បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិថូរៀជាប់កំណត់ត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្រ្តាលី

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១។

Watu wajaa ndani ya jengo lakifalme la maonesho ambako chanjo za COVID-19 zatolewa mjini Melbourne

Watu wajaa ndani ya jengo lakifalme la maonesho ambako chanjo za COVID-19 zatolewa mjini Melbourne Alhamisi, Septemba 2, 2021. Source: AAP Image/Daniel Pockett

  • មានកន្លែង​ទំនេរសម្រាប់​ការ​ណាត់​ជួប​ទៅ​ចាក់​វ៉ាក់សាំង​រាប់​ពាន់​កន្លែង​នៅ​ក្នុង​រដ្ឋ​វិចថូរៀ
  • ក្នុង​រដ្ឋញូសៅវែល ៦៧,៥%​បាន​ចាក់វ៉ាក់សាំងពីរ​ដង​រួចហើយ
  • ជាង​៩៤%​នៃ​អ្នកស្រុក​ខេនបេរ៉ា​ដែល​មាន​អាយុ​លើសពី​១២​ឆ្នាំឡើង បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោចណាស់​មួយដូស្ត​រួចហើយ
  • រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍​២ករណី

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៧៦៣ករណី ដែល​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​​មិន​ធ្លាប់​មាន​នៅ​ក្នុង​រដ្ឋ​ឬដែនដីណាមួយឡើយនៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​ចាប់​តាំង​ពី​មាន​រោគ​រាតត្បាត​នេះមក។ មនុស្ស​​៤នាក់បាន​ស្លាប់។

លោកអភិបាល​រដ្ឋ Daniel Andrews និយាយថា មានការ​ណាត់​ជួប​ទៅ​ចាក់វ៉ាក់សាំង​ Pfizer, AstraZeneca និង Moderna រាប់​ពាន់​កន្លែង​នៅ​ទំនេរ។

ចាប់​ពីថ្ងៃ​នេះ​ទៅ ឧស្សាហកម្ម​សំណង់​នឹង​បើក​ឡើង​វិញ​ ជាមួយ​នឹង​ការ​អនុញ្ញាត​ឲ្យ​តែ​បុគ្គលិក​ដែល​បាន​ចាក់វ៉ាក់សាំង​រួចតែ​ប៉ុណ្ណោះ​ទើប​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ការដ្ឋាន​វិញ​បាន​ ដរាបណា​ពួកគេ​អនុវត្ត​តាមវិធាន​កូវីដ-១៩​ដ៏តឹងរឹង។​

តំបន់​ Latrobe Valley នៅទីជនបទ​រដ្ឋ​វិចថូរៀ​នឹង​ចេញ​ផុត​ពីការ​បិទខ្ទប់​នៅ​ពាក់កណ្តាល​អធ្រាត្រ​នេះ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។     

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៦០៨ករណី និងស្លាប់៧នាក់។ 

ចំនួន​ប្រជាជន​សរុប​ដែល​មាន​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ឡើង​ទៅ ៨៨,៥% បាន​ចាក់វ៉ាក់សាំង​​មួយ​ដូស្ត​រួចហើយ ខណៈដែល ៦៧,៥%​បាន​ចាក់២​ដូស្ត​រួចហើយ គិត​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​ទី​៣ ខែ​តុលា ឆ្នាំ​២០២១។

បទបញ្ជា​ស្នាក់​នៅ​ផ្ទះ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី១១ ខែតុលា នៅ​ក្នុង​តំបន់ Taree, Forster-Tuncurry និង Muswellbrook ដោយសារតែ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​នៅ​ក្នុង​តំបន់​ទាំងនោះ។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ៣៣ករណី ដោយ​ក្នុង​នោះ​ យ៉ាងហោចណាស់​១៤ករណី​បាន​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

ចំនួនសរុប ៩៤%​នៃ​ប្រជាជន​ដែល​មាន​អាយុ​១២​ឆ្នាំ​ឡ់ើង​ទៅ​បាន​ចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​រួចហើយ ខណៈដែល​ជាង ៦៥%​បាន​ចាក់​២ដូស្ត​រួចហើយ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ប្រទេស​អូស្រ្តាលី​ស្ថិតនៅ​លើ​គន្លង​​ក្នុងការ​សម្រេច​បាន​គោលដៅ​៨០% នៃ​ការ​ចាក់វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​អាយុ​១៦ឆ្នាំឡើង​ទៅ​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 5 October 2021 1:00pm
Updated 5 October 2021 1:02pm
By SBS/ALC Content
Source: SBS


Share this with family and friends