- ការបិទខ្ទប់នៅក្នុងរដ្ឋវិចថូរៀបន្តរហូតដល់ថ្ងៃអង្គារ ទី២៧ ខែកក្កដា។
- រដ្ឋញូសៅវែលកត់ត្រាករណីស្លាប់ទី៥ ដោយសារតែការផ្ទុះឡើងនៃកូវីដ-១៩អំបូរDelta នៅក្នុងរដ្ឋនេះ។
- រដ្ឋអូស្រ្តាលីខាងត្បូងបានប្រកាសការរឹតបន្តឹងកម្រិត៥ចាប់ពីម៉ោង៦យប់នេះ។
- ប្រជាជនអូស្រ្តាលីជាង១០លាន១សែននាក់ បានចាក់ថ្នាំវ៉ាក់សាំងដូស្តដំបូង ខណៈដែល ២លាន៨សែននាក់បានចាក់២ដងរួចហើយ។
រដ្ឋវិចថូរៀ
រដ្ឋមន្រ្តីទីមួយលោក Daniel Andrews បានប្រកាសថា ការបិទខ្ទប់(Lockdown)នាពេលបច្ចុប្បន្ននឹងត្រូវបន្តរហូតដល់ម៉ោង ១១ និង ៥៩ នាទីយប់ថ្ងៃអង្គារ ទី ២៧ ខែកក្កដា។
រដ្ឋវិចថូរៀបានកត់ត្រានូវករណីថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ១៣ ករណី ក្នុងនោះ មានករណីអាថ៌កំបាំង ១ករណី។ ប្រាំបួនករណីស្ថិតនៅក្នុងការផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ហើយក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។ ចំនួនករណីសកម្មទាំងអស់នៅរដ្ឋវិចថូរៀមានចំនួន ៩៦ករណី។
ការធ្វើដំណើរទៅរដ្ឋវិចថូរៀដោយប្រើការអនុញ្ញាតតំបន់ក្រហម( red zone permits) នឹងត្រូវផ្អាកមួយរយៈ។ គេរំពឹងថា សេចក្តីប្រកាសទាក់ទងនឹងជំនួយគាំទ្រអាជីវកម្មបន្ថែមទៀតនឹងប្រកាសនៅថ្ងៃស្អែក។
ឥឡូវនេះមានទំនាក់ទំនងជិតស្និទ្ធចំនួន ១៥៨០០ នាក់ និងទីកន្លែងប៉ះពាល់ជាង ៣០០ កន្លែង រួមទាំងទីតាំងមួយចំនួននៅ Phillip Island ភាគខាងត្បូងនៃរដ្ឋនេះ រហូតដល់តំបន់ Mildura នៅឯភាគពាយព្យ។ ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រានូវករណីឆ្លងថ្មីនៃកូរីដ-១៩ក្នុងស្រុកចំនួន ៧៨ ករណី ក្នុងនោះមាន ២១ ករណី ស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។ ស្ត្រីវ័យ ៥០ឆ្នាំប្លាយម្នាក់បានស្លាប់នៅភាគនិរតីក្រុងស៊ីដនី។ មរណភាពរបស់គាត់គឺជាមរណភាពទី ៦១ហើយ នៅក្នុងរដ្ឋញូសៅវែល ដែលជាប់ទាក់ទងនឹងកូវីដ-១៩ និងជាមរណភាពទី ៥ នៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ។
សេវាកម្មរដ្ឋញូសៅវែល(Service NSW) បានបើកទទួលពាក្យសុំសម្រាប់ប្រាក់ជំនួយបិទខ្ទប់កូវីដ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម។ ពាក្យសុំនឹងបិទនៅម៉ោង ១១និង ៥៩នាទី យប់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ ។
ស្វែងរកនៅទីនេះចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះនឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅក្នុងសហគមន៍ចំនួន៥ករណី។ រដ្ឋមន្រ្តីទីមួយលោក Steven Marshall បានប្រកាសពីការរឹតត្បិតកម្រិតទី ៥ ចាប់ពីម៉ោង ៦ ល្ងាចនេះ រហូតដល់យ៉ាងហោចណាស់ ថ្ងៃអង្គារទី ២៧ ខែកក្កដា។ បច្ចុប្បន្នមានកន្លែងប៉ះពាល់ចំនួន ១៦កន្លែង។ ស្វែងរកនៅទីនេះសម្រាប់បញ្ជី ។
- រដ្ឋគ្វីនស្លេនមានកំណត់ត្រាករណីឆ្លងនៃវីរុសកូរ៉ូណានៅក្នុងស្រុកមួយករណី។
- នាវិកដែលមានរោគសញ្ញាទាំង៨នាក់នៅក្នុងនាវាដឹកទំនិញដែលចតនៅកំពង់ផែ Fremantle ក្នុងរដ្ឋអូស្រ្តាលីខាងលិច បានធ្វើតេស្តឃើំញមានកូវីដ-១៩ វិជ្ជមាន។
ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ () គឺជាប្រាក់ជំនួយប្រចាំសប្តាហ៍ដែលមានសម្រាប់បុគ្គលរស់នៅក្នុងតំបន់ដែលត្រូវបានប្រកាសថាជាតំបន់hotspotរបស់រដ្ឋាភិបាលខំមិនវែល ជាកន្លែងដែលការរឹតបន្តឹងមានរយៈពេលយូរជាងប្រាំពីរថ្ងៃ និងបានធ្វើឱ្យពួកគេត្រូវបាត់បង់ម៉ោងធ្វើការ ឬបាត់បង់ប្រាក់ចំណូល។ មានព័ត៌មាន ព្រមទាំងសេវាទូរស័ព្ទពហុភាសាដែលអាចប្រើប្រាស់បានតាមរយៈលេខ ១៣១ ២០២ ។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ជំនឿមិនពិតនៃកូវីដ-១៩៖
ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩មិនមានសុវត្ថិភាពនោះទេ ដោយសារតែវាត្រូវបានគេបង្កើតឡើងលឿនពេក។
ការពិតនៃកូវីដ-១៩៖
រាល់វ៉ាក់សាំងបង្ការកូវីដ-១៩នីមួយៗ ត្រូវឆ្លើយតបទៅនឹងតម្រូវការរដ្ឋបាលទំនិញព្យាបាល (TGA)របស់អូស្រ្តាលី សម្រាប់លក្ខខណ្ឌសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៅមុនពេលអនុញ្ញាតិអោយប្រើ។ TGA នឹងបន្តត្រួតពិនិត្យវ៉ាក់សាំងយ៉ាងដិតដល់ ដើម្បីរកឱ្យឃើញ និងឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះបញ្ហាសុវត្ថិភាពដែលកំពុងកើតមានទាំងនៅក្នុងប្រទេសអូស្ត្រាលីនិងនៅបរទេស។ TGA ក៏ត្រួតពិនិត្យផងដែរនូវគុណភាពនៃរាល់វ៉ាក់សាំងគ្រប់ក្រុម ដែលបានផ្គត់ផ្គង់នៅក្នុងប្រទេសអូស្ត្រាលី នៅមុនពេលចែកចាយចេញទៅ។
នៅក្នុងសហរដ្ឋអាម៉េរិក, បានបង្ហាញថា ការស្លាប់ដោយសារតែកូវីដ-១៩ស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ កើតឡើងចំពោះអ្នកដែលមិនចាក់វ៉ាក់សាំង។
ក្នុងខែមិថុនា, បានរកឃើញថា ១០៣ករណីក្នុងចំណោមករណីអំបូរDelta ២២៣ករណី ដែលចូលព្យាបាលក្នុងមន្ទីរពេទ្យចាប់តាំងពីខែកុម្ភៈមក គឺជាអ្នកដែលមិនបានចាក់ថ្នាំវ៉ាក់សាំង ឬចាក់បានតែមួយដូស្ត។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖