បច្ចុប្បន្នភាពកូវីដ-១៩៖ មានកំណត់ត្រាមនុស្សស្លាប់ដោយសារកូវីដ ២នាក់ថ្មីនៅក្នុងរដ្ឋញូសៅវែល

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ ២០២១។

Kiongozi wa NSW Gladys Berejiklian atoa taarifa mpya kuhusu COVID-19 mjini Sydney.

Kiongozi wa NSW Gladys Berejiklian atoa taarifa mpya kuhusu COVID-19 mjini Sydney, Jumapili, 25 Julai, 2021. Source: AAP Image/Lisa Maree Williams

  • រដ្ឋញូសៅវែល​កត់ត្រា​ករណី​ស្លាប់ដោយសារតែ​កូវីដ-១៩​ចំនួន​២នាក់បន្ថែម​ទៀត​។
  • រាល់ករណី​ឆ្លង​ថ្មីទាំង​អស់នៅ​ក្នុងរដ្ឋ​វិចថូរៀ​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​​ការ​ឆ្លង​រាលដាលនាពេល​បច្ចុប្បន្ន។
  • រដ្ឋាភិបាល​សហព័ន្ធ​ធានាបាន​ថ្នាំ​វ៉ាក់សាំង Pfizer ចំនួន​៨៥លានដូស្ត​បន្ថែម។
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះទៅរក​ការ​បិទបញ្ចប់Lockdown

រដ្ឋញូសៅវែល

រដ្ឋញូសៅវែល​បានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ១៤១ករណី។ រដ្ឋមន្រ្តីទីមួយ លោកស្រី Berejikilian បាននិយាយថា មនុស្សពីរនាក់បានស្លាប់។ ម្នាក់គឺជាស្ត្រីក្នុងវ័យ៧០ឆ្នាំប្លាយ និង​ម្នាក់ទៀតគឺជាស្ត្រីក្នុងវ័យ ៣០ឆ្នាំប្លាយ ដែលមិនមានរោគប្រចាំកាយ​ពីមុនមក។

រដ្ឋញូសៅវែល​នឹងទទួលបានថ្នាំវ៉ាក់សាំង Pfizer ចំនួន ៥០ ០០០ ដូស្តបន្ថែម។ ស្របពេលជាមួយគ្នានេះ អង្គភាពប៉ូលីសពិសេសត្រូវបានបង្កើតឡើង​ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទៅចូលរួម​បាតុកម្ម​កាលពីម្សិលមិញ ហើយបាន​ចេញ​នូវសេចក្តីជូនដំណឹងអំពីការផាក​ពិន័យដល់​មនុស្សចំនួន ៥១០ នាក់​រួចហើយ។

ស្វែងរកនៅទីនេះ​ចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ 

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​​មានកំណត់​ត្រា​ករណី​ឆ្លង​ក្នុងស្រុកថ្មីចំនួន ១១ករណី ដែល​អ្នកទាំង​អស់នោះ សុទ្ធ​តែកំពុង​ធ្វើ​ចត្តាឡីស័ករួចស្រាប់​ហើយ​ក្នុង​អំឡុង​ពេល​ឆ្លង​របស់​ពួកគេនេះ ហើយ​ក៏សុទ្ធតែ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នាពេលបច្ចុប្បន្ន​នេះដែរ។

អាជ្ញាធរ​នៅ​មិន​ទាន់​អាច​អះអាង​អំពីការ​បន្ធូរ​បន្ថយ​ការ​ដាក់កំហិត​កូវីដ-១៩​នៅ​ថ្ងៃអង្គារ ទី២៧ កក្កដា នៅឡើយនោះទេ។

ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅ​ក្នុង​ផែនទី។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី

  • អូស្រ្តាលីនឹង​ទទួលបាន​នូវថ្នាំ​វ៉ាក់សាំងបង្ការកូវីដ-១៩​ពី​ក្រុមហ៊ុន Pfizer ចំនួន​៨៥លានដូស្ត​បន្ថែម​ទៀត ​នៅ​ក្នុង​ឆ្នាំ ២០២២ និង ២០២៣។
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​កត់ត្រាករណី​ឆ្លង​ក្នុង​ស្រុកថ្មី ៣ករណី តែ​ក៏ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅរក​ការ​បញ្ចប់​ការ​បិទខ្ទប់​Lockdown របស់​ខ្លួន​នៅឡើយ។
  • រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី ៥ករណី​នៅ​ក្នុង​សណ្ឋាគារ​ធ្វើចត្តាឡីស័ក។

ជំនឿមិនពិតនៃកូវីដ-១៩៖

យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយ​និងសម្លាប់​តែមនុស្សចាស់ ឬអ្នកជំងឺ​តែប៉ុណ្ណោះ។

ការពិតនៃកូវីដ-១៩៖

វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយ​និងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អ​​មួយចំនួនផងដែរ។



ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 25 July 2021 1:38pm
Updated 25 July 2021 1:42pm
Presented by SBS/ALC Content
Source: SBS


Share this with family and friends