បច្ចុប្បន្នភាព​ COVID-19៖ រដ្ឋ​វិកថូរៀ​ចាប់​ផ្តើម​បើក​ទ្វារ​មុន​ពេល​កំណត់ ខណៈ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​រវាង​ប្រទេស​អូស្ត្រាលី និង​ណូវែលហ្សេឡង់​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នកសម្រាប់ថ្ងៃអាទិត្យ 17 ខែតុលា ឆ្នាំ 2021។

Brighton, St Kilda, Victoria

Brighton, St Kilda, Victoria Source: AAP/DANIEL POCKETT

  • រដ្ឋ​វិកថូរៀ​ចេញ​ពីការ​បិទ​ខ្ទប់​មុន​ការគ្រោង​ទុក
  • រដ្ឋ​ញូសៅវ៉េល​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ដល់ 80ភាគរយហើយ
  • ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ដោយ​គ្មាន​ការ​ធ្វើ​ចត្តាឡីស័ក​រវាង​ប្រទេស​អូស្ត្រាលី និង​ណូវែល​ហ្សេឡង់​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​នៅ​សប្តាហ៍​នេះ​ហើយ
  • រដ្ឋាភិបាល​អូស្ត្រាលី​ទិញ​ថ្នាំ "​ព្យាបាល​កូវិដ-19" 

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានការ​ឆ្លង​ថ្មី​កូវិដ-19 ​ក្នុង​សហគមន៍​ចំនួន 1838ករណី និង​​ស្លាប់ 07ករណី។  មាន​អ្នក​ជំងឺ​កូវិដ-19 កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ចំនួន 777នាក់ ដោយ​ក្នុង​នោះ 151 នាក់​កំពុង​ទទួល​ការ​សង្រ្គោះ​បន្ទាន់ និង​ 94នាក់​ត្រូវ​ការ​ខ្យល់​អុក​ស៊ីសែន។

អភិបាល​រដ្ឋ​លោក Daniel Andrews ប្រកាស​ពី  មុន​ពេល​គ្រោង​ទុក។ ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ព្រហស្បត្តិ 21 តុលា​សប្តាហ៍​ក្រោយ​នេះ​ហើយ។ លោក​អភិបាល​រដ្ឋ​បន្ត​ថា ការ​បិទ​ខ្ទប់​នឹង​ត្រូវ​បញ្ចប់ ដោយ​គ្មាន​ការ​ដាក់​កំហិត​លើ​ហេតុ​ផល​ក្នុង​ការ​ចេញ​ពីផ្ទះ ហើយ​ក៏​គ្មាន​បម្រាម​គោចរណ៍​​ដែរ។ 

ពលរដ្ឋ​វិកថូរៀ​អាយុ​ចាប់​ពី 16ឆ្នាំ​ឡើង​ចំនួន 89ភាគរយ​ហើយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវិដ-19 បាន​ដូសទីមួយ ហើយ 65.5 ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​បាន​គ្រប់​ដូស។

ស្វែង​រក នៅ​ជិត​អ្នក។

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 301ករណី និង​ស្លាប់ 10នាក់។   

អភិបាល​រដ្ឋ​លោក Dominic Perrottet មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​នេះ​ថា រដ្ឋ​ញូសៅវ៉េល​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ដល់​ពលរដ្ឋ​ចំនួន 80ភាគរយ​ហើយ ដែល​មាន​ន័យថា នឹង​ត្រូវ​លុប​ចោល។

អភិបាល​រដ្ឋ​រូប​នេះ​ក៏​បាន​ប្រកាស​ពី​ការ​វិនិយោគ​ចំនួន 130លាន​ដុល្លារ​លើ​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។

"​យើង​គឺជា​រដ្ឋ​ទីមួយ​ហើយ​នៅ​អូស្ត្រាលី​ដែល​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាលដល់​ពលរដ្ឋ​ចំនួន 275000 នាក់​ពីការ​ការពារ​ការ​ធ្វើ​អត្តឃាត និង​ការ​ផ្តល់​ជំនួយ​បឋម​លើ​សុខភាព​ផ្លូវ​ចិត្ត"។ នេះ​បើ​តា​ម​ការ​គូស​បញ្ជាក់​ពី​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​លើ​សុខភាព​ផ្លូវចិត្ត Bronnie Taylor ។

សូម​ចុច​ត្រង់​នេះ​ដើម្បី  ថ្ងៃ​នេះ។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖

  • រដ្ឋាភិបាល​សហព័ន្ធ​បាន​ទិញ​ថ្នាំ​ព្យាបាល​កូវិដ​ដែល​ទើប​រក​ឃើញថ្មី​ឈ្មោះ Ronapreve ចំនួន 15000 កំប្លេ។
  • ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ដោយ​គ្មាន​ការ​ធ្វើ​ចត្តាឡីស័ក​រវាង​រដ្ឋ​ញូសៅវ៉េល និង​រដ្ឋ​វិកថូរៀ និងតំបន់​មួយចំនួន​នៃ​ប្រទេស​ណូវែលហ្សេឡង់​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​ចាប់​ពី​ពាក់​កណ្តាល​យប់​ថ្ងៃអង្គារ​ទី 19 ខែ​តុលា​នេះ។
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​កត់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ចំនួន 33ករណី។
  • រដ្ឋ​ Tasmania គ្មាន​ការ​ឆ្លង​ថ្មី​ទេ។
  • រដ្ឋាភិបាល​រដ្ឋ​ឃ្វីន​ឡែន​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ក្នុង​ការ​បើក​ព្រំ​ដែន​ឡើង​វិញ​នៅ​ឡើយ​ទេ។
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 17 October 2021 1:18pm
By SBS/ALC Content
Source: SBS


Share this with family and friends