បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀវិល​ត្រឡប់ចូល​ការ​បិទខ្ទប់​វិញ​ម្តងទៀត

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ ២០២១។

Newcastle residents are tested at a drive through collection centre in Adamstown, Newcastle,

Newcastle residents are tested at a drive through collection centre in Adamstown, Newcastle, Thursday, August 5, 2021. Source: AAP Image/Darren Pateman

  • រដ្ឋវិចថូរៀ​នឹង​ត្រូវ​បិទខ្ទប់​ជាលើក​ទី​៦ ចាប់​ពីម៉ោង​8យប់នេះ
  • តំបន់​ Hunter Valley នឹងត្រូវ​បិទខ្ទប់​ចាប់​ពី​ម៉ោង​៥ល្ងាចនេះ​ទៅ
  • រាល់​ករណី​ឆ្លងថ្មីនៅ​ប្រ៊ីសបេន​ទាំង​អស់​សុទ្ធតែ​ទាក់ទងគ្នា
  • នាយករដ្ឋមន្រ្តី​អះអាងថា​នឹង​ផ្តល់​វ៉ាក់សាំង​Pfizer បន្ថែម​ទៅឲ្យ​រដ្ឋញូសៅវែល។

រដ្ឋវិចថូរៀ
រដ្ឋមន្រ្តី​ទីមួយ​នៃ​រដ្ឋ​វិចថូរៀ លោក Daniel Andrews បាន​អះអាង​ថា​រដ្ឋនេះ​នឹង​ត្រូវ​បិទខ្ទប់​រយៈពេល​៧ថ្ងៃ គិតចាប់​ពី​ម៉ោង​៨យប់​ ថ្ងៃព្រហស្បតិ៍ ទី​៥ ខែសីហា នេះទៅ។

រដ្ឋវិចថូរៀ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មីនៅ​ក្នុងស្រុក​ចំនួន​៨ករណី ហើយ​ត្រូវ​​វិល​ត្រឡប់ទៅ​រក​ការ​បិទខ្ទប់​ជាលើកទី​6 ក្នុង​ពេល​មិន​ដល់​២សប្តាហ៍​ផងគិត​ចាប់​ពី​ការ​បើក​បន្ធូរបន្ថយ​ចុងក្រោយនេះ។

រដ្ឋញូសៅវែល
រដ្ឋញូសៅវែល​បានកត់ត្រានូវករណី​ឆ្លង​ថ្មីនៃ​វីរុសកូរ៉ូណាក្នុងស្រុក​ចំនួន 262ករណី និង​ស្លាប់​5នាក់។ ក្នុងចំណោម​អ្នកស្លាប់​ទាំង​នោះ ៤នាក់មិនបាន​ចាក់វ៉ាក់សាំង​ទេ ហើយ​ម្នាក់ទៀត​បាន​ចាក់​វ៉ាក់សាំង​AstraZeneca បាន​មួយដូស្ត។

ការ​ដាក់កំហិត​ថ្មីៗ​នឹង​ធ្វើឡើង​នៅ​តំបន់ Newcastle, Lake Macquarie, Maitland, Port Stephens, Singleton, Dungog, Muswellbrook និង Cessnock ចាប់​ពី​ម៉ោង​៥ល្ងាច​នេះទៅ រហូត​ដល់​ម៉ោង 12និង​01នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី ១៣ ខែសីហា។

ប្រធានមន្រ្តីសុខាភិបាល​ Dr Kerry Chant ជំរុញ​ឲ្យ​ប្រជាជន​មក​ពី​តំបន់ Armidale និង Dubbo ទៅធ្វើតេស្ត​ខណៈដែល​កម្រិត​វីរុស​នៅ​ក្នុង​ប្រព័ន្ធ​ទឹកលូ​បាន​កើនឡើង។

អាជ្ញាធរ​រដ្ឋ​ញូសៅវែល​អង្វរកឲ្យ​អ្នករាល់គ្នាទៅចាក់វ៉ាក់សាំង។ ស្វែងរកនៅទីនេះ​ចំពោះ​ 

រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេន​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មីនៅ​ក្នុងស្រុក​ចំនួន 16ករណី ដែល​សុទ្ធតែ​មានទំនាក់ទំនង​ទៅនឹង​ចង្កោម​ដែលគេស្គាល់​រួចទៅហើយ។

ឧបរដ្ឋមន្រ្តីទី​មួយ លោក Steven Miles មានប្រសាសន៍ថា ក្នុង​ចំណោម​ករណី​ឆ្លងថ្មីទាំង​នេះ 12ករណី​បានផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​រួចស្រាប់ទៅហើយសម្រាប់​រយៈពេល​ឆ្លង​ទាំង​មូលរបស់​ពួកគេ។ ជាមួយ​នឹង​ករណី​សកម្មមាន79ករណី ការ​ដែល​អាច​បិទបញ្ចប់​ការ​បិទខ្ទប់​នៅថ្ងៃទី​8​ខែ​សីហានេះ នៅ​មិនទាន់​ប្រាកដ​នៅឡើយនោះទេ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • លោកនាយករដ្ឋមន្រ្តី Scott Morrison អះអាងថា រដ្ឋញូសៅវែល​នឹង​ទទួលបាន​ថ្នាំវ៉ាក់សាំង​បង្ការកូវីដ-19​របស់​ក្រុមហ៊ុន Pfizer ចំនួន180,000 ដូស្តបន្ថែម នៅ​ក្នុង​សប្តាហ៍ ថ្ងៃទី​១៦ ខែ​សីហានេះ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 5 August 2021 1:15pm
Updated 5 August 2021 5:13pm
By SBS/ALC Content
Source: SBS


Share this with family and friends