate for authorised workers Source: AAP Image/Lukas Coch

  • រដ្ឋវិចថូរៀ​ប្រកាស​កំណត់​ចាក់វ៉ាក់សាំង​ជាកំហិត​សម្រាប់​បុគ្គលិក​កម្មករ​ចាំបាច់។
  • អាជីវកម្ម​នៅ​រដ្ឋ​ញូសៅវែល​បន្ត​ទទួលបាន​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ
  • រដ្ឋ​គ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​២ករណី

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,១៤៣ករណី និង​ស្លាប់​៣នាក់។

រាល់បុគ្គលិក​កម្មករ​ដែល​ស្ថិតនៅ​លើ ) នឹងត្រូវ​ទៅចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩​​ដូស្ត​ដំបូង​របស់​ពួកគេ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​តុលា ដើម្បី​បន្ត​ធ្វើ​ការ​នៅ​កន្លែង​ធ្វើការ។ ពួកគេ​នឹង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​នៅ​ត្រឹមថ្ងៃ​ទី ២៦ ខែវិច្ឆិកា។

ចាប់​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​តុលា ការដ្ឋានសាងសង់​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ ជាមួយ​នឹង​លទ្ធភាព​២៥% ប៉ុន្តែ​បុគ្គលិក​ត្រូវ​តែ​ចាក់វ៉ាក់សាំង​ឲ្យ​បាន​យ៉ាង​ហោចណាស់​១ដូស្ត។

តំបន់រដ្ឋាភិបាល​មូលដ្ឋាន Moorabool នឹង​ត្រូវ​បិទខ្ទប់​រយៈពេល​៧ថ្ងៃ​ចាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​យប់នេះ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។     

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៨៦៤ករណី និងស្លាប់១៥នាក់។ 

លោកហេរញ្ញិក Dominic Perrottet បាន​អះអាង​ម្តងទៀតថា អាជីវកម្ម​ដែល​មាន​សិទ្ធិ​ទទួលបាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ នឹង​បន្ត​ទទួលបាន​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ប្រសិនបើ​អាជីវកម្មនោះ​បំពេញ​បាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា។

ប្រាក់ជំនួយ​នឹង​បន្ត​សម្រាប់​អាជីវកម្ម​តូចៗ ដែល​មាន​ប្រាក់ចំណូល​ទាប​ជាង ៧៥,០០០ដុល្លារ ប៉ុន្តែ​ត្រូវ​បន្ថយ​អស់​ពាក់កណ្តាល​មកនៅ​ ៧៥០ដុល្លារ​សម្រាប់​២សប្តាហ៍ម្តង។

កម្មវិធី JobSaver ដែល​ស្តួចស្តើងជាងមុន ក៏​នឹង​នៅ​តែ​មាន​ផងដែរ សម្រាប់​អាជីវកម្ម​ដែល​បាត់​បង់​ប្រាក់ចំណូល​របស់​ពួកគេ​លើសពី​៣០%។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន៥៣ករណី និង​ស្លាប់​២នាក់។

អភិបាល​ដែនដី លោក Andrew Barr បាននិយាយថា ៤០%​នៃ​អ្នកស្រុក​ខេនបេរ៉ាដែល​មានសិទ្ធិទៅចាក់វ៉ាក់សាំង​ នៅ​មិនទាន់បាន​ចាក់វ៉ាក់សាំង​ពេញ​លេញនៅឡើយទេ ហើយ​ពួកគេ​ភាគច្រើន​មាន​អាយុ​ក្រោម ៤០ឆ្នាំ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • បំណែក​វីរុសកូរ៉ូណា​ត្រូវ​បាន​គេរ​កឃើញ​នៅ​ក្នុង​ប៉ាន់គំរូ​លូទឹកស្អុយ​ក្នុង​តំបន់  Berrimah, Winnellie និង East Arm ក្នុង​ទីក្រុង​ដាវីន។
Victoria vs NSW case numbers
Source: SBS

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 1 October 2021 1:28pm
By SBS/ALC Content
Source: SBS


Share this with family and friends