បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀកត់ត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ខណៈរដ្ឋាភិបាលសហព័ន្ធនឹងបន្ថយប្រាក់ជំនួយកូវីដ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

Brisbane

Brisbane Source: AAP

  • ប្រាក់ជំនួយ​គ្រោះមហន្តរាយ​ COVID-19 នឹង​ចាប់​ផ្តើម​បន្ថយ​នៅ​ពេល​ដែល​រដ្ឋ​និង​ដែនដី​ឈាន​ដល់​គោលដៅចាក់វ៉ាក់សាំងពេញលេញ​៧០%
  • រដ្ឋវិចថូរៀកត់​ត្រាករណី​ឆ្លង​ថ្មីនៃ​កូវីដ​១៩ចំនួន ៩៥០ករណី ដែល​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​របស់​រដ្ឋនេះ​ចាប់​តាំង​ពី​មានការ​ឆ្លង​រាលដាលមក។
  • ចាប់​ពីថ្ងៃទី​១១ ខែតុលា ប្រជាជន​ដែល​បាន​ចាក់វ៉ាក់សាំង​២ដូស្ត​រួចហើយ អាច​ទៅ​សួរ​សុខទុក្ខ​អ្នករស់នៅ​ក្នុង​មណ្ឌល​មើលថែ​ទាំ​មនុស្ស​ចាស់​ក្នុងរដ្ឋ​ញូសៅវែល​បាន។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៩៥០ករណី និងស្លាប់៧នាក់។

ការរឹតបន្តឹងមួយចំនួន​ត្រូវបានបន្ធូរបន្ថយ ប៉ុន្តែតំបន់ជនបទ Latrobe Valley បាន​វិលចូលទៅក្នុងការ​បិទខ្ទប់​រយៈពេល​៧ថ្ងៃវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលគេជឿថា មានជាប់ទាក់ទងនឹងការជួបជុំក្រុមគ្រួសារមួយ។

នៅ​តំបន់​ទីប្រជុំជនក្រុងម៉ែលប៊នវិញ វិធានមួយចំនួនត្រូវបានបន្ធូរបន្ថយចាប់ពីថ្ងៃនេះទៅ រួមទាំងការពង្រីកដែនកំណត់នៃការធ្វើដំណើរដល់ ១៥ គីឡូម៉ែត្រ និងការបើកឡើងវិញនូវកីឡាដែល​មិនប៉ះពាល់​គ្នា ដូចជាកីឡាវាយកូនបាល់ និងវាយកូនហ្គោលជាដើម។

ស្វែងរក ដែលនៅក្បែរលោកអ្នក។     

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៨៦៣ករណី និងស្លាប់១៥នាក់។ លោកស្រីអភិបាលរដ្ឋ​ Gladys Berejiklian បាន​និយាយថា តួលេខ​អ្នក​ចូល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ជាទូទៅ នៅ​តែស្ថិតក្រោម​គម្រូ​ដែល​គេ​បាន​ប៉ាន់ស្មាន​ឡើង។

ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​តុលា អ្នករស់នៅ​ក្នុង​មណ្ឌល​មើលថែទាំ​មនុស្ស​ចាស់ អាច​ស្វាគមន៍​ភ្ញៀវ​ដែល​បាន​ចាក់វ៉ាក់សាំង​២ដូស្ត​រួចហើយ បាន​មួយថ្ងៃ​២នាក់។

រដ្ឋនេះ​បាន​ឈាន​ដល់​ការ​ចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​បាន ៨៦,២% និង​ការ​ចាក់២ដូស្ត​បាន ៦១,៧% ដែល​ក្នុង​នោះ កុមារ​អាយុ​ចន្លោះ​ពី ១២ទៅ​១៥ឆ្នាំ ៤៤,៥%​បាន​ចាក់​ដូស្ត​ទី១របស់​ពួកគេរួចហើយ។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

រដ្ឋគ្វីនស្លេន

រដ្ឋគ្វីនស្លេន​បាន​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​១ករណី ខណៈដែល​ករណី​មួយ​ផ្សេងទៀត​មិនត្រូវ​បាន​រាប់​បញ្ចូល​នោះទេ​ដោយសារតែ​វា​ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​រដ្ឋ​ញូសៅវែល។

ការ​ពាក់ម៉ាស​ឥឡូវនេះ​ពង្រីក​ដល់​តំបន់ទីក្រុង Gold Coast ហើយ។

ប្រធានមន្រ្តី​សុខាភិបាល លោកស្រី Jeannette Young មានប្រសាសន៍ថា នៅ​តែ​មិន​ចាំបាច់​ត្រូវ​បិទខ្ទប់​នោះទេនៅពេលនេះ ប៉ុន្តែ​វា​អាច​នឹង​ផ្លាស់ប្តូរ​ប្រសិន​បើ​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ថា​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ប្រាក់ជំនួយ​គ្រោះមហន្តរាយ COVID-19 disaster payments នឹង​ចាប់​ផ្តើម នៅពេល​ដែល​រដ្ឋ​និង​ដែន​ដីនានា​ឈាន​ដល់​គោលដៅ​ចាក់វ៉ាក់សាំង​សម្រាប់​មនុស្ស​ពេញវ័យ​បាន ៧០%។
 


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 29 September 2021 1:02pm
By SBS/ALC Content
Source: SBS


Share this with family and friends