- រដ្ឋវិចថូរៀកត់ត្រាចំនួនមនុស្សស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួននៅក្នុងការផ្ទុះឡើងនៃកូវីដ-១៩ចុងក្រោយនេះ
- រដ្ឋញូសៅវែលស្ថិតនៅលើគន្លងនៃការសម្រេចបានគោលដៅចាក់វ៉ាក់សាំងពេញលេញ ៨០% នៅចុងសប្តាហ៍នេះ
- ទីតាំងដែលអ្នកវិជ្ជមានបានទៅរាប់រយកន្លែងត្រូវបានចុះបញ្ជីនៅ ACT
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៥៧១ករណី និងស្លាប់ ១៣នាក់។
ការវះកាត់ដែលអាចរង់ចាំបានត្រូវបានផ្អាក ហើយមន្ទីរពេទ្យកុមារ Royal Children's Hospital ក្នុងទីក្រុងម៉ែលប៊ន កំពុងតែដាក់ចេញនូវការធ្វើតេស្តរហ័ស(Rapid Antigen Testing) សម្រាប់ភ្ញៀវដែលទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះ បន្ទាប់ពីឳពុកម្តាយដែលមានឱកាសចម្លងរោគទៅឲ្យអ្នកដទៃបានម្នាក់បានទៅសួរសុខទុកអ្នកជំងឺនៅក្នុងបន្ទប់ICUសម្រាប់ទារកដែលទើបនឹងកើត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley បាននិយាយថា តំបន់ Mitchell Shire នៅក្នងតំបន់ជនបទ Hume នឹងចេញផុតពីការបិទខ្ទប់នៅយប់នេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៤៤ករណី និងស្លាប់ ៤នាក់។
រដ្ឋនេះនឹងឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ៨០% នៅថ្ងៃអាទិត្យ។
លោកអភិបាលរដ្ឋ Dominic Perrottet បានព្រលយឲ្យដឹងអំពីការបែប្រែផែនទីចាកចេញពីការបិទខ្ទប់ បន្ទាប់ពីគណៈរដ្ឋមន្រ្តីរបស់លោកនឹងជួបប្រជុំគ្នានៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតនៅសប្តាហ៍ក្រោយ។ គេរំពឹងថា សេចក្តីប្រកាសនឹងធ្វើឡើងនៅថ្ងៃសុក្រ។
ជាង ៧២,៥% នៃអ្នកស្រុកដែលមានអាយុលើសពី១៦ឆ្នាំ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ ខណៈដែលដូស្តដំបូងចាក់បានជាង៩០%។.
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៥១ករណី។ ក្នុងចំណោមអ្នកជំងឺកូវីដ ១៦នាក់ដែលសម្រាកព្យបាលក្នុងមន្ទីរពេទ្យ មាន៨នាក់ស្ថិតនៅក្នុងបន្ទប់ICU ដោយ៥នាក់ត្រូវការម៉ាស៊ីនជំនួយខ្យល់ដង្ហើម។
បច្ចុប្បន្នមានទីកន្លែងប៉ះពាល់ជាង ៣៧០កន្លែង ដែលអាចស្វែងរកបាននៅលើគេហទំព័រ ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋវិចថូរៀកំពុងតែជ្រើសរើសបុគ្គលិកថែទាំសុខភាពរហូតដល់ទៅ ១០០០នាក់ ពីក្រៅប្រទេស ដើម្បីជួយដល់ប្រព័ន្ធនេះខណៈដែលអ្នកជំងឺដែលផ្ទុកកូវីដ-១៩កើនឡើង។
- ACT ស្ថិតនៅលើគន្លងក្នុងការក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅលើពិភពលោក ដោយគេរំពឹងថាដែនដីនេះនឹងឈានដល់អត្រាចាក់វ៉ាក់សាំង២ដូស្តចំនួន ៩៩% នៅចុងខែវិច្ឆិកា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
| | | | | | |
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖