- នៅក្នុងតំបន់ដែលជាចំណុចក្តៅនៅទីក្រុងស៊ីដនី ឥឡូវត្រូវអនុវត្តន៍វិធានការបន្ថែមមួយចំនួនរួមទាំងបម្រាមគោចរពីម៉ោង ៩យប់ដល់ម៉ោង៥ព្រឹក និងការហាត់ប្រាណកម្រិតត្រឹមមួយម៉ោងក្នុងមួយថ្ងៃ។
- រដ្ឋវិចថូរៀមានកំណត់ត្រាករណីអាថ៌កំបាំងចំនួន២២ករណី
- ACT បើកឲ្យក្រុមអាយុចន្លោះពី ១៦ដល់២៩ឆ្នាំ ចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំង Pfizer
- រដ្ឋអូស្រ្តាលីខាងត្បូងចាប់ផ្តើមការសាកល្បងធ្វើចត្តាឡីស័កនៅផ្ទះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកចំនួន ៨១៨ករណី ដែលយ៉ាងហោចណាស់ ៤២ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ មនុស្ស៣នាក់ក្នុងវ័យ៨០ឆ្នាំប្លាយ ដែលសុទ្ធតែមានបញ្ហាសុខភាពប្រចាំកាយបានស្លាប់។
នៅថ្ងៃនេះ ខណៈដែលបុគ្គលិកកម្មករមកពីតំបន់ Canterbury-Bankstown, Cumberland និង Fairfield មិនចាំបាច់ត្រូវធ្វើតេស្តកូវីដ-១៩ជាទៀតទាត់ ដើម្បីអាចចេញទៅធ្វើការនៅតំបន់ខាងក្រៅរដ្ឋាភិបាលក្នុងមូលដ្ឋានរបស់ពួកគេទៀតទេ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក៧១ករណី ដែលក្នុងនោះ២២ករណីមិនដឹងពីប្រភព។ ៥៥ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ករណីអាថ៌កំបាំងទាំងនោះត្រូវបានកត់ត្រានៅក្នុងតំបន់ Essendon West, Camberwell, Thornbury, Fitzroy North, Maidstone និង Sorrento.
ស្វែងរកនៅទីនេះសម្រាប់ ) និង ។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT
ACT បានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១៦ករណី ដែលក្នុងនោះ៣ករណីស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ៣ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អ្នកទាំងឡាយណាដែលមានអាយុចន្លោះពី ១៦ទៅ២៩ឆ្នាំ ឥឡូវនេះអាចចុះឈ្មោះកក់ទុកសម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer បានតាមរយៈគេហទំព័រ ។
ស្វែងរកនៅទីនេះសម្រាប់ និងពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងក្នុងស្រុក១ករណីដែលបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។
- រដ្ឋអូស្រ្តាលីខាងត្បូងបានចាប់ផ្តើមការសាកល្បងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ក្នុងគោមបំណងឲ្យប្រជាជនធ្វើចត្តាឡីស័កនៅផ្ទះ ជាជាងនៅសណ្ឋាគា ជាមួយនឹងការតាមដានដោយមានជំនួយពីកម្មវិធីទីតាំងភូមិសាស្ត្រ និងកម្មវិធីចំណាំមុខ(geo-location and facial recognition software)។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖