- រដ្ឋវិចថូរៀណែនាំកំណែទម្រង់សុខភាពសាធារណៈថ្មីសម្រាប់ស្ថានការណ៍ពេលមានរោគរាតត្បាត
- រដ្ឋគ្វីនស្លេនប្រកាសផែនការសម្រាប់និស្សិតអន្តរជាតិ
- ដែនដីភាគខាងជើងមានបំណងធ្វើគោលនយោបាយដែលគ្មានចត្តាឡីស័ក
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀកំពុងដាក់ច្បាប់រោគរាតត្បាតថ្មីចូលទៅក្នុងសភា ខណៈដែលរដ្ឋនេះបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ១,៥១០ករណី និងស្លាប់៤នាក់។
អភិបាលរដ្ឋនឹងអាចប្រកាសជាស្ថានការណ៍រោគរាតត្បាតបាន បន្ទាប់ពីពិចារណាលើការណែនាំរបស់ប្រធានមន្ត្រីសុខាភិបាល និងក្រុមសុខភាពសាធារណៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរដ្ឋនេះ លោក Martin Foley បាននិយាយថា ច្បាប់នេះនឹងជំនួសក្របខ័ណ្ឌបច្ចុប្បន្ន ដែលការរៀបចំស្ថានភាពគ្រាអាសន្ន ចាំបាច់ត្រូវពិនិត្យឡើងវិញ និងបន្តដោយរដ្ឋមន្ត្រីរៀងរាល់បួនសប្តាហ៍ម្តង។
គម្រោងសម្បទានថ្មីមួយសម្រាប់ការផាកពិន័យក៏ត្រូវបានប្រកាសផងដែរ ដោយអ្នកដែលមានទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ អាចដាក់ពាក្យសុំកាត់បន្ថយចំនួនពិន័យរបស់ពួកគេបាន។
រដ្ឋវិចថូរៀកំពុងទន្ទឹងរង់ចាំការបើកឡើងវិញនៅថ្ងៃសុក្រ ទី 29 ខែតុលានេះ នៅពេលដែលគេរំពឹងថា រដ្ឋនេះនឹងសម្រេចបានគោលដៅចាក់វ៉ាក់សាំង ៨០%។
នៅថ្ងៃនេះ។
រដ្ឋគ្វីនស្លេន
អភិបាលរដ្ឋ លោកស្រី Anastasia Palaszczuk បានប្រកាសថា និស្សិតអន្តរជាតិនឹងអាចវិលត្រឡប់ចូលមកក្នុងរដ្ឋនេះបាន ក្នុងឆ្នាំ ២០២២ ខណៈដែលរដ្ឋនេះកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកចំនួន ២ករណី ដែលសុទ្ធតែត្រូវបានគេចាត់ទុកថាជាករណីដែលមានហនិភ័យទាប។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៨២ករណី និងស្លាប់ម្នាក់។
បច្ចប្បន្នរដ្ឋនេះចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនដែលមានអាយុ១៦ឆ្នាំឡើងទៅ បាន៨៥%ហើយ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ACT កត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន ១២ករណី។
- ដែនដីភាគខាងជើងមានបំណងដាក់ចេញនូវគោលនយោបាយគ្មានចត្តាឡីស័កសម្រាប់អ្នកដែលចាក់វ៉ាក់សាំងពេញលេញរួចហើយ ចាប់ពីថ្ងៃទី ១៨ខែមករា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖