បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលបិទខ្ទប់តំបន់Tamworth ខណៈរដ្ឋវិចថូរៀបន្ធូរបន្ថយនៅតំបន់ជនបទ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ ២០២១។

Health Workers at a drive-through COVID-19 vaccine hub in Melton, Monday, August 9, 2021. Victoria has entered a seven-day lockdown to contain a growing outbreak of the Delta variant of COVID-19 in the state. (AAP Image/Luis Ascui) NO ARCHIVING

Health Workers at a drive-through COVID-19 vaccine hub in Melton, Monday, August 9, 2021. Source: AAP Image/Luis Ascui

  • តំបន់Tamworth​ឈានចូលដល់ការបិទខ្ទប់ ហើយតំបន់Byron Bay ស្ថិតក្រោមការ​ប្រុងប្រយ័ត្នខ្ពស់។
  • រដ្ឋវិចថូរៀ​បិទបញ្ចប់​ការបិទខ្ទប់​នៅ​តំបន់ជនបទ​ចាប់​ពី​ពាក់កណ្តាល​អធ្រាត្រនេះទៅ។
  • មណ្ឌល​ចាក់វ៉ាក់សាំងដោយគ្រាន់តែ​បើករថយន្តឆ្លងកាត់ដំបូងគេ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បើក​នៅ​ទីក្រុង​ម៉ែលប៊ន។
  • រដ្ឋថាសម៉ាញៀ​ប្រកាស​ឲ្យ​មាន​ប្រព័ន្ធ​ចុះឈ្មោះ​លេខកូដ QR Code ជា​កំហិត។

រដ្ឋញូសៅវែល
រដ្ឋញូសៅវែល​មានកំណត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២៨៣​ករណី ជាមួយ​នឹង​ការ​ស្លាប់​មួយករណី។ យ៉ាងហោចណាស់​៦៤ករណី​បាន​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាចចម្លង​បន្ត​ទៅ​ឲ្យ​អ្នកដទៃបាន។

តំបន់Tamworth​នឹង​ត្រូវ​បិទខ្ទប់​រយៈពេល​៧ថ្ងៃ ចាប់​ពី​ម៉ោង​៥ល្ងាចនេះទៅ ខណៈដែល​មានការកំណត់​មួយចំនួន​ បន្ទាប់​ពី​ករណី​វិជ្ជមានម្នាក់​មក​ពី​តំបន់ Newcastle បាន​ធ្វើដំណើរ​ទៅ​តំបន់នេះ។

លោកស្រី​រដ្ឋមន្រ្តី​ទីមួយ Gladys Berejiklian ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​តេស្ត​បន្ថែម​ទៀត​នៅ​ក្នុងតំបន់ Byron Bay ជាទី​ដែល​បុរសម្នាក់​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមានកូវីដ-១៩។

ស្វែងរកនៅទីនេះ​ចំពោះ​ 

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​១១ករណី ដែល​ទាំង​អស់នេះ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅ​នឹង​ចង្កោម​ដែល​មានស្រាប់។

លោករដ្ឋមន្រ្តី​ទីមួយ Daniel Andrews ប្រកាស​បញ្ចប់​ការ​បិទខ្ទប់​សម្រាប់​តំបន់​ជនបទនៅរដ្ឋវិចថូរៀ​ចាប់​ពី​ម៉ោង ១២និង​០១​នាទី​យប់​ថ្ងៃចន្ទ​ឆ្លងចូលព្រឹកថ្ងៃអង្គារ ទី​១០ខែសីហានេះ ហើយ​ព្រមាន​អ្នកស្រុក​នៅ​ម៉ែលប៊ន​កុំ​ឲ្យ​ធ្វើ​ដំណើរ​​នៅ​ក្នុងស្រុក​ដោយគ្មាន​ហេតុផល​ចាំបាច់ជាក់លាក់។

មណ្ឌល​ចាក់វ៉ាក់សាំងដោយគ្រាន់តែ​បើករថយន្តឆ្លងកាត់ដំបូងគេ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បើក​នៅតំបន់ Melton ក្នុង​ភាគខាង​លិចក្រុងម៉ែលប៊ន។ ស្វែងរកនៅទីនេះសម្រាប់

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេន​បាន​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន​៤ករណី។ ស្វែងរកនៅទីនេះ​សម្រាប់
  • ការ​បិទខ្ទប់​នៅ​ទីក្រុង Cairns និង Yarrabah នឹង​ត្រូវបញ្ចប់​នៅ​ម៉ោង​៤ល្ងាច ថ្ងៃ​ពុធ ទី​១១​ ខែសីហា។
  • នៅក្នុងរដ្ឋ​ថាសម៉ាញៀ រាល់សេវាកម្មរថយន្តឈ្នួល Uber និង​តាក់ស៊ី នឹង​តម្រូវ​ឲ្យ​មាន​ប្រព័ន្ធ​ចុះឈ្មោះ QR code ចាប់​ពីម៉ោង​៦ល្ងាច ថ្ងៃសុក្រ​ ទី​១៣ ខែ​សីហា តទៅ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 9 August 2021 1:55pm
By SBS/ALC Content
Source: SBS


Share this with family and friends