- អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានច្រានចោលនូវការហាមប្រាមការធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូងសម្រាប់ពេលនេះ ខណៈដែលលេចចេញនូវវីរុសបំប្លែងថ្មីនៃកូវីដ-១៩ ដែលគួរឲ្យបារម្ភនៅក្នុងប្រទេសនេះ។ វីរុសបំប្លែងថ្មី Mu ឬ B.1.621 នេះមានការបម្រែបម្រួលមួយចំនួនដែលបង្ហាញថា វាអាចនឹងធន់ទៅនឹងថ្នាំវ៉ាក់សាំង។
- រដ្ឋវិចថូរៀបានបញ្ចប់ប្រព័ន្ធអនុញ្ញាតការធ្វើដំណើររបស់ខ្លួនសម្រាប់អ្នកដំណើរក្នុងស្រុក។
- រដ្ឋញូសៅវែលផ្តល់ជូននូវប័ណ្ណ បន្ថែមដែលអាចប្រើប្រាស់បានចាប់ពីថ្ងៃនេះតទៅ។ កម្មវិធីនេះត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។
- រដ្ឋគ្វីនស្លេននិយាយថា ខ្លួនមិនអាច"បើកទ្វារឈូឆរ" បានទេ បើទោះជាក្រោយសម្រេចបានអត្រាចាក់វ៉ាក់សាំង៨០%ក៏ដោយ ព្រោះខ្លួនត្រូវការពារប្រជាជនដែលនៅសេសសល់២០%ទៀត និងកុមារអាយុក្រោម១២ឆ្នាំ។
- អង្គការលើកលែងទោសអន្តរជាតិអូស្ត្រាលី និយាយថា វាជា‘ការខកចិត្ត’ ដែល អង្គការលើកលែងទោសអន្តរជាតិចក្រភពអង់គ្លេស ជ្រើសរើសផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតួនាទីរបស់កងកម្លាំងការពារអូស្ត្រាលីក្នុងការងារសង្គ្រោះដែលកំពុងអនុវត្តនៅដែនដីភាគខាងជើង ដែលរងគ្រោះដោយកូវីដ-១៩។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១,៣៦២ករណី និងស្លាប់៧នាក់។
រដ្ឋញូសៅវែលកត់ត្រា ២៦១ករណីថ្មីនៅក្នុងសហគមន៍។
រដ្ឋធានីដែនដីអូស្រ្តាលីកត់ត្រាករណីឆ្លងថ្មី ៨ករណី។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- · ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- · ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- · ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖