- ការបិទខ្ទប់រយៈពេល៥ថ្ងៃនៅក្នុងរដ្ឋវិចថូរៀនឹងត្រូវបន្ត
- រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន៩៨ករណីនៅថ្ងៃនេះ ជាមួយនឹង២០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
- សេវាកម្មរដ្ឋញូសៅវែល (Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយពេលបិទខ្ទប់កូវីដសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម
- ថ្នាំវ៉ាក់សាំង Pfizer មួយលានដូស្តមកដល់ប្រទេសអូស្រ្តាលីដើម្បីជួយបង្កើនល្បឿនដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ
រដ្ឋវិចថូរៀ
ការបិទខ្ទប់(lockdown)នៅក្នុងរដ្ឋវិចថូរៀនឹងមិនបញ្ចប់នៅយប់ថ្ងៃអង្គារដូចការគ្រោងទុកនោះទេ។ លោករដ្ឋមន្រ្តីទីមួយ Daniel Andrews នៅមិនទាន់សម្រេចវិធាន និងពេលវេលា ដកចេញការបិទខ្ទប់នោះនៅឡើយទេ។
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន១៣ករណី និងពីក្រៅប្រទេស១ករណី។ ចំនួនករណីសកម្មសរុបក្នុងរដ្ឋវិចថូរៀមាន ៨១ករណី។
បច្ចុប្បន្នមានទំនាក់ទំនងជិតស្និត ១៥,៨០០នាក់ ស្ថិតនៅក្នុងការធ្វើចត្តាឡីស័កឬផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ ជាមួយនឹងទីកន្លែងប៉ះពាល់ថ្មី ២៥០កន្លែង។ ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៩៨ ករណី ដោយក្នុងនោះ ពីរភាគបីត្រូវបានរកឃើញនៅភាគនិរតីក្រុងស៊ីដនី។ ៦១ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមដែលគេស្គាល់ប្រភពរួចទៅហើយ ប៉ុន្តែ ៣៧ ករណីទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ។ ២០ ករណីក្នុងចំណោមករណីឆ្លងថ្មីទាំងនេះបានស្ថិតនៅក្នុងសហគមន៍ អស់រយៈពេលជាងមួយថ្ងៃក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។
ក្នុងក្រុងស៊ីដនី (Greater Sydney) ការរឹតបន្តឹងបន្ថែមនាពេលថ្មីៗនេះរួមមាន ការហាមឃាត់រាល់ការងារសំណង់ និងការបិទហាងលក់រាយដែលមិនចាំបាច់ លើកលែងតែ ផ្សារទំនើប ឱសថស្ថាន ធនាគារ និងហាងលក់ស្រា។
សេវាកម្មរដ្ឋញូសៅវែល(Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយបិទខ្ទប់កូវីដ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម។ អាជីវកម្មដែលទទួលបានប្រាក់ជំនួយកូវីដ-១៩សម្រាប់អាជីវកម្មធុនតូចកាលពីមុន រួមទាំងប្រាក់ជំនួយគាំទ្រអាជីវកម្មធុនតូច 2020 Small Business COVID-19 Support និងប្រាក់ជំនួយស្តារអាជីវកម្មធុនតូច Small Business Recovery អាចដាក់ពាក្យបាន។ ពាក្យសុំបិទនៅម៉ោង ១១:៥៩នាទី យប់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ .
ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះនឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋគ្វីនស្លេន មានកំណត់ត្រាឆ្លងក្នុងសហគមន៍សូន្យករណីមួយថ្ងៃទៀតហើយ។
- កប៉ាល់ដឹកទំនិញមួយផ្ទុកនាវិក ៧នាក់ ដែលមានអាការៈសង្ស័យថាមានកូវីដ-១៩ បានចូលចតនៅកំពុងផែ Fremantle។
- ថ្នាំវ៉ាក់សាំង Pfizer ៨០០,០០០ បានមកដល់ក្រុងស៊ីដនី និងជិត ១០០,០០០ មកដល់ក្រុងម៉ែលប៊ន។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ជំនឿមិនពិតនៃកូវីដ-១៩៖
យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយនិងសម្លាប់តែមនុស្សចាស់ ឬអ្នកជំងឺតែប៉ុណ្ណោះ។
ការពិតនៃកូវីដ-១៩៖
វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយនិងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អមួយចំនួនផងដែរ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , , - ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖