- ចំនួនករណីឆ្លងនៅតែខ្ពស់ក្នុងតំបន់និរតី និងភាគខាងលិចក្រុងស៊ីដនី។
- រដ្ឋវិចថូរៀពន្យារគម្លាតពេលវេលាក្នុងការចាក់វ៉ាក់សាំងPfizerដូស្តទីពីរ
- តំបន់ភាគអាគ្នេយ៍រដ្ឋគ្វីនស្លេននឹងត្រូវបិទខ្ទប់ចាប់ពីម៉ោង៤ល្ងាចនេះ។
- រដ្ឋថាសម៉ាញៀបិទព្រំដែនរបស់ខ្លួនជាមួយរដ្ឋគ្វីនស្លេន។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន២១០ករណី និងស្លាប់ម្នាក់ ជាបុរសដែលស្ថិតក្នុងវ័យ៦០ឆ្នាំប្លាយ មកពីតំបន់និរតីក្រុងស៊ីដនី។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Brad Hazzard មានប្រសាសន៍ថា ពីរភាគបីនៃករណីឆ្លងថ្មីទាំងនេះគឺជាប្រជាជនដែលមានអាយុក្រោម ៤០ឆ្នាំ ខណៈដែលមានមនុស្សវ័យម្ភៃឆ្នាំប្លាយ៦នាក់កំពុងស្ថិតនៅក្នុងបន្ទប់ICU។
មានករណីឆ្លងក្នុងស្រុកសរុប ៣១៩០ករណីក្នុងរដ្ឋញូសៅវែល គិតចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងរាលដាលវីរុសអំបូរ Delta នៅថ្ងៃទី ១៦ ខែមិថុនា។
រដ្ឋវិចថូរៀ
រដ្ឋនេះមានកំណត់ត្រាករណីឆ្លងក្នុងស្រុកថ្មី២ករណី ដែលសុទ្ធតែពាក់ព័ន្ធនឹងករណីដែលមានស្រាប់ពីមុន ប៉ុន្តែក្នុងនោះមានតែម្នាក់ប៉ុណ្ណោះដែលបានផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ទៅហើយក្នុងអំឡុងពេលឆ្លង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃរដ្ឋវិចថូរៀ លោក Martin Foley មានប្រសាសន៍ថា ពេលវេលាលឿនបំផុតរវាងការចាក់ថ្នាំវ៉ាក់សាំង Pfizer ទាំងពីរដូស្តនឹងត្រូវពន្យារពី៣អាទិត្យទៅ៦អាទិត្យវិញ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- បន្ទាប់ពីមានកំណត់ត្រាឆ្លងថ្មីនៃវីរុសអំបូរ Delta ក្នុងស្រុក ៦ករណីមក នឹងត្រូវបិទខ្ទប់រយៈពេល៣ថ្ងៃ ចាប់ពីម៉ោង៤ល្ងាចថ្ងៃនេះទៅ។
- សមាគមវេជ្ជសាស្រ្តអូស្រ្តាលី បានចេញការគាំទ្រចំពោះថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩របស់ Astra Zeneca ដើម្បីបង្កើនអត្រាអ្នកចាក់វ៉ាក់សាំងបង្ការ។
- រដ្ឋថាសម៉ាញៀនឹងបិទព្រំដែនរបស់ខ្លួនជាមួយនឹងតំបន់ភាគអាគ្នេយ៍រដ្ឋគ្វីនស្លេនចាប់ពីម៉ោង៤ល្ងាចថ្ងៃនេះទៅ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖