បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀសម្រេចគោលដៅចាក់វ៉ាក់សាំង៧០% ខណៈរដ្ឋញូសៅវែលប្រកាសវិធានការសេដ្ឋកិច្ចបន្ថែម

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

Melanie Brisbane-Schilling (left) and daughter Maddie are reunited after spending two months apart after Melanie to Melbourne from Sydney.

Melanie Brisbane-Schilling (left) and daughter Maddie are reunited after spending two months apart after Melanie to Melbourne from Sydney. Source: AAP Image/James Ross

  • ការបិទខ្ទប់នៅទីក្រុងម៉ែលប៊ន​បញ្ចប់​នៅម៉ោង​១១:៥៩នាទីយប់នេះ។
  • រដ្ឋញូសៅវែល​ប្រកាស​ជំនួយ​បន្ថែម​សម្រាប់​អាជីវកម្ម
  • រដ្ឋគ្វីនស្លេន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដ៏​ធំបំផុត​មួយរបស់ខ្លួន​ហៅថា ‘Super Saturday’

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ២.២៣២ករណី និង​ស្លាប់​១២នាក់។

ការបិទខ្ទប់​លើកទី​៦នៅទីក្រុងម៉ែលប៊ន​នឹង​ត្រូវ​បញ្ចប់​ជាផ្លូវការ​នៅ​ម៉ោង ១១:៥៩នាទី​យប់នេះ។

រដ្ឋនេះ​នឹង​ចាប់ផ្តើម​សាកល្បង​ការ​ធ្វើចត្តាឡីស័ក​នៅ​ផ្ទះសម្រាប់​អ្នកដំណើរ​អន្តរជាតិ​ចាប់​ពី​សប្តាហ៍ក្រោយទៅ។

លោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រកាសថា រដ្ឋវិចថូរៀ​បាន​សម្រេចគោលដៅ​ចាក់វ៉ាក់សាំង​២ដូស្ត​បាន​៧០%ហើយ។

លោកថា៖ “ផ្លូវ​ដ៏វែងឆ្ងាយបំផុត​ត្រូវ​បាន​ធ្វើដំណើរ​នៅ​ក្នុងរដ្ឋ​វិចថូរៀ ហើយ​ផ្លូវ​ដ៏វែងឆ្ងាយនោះ​នឹង​ចាប់​ផ្តើម​បើក​នៅ​យប់នេះ” ។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៧២ករណី និងស្លាប់ម្នាក់។ ករណី​ឆ្លង​២ករណី​ផ្សេងទៀតត្រូវ​បាន​កត់ត្រា​ពីអ្នកដំណើរ​បរទេស។

រដ្ឋាភិបាល​រដ្ឋនេះ​នឹង​ប្រកាស​កញ្ចប់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​អាជីវកម្ម​នៅ​ក្នុង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​ខ្លួន​បាន​ប្រកាស​ផែនការ​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន $៥៣០លានដុល្លារ សម្រាប់​វិស័យ​ទេសចរណ៍​និង​វិស័យ​ផលិតកម្មវិធី។

ប្រជាជន​នៅ​ក្នុង​រដ្ឋ​ញូសៅវែលគ្រប់រូប​ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំឡើងទៅ មានសិទ្ធិទទួលបាន​ប័ណ្ណ voucher ដែល​មានតម្លៃ $៥០ដុល្លារ​មួយសន្លឹក​ដើម្បី​ចាយ​លើ​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ក្នុងរដ្ឋនេះ។

ស្វែងរក ដែលនៅជិតលោកអ្នក។

រដ្ឋគ្វីនស្លេន

រដ្ឋគ្វីនស្លេន​បាន​កត់ត្រាករណី​ឆ្លង​ថ្មីនៅ​ក្នុងស្រុក​មួយករណី ជាអ្នកបើក​រថយន្តឈ្នួល Uber ដែល​​បាន​ទៅទីក្រុង​ម៉ែលប៊ន​កាល​ពី​ដើម​ខែនេះ។

ប្រធានមន្រ្តី​សុខាភិបាល លោកស្រី Jeanette Young បាននិយាយថា បុរសម្នាក់នេះ​មានវ័យ៣០ឆ្នាំប្លាយ ធ្លាក់ខ្លួន​ឈឺជាទម្ងន់​ ដែល​អាជ្ញាធរ​មានការ​លំបាក​ក្នុងការ​រក​ព័ត៌មាន​ពី​រូបលោក។

ស្របពេល​ជាមួយ​គ្នានេះ នៅមុនពេល​ដែល​រដ្ឋ​គ្វីនស្លេន​បើកឡើង​វិញ​នៅ​ថ្ងៃទី ១៧ ខែធ្នូ រដ្ឋនេះ​នឹង​ចាប់​ផ្តើម​នូវ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដ៏ធំបំផុត​របស់​ខ្លួន ដែលមានឈ្មោះថា ‘Super Saturday’ នៅក្នុងសាលារៀន​១០០កន្លែង។

ស្វែងរកដែលនៅ​ជិត​អ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលីACT

ACT បានកត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន ២៨ករណី ធ្វើ​ឲ្យ​ករណី​សកម្ម​សរុប​មាន ៤២៥ករណី៊។ នឹង​មានការ​បន្ធូរបន្ថយ​ការ​រឹតត្បឹត​បន្ថែម​ទៀត​ចាប់​ពីយប់​នេះទៅ បន្ទាប់​ពី​សម្រេច​បាន​នូវ​អត្រាចាក់វ៉ាក់សាំង​បាន​៨០%។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋថាសម៉ាញៀ​សម្រេចបាន​គោលដៅចាក់វ៉ាក់សាំង​២ដូស្ត​៧០%ហើយ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 21 October 2021 1:35pm


Share this with family and friends