រដ្ឋវិចថូរៀវិលត្រឡប់ចូលការបិទខ្ទប់សាជាថ្មីរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកក្កដា។
រដ្ឋញូសៅវែលមានកំណត់ត្រាឆ្លងនៃករណីកូវីដ-១៩ក្នុងស្រុកចំនួន ៩៧ករណី។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងតំបន់ ចំនួន ៦ ករណី នៅក្នុងថ្ងៃដំបូងនៃការបិទខ្ទប់ទូទាំងរដ្ឋទាំងមូល។ មន្ទីរសុខាភិបាលបានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន ១០ ករណីក្នុងរយៈពេល ២៤ ម៉ោង នៅព្រឹកថ្ងៃសុក្រនេះ ដែលក្នុងនោះ ៤ ករណីត្រូវបានអាជ្ញាធររាយការណ៍រួចហើយ។ គ្រប់ករណីទាំងអស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងដែលគេបានដឹងរួចទៅហើយ។ ករណីសកម្មសរុបនៅក្នុងរដ្ឋវិចថូរៀមានចំនួន ៣៦ករណី ។
ស្វែងរកនៅទីនេះ ចំពោះនៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown) នឹងមានរហូតដល់ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២០ ខែកក្កដា។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រានូវករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ៩៧ ករណីនៅថ្ងៃនេះ។ ក្នុងនោះ ២៩ករណីបានស្ថិតនៅ ក្នុងសហគមន៍ សម្រាប់រយៈពេលឆ្លងទាំងមូលរបស់ពួកគេ។ ៧៥ ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៨នាក់ស្ថិតនៅក្នុងបន្ទប់ICU និង៥នាក់ពឹងផ្អែកលើបំពង់បញ្ចូលខ្យល់។
ស្វែងរកនៅទីនេះ ចំពោះនៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋគ្វីនស្លេនកំពុងតែបិទព្រំដែនរបស់ខ្លួនជាមួយនឹងរដ្ឋវិចថូរៀ ចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា។ រដ្ឋនេះមានកំណត់ត្រាករណីឆ្លងថ្មី១ករណីនៅថ្ងៃនេះ។
- លោកនាយករដ្ឋមន្រ្តីស្កុតម៉ូរីសុន បានស្នើផែនការមួយ ដែលនឹងអនុវត្តចំពោះរដ្ឋនិងដែនដីទាំងឡាយណា ដែលត្រូវបិទខ្ទប់lockdown រយៈពេល ៧ ថ្ងៃ ឬយូរជាងនេះ ជាកន្លែងដែលរដ្ឋាភិបាលខំមិនវែល បានប្រកាសថាជាចំណុចក្តៅនៃCovid-19 hotspot។
COVID-19 hotspot.
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្ត និង ប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , , .
- ព័ត៌មានបន្ថែមអំពី
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖