ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋវិចថូរៀដាក់ចេញនូវច្រកព្រំដែនពិសេសនៅក្នុងសហគមន៍ឡើងវិញ
- រដ្ឋញូសៅវែលជំរុញឲ្យគ្រប់គ្នារក្សាអាកប្បកិរិយាដែលមានសុវត្ថិភាពចំពោះកូវីដ
- ជាង ៦៨%នៃអ្នកស្រុកខេនបេរ៉ាបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ
- រដ្ឋគ្វីនស្លេននិងរដ្ឋអូស្រ្តាលីខាងត្បូងបន្ធូរបន្ថយការរឹតបន្តឹង
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,៨៣៨ករណី និងស្លាប់៥នាក់។
តំបន់រដ្ឋាភិបាលមូលដ្ឋានមួយចំនួនត្រូវបានដាក់បញ្ចូលទៅក្នុងតំបន់ច្រកព្រំដែនពិសេស "border bubble" រួមទាំងតំបន់ Benalla, Greater Bendigo, Buloke Shire, Loddon, Yarriambiack, Hay, Edward River, Lockhart, Murrumbidgee, Wagga Wagga។
អ្នកស្រុកដែលបានចំណាយពេល១៤ថ្ងៃចុងក្រោយនៅក្នុងតំបន់ច្រកព្រំដែនពិសេសនេះ អាចចូលនិងចេញពីរដ្ឋវិចថូរៀបានដោយមិនចាំបាច់សុំលិខិតអនុញ្ញាត។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៦៤៦ករណី និងស្លាប់១១នាក់ ដែលនាំឲ្យចំនួនមនុស្សស្លាប់ទាក់ទងនឹងកូវីដ-១៩នៅក្នុងការផ្ទុះឡើងចុងក្រោយនេះឡើងដល់ ៤១៤នាក់។
បំណែកវីរុសត្រូវបានគេរកឃើញនៅក្នុងប៉ាន់គំរូទឹកស្អុយនៅក្នុងតំបន់ Wee Waa ក្នុងតំបន់ជនបទ Hunter New England និង Quirindi និង Brewarrina ក្នុងភាគខាងលិចរដ្ឋញូសៅវែល។
ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant ជំរុញឲ្យគ្រប់គ្នាបន្តពាក់ម៉ាស្ក ចុះឈ្មោះ(check in) រក្សាគម្លាតសង្គម និងដែលសំខាន់បំផុត ត្រូវផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ និងទៅធ្វើតេស្ត ប្រសិនបើមានរោគសញ្ញាសង្ស័យកូវីដ-១៩។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៤០នាក់់។
បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យចំនួន ១៦នាក់ ដែលក្នុងនោះ ៦នាក់ស្ថិតនៅក្នុងបន្ទប់ICU និង៥នាក់ត្រូវការខ្យល់ជំនួយដកដង្ហើម។
ចុចត្រង់នេះដើម្បី
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋាភិបាលក្នុងតំបន់ Brisbane, Logan, Gold Coast, Moreton Bay, Townsville (រួមបញ្ចូលទាំង Magnetic Island), និង Palm Island នឹងចូលរួមជាថ្មីម្តងទៀតជាមួយនឹងតំបន់ដទៃក្នុងរដ្ឋគ្វីនស្លេន ដែលត្រូវអនុវត្តតាមការរឹតបន្តឹងដំណាក់កាលទី៣() ចាប់ពីម៉ោង៤ល្ងាច ថ្ងៃសុក្រ ទី៨ ខែតុលានេះ។
- នៅតំបន់អាគ្នេយ៍នៃរដ្ឋអូស្រ្តាលីខាងត្បូង វិលត្រឡប់ទៅកាន់ការរឹតត្បឹតកម្រិតដូចគ្នានឹងតំបន់ដទៃទៀតក្នុងរដ្ឋនេះដែរ គឺស្ថិតក្រោមការរឹតត្បឹតកម្រិត១ ( ) ជាមួយនឹងវិធានមួយចំនួនបន្ថែមទៀត។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖