- រដ្ឋវិកថូរៀមានការឆ្លងថ្មីចំនួន 1220 ករណី
- អាជ្ញាធររដ្ឋញូសៅវ៉េលជំរុញពលរដ្ឋឲ្យគោរពតាមការណែនាំពីការជួបជុំគ្នាមុនពេលការប្រកួត NRL
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីក្នុងសហគន៍ចំនួន 38 ករណី
- រដ្ឋ Tasmania មានការឆ្លងថ្មីមួយករណី
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីចំនួន 1220ករណី និងស្លាប់បីករណី។ អភិបាលរដ្ឋលោក Daniel Andrews មានប្រសាសន៍ថាការដាក់កំហិតគឺធ្វើឡើងដើម្បីការពារប្រព័ន្ធសុខាភិបាល និងគោរពដល់អ្នកមានអាជីពផ្នែកសុខាភិបាល។ លោកបានបញ្ជាក់ថា "អ្វីដែលជាសេរីភាពសម្រាប់ពួកយើង នឹងក្លាយជាពេលវេលាដ៏លំបាកបំផុតសម្រាប់ប្រព័ន្ធសុខាភិបាល"។
កាលពីម្សិលមិញនេះនគរបាលបានចាប់ខ្លួនក្រុមអ្នកតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងចំនួន 109នាក់ ដែលបានជួបជុំគ្នាធ្វើបាតុកម្មនៅទីក្រុងម៉ែលប៊ិន។
ប្រធានគិលានុប្បដ្ឋាកផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ Royal Melbourne មានប្រសាសន៍ថាចាប់តាំងពីខែកក្កដាមករដ្ឋវិកថូរៀមានអ្នកជំងឺ 90នាក់ស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់ ហើយគ្មានអ្នកជំងឺមួយរូបណាបានចាក់វ៉ាក់សាំងបង្ការបានគ្រប់ដូសនោះទេ។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 667ករណី និងស្លាប់ 10ករណី ខណៈដែលតំបន់ Greater Sydney ឈានដល់ថ្ងៃទី 100នៃការបិទខ្ទប់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Brad Hazzard បានជំរុញពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នមុនពេលការប្រកួតកីឡា NRL ផ្តាច់ព្រាត់នេះ។ លោកបន្តថា "ផ្ទះរបស់អ្នកគឺជាទីតាំងដ៏មានគ្រោះថ្នាក់បំផុតមួយក្នុងការធ្វើឲ្យមានការឆ្លងមេរោគនេះ"។
ចាប់ពីថ្ងៃទី 11 តុលានេះ ពលរដ្ឋទាំងឡាយណាដែលត្រូវបានចាត់ទុកថាជាអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកវិជ្ជមានកូវិដ-19 ហើយបានចាក់វ៉ាក់សាំងបានគ្រប់ដូស នឹងតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កតែ 7ថ្ងៃប៉ុណ្ណោះជំនួសឲ្យការធ្វើចត្តាឡីស័ក14ថ្ងៃ។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 38 ករណីដោយក្នុងនោះយ៉ាងហោចណាស់មាន 16ករណីស្ថិតនៅក្នុងសហគមន៍ខណៈមានសមត្ថភាពចម្លងទៅអ្នកផ្សេង។
- នៅរដ្ឋ Tasmania ក្មេងប្រុសជំទង់មួយរូបបានធ្វើតេស្តវិជ្ជមានកូវិដ-19 បន្ទាប់ពីបានជិះយន្តហោះទៅ Launceston ពីទីក្រុងម៉ែលប៊ិន
- រដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីទេនៅថ្ងៃនេះ។ ការប្រកួតផ្តាច់ព្រាត់កីឡាបាល់អោប NRL រវាងក្រុម Penrith Panthers និងក្រុម South Sydney Rabbitohs នឹងរៀបចំធ្វើដូចការគ្រោងទុកនៅកីឡាដ្ឋាន Lang Park។
- កាលពីល្ងាចម្សិលមិញនេះ រដ្ឋអូស្ត្រាលីភាគខាងត្បូងបានរាយការណ៍នូវការឆ្លងថ្មីចំនួនពីរករណី។

Stay home Safe Life - SBS Radio Source: SBS Radio
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖