បច្ចុប្បន្នភាពកូវីដ-១៩៖ ស៊ីដនីបើកគ្លីនីកថ្មីដែលអាចដើរចូលទៅចាក់វ៉ាក់សាំងបាន

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ ២០២១។

Polisi waonekana nje ya jengo ambalo liko chini ya makatazo yakutoka, katika mtaa wa Devitt Street, katika kitongoji cha Magharibi Sydney cha Blacktown

Polisi waonekana nje ya jengo ambalo liko chini ya makatazo yakutoka, katika mtaa wa Devitt Street, katika kitongoji cha Magharibi Sydney cha Blacktown Source: AAP Image/Mick Tsikas

  • គ្លីនីកសម្រាប់ដើរ​ចូល​ទៅចាក់វ៉ាក់សាំង​ ត្រូវ​បាន​បើក​នៅ​ក្នុង​តំបន់​ភាគខាង​លិចក្រុងស៊ីដនី។
  • រដ្ឋ​វិចថូរៀ​ និង​រដ្ឋ​អូស្រ្តាលី​ខាងត្បូង បញ្ជប់​ការ​បិទខ្ទប់lockdown នៅ​ពាក់កណ្តាល​អធ្រាត្រនេះ។
  • មិនមានករណី​ឆ្លង​ថ្មីនៅ​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ និង​រដ្ឋ​គ្វីនស្លេនទេ។
  • អត្រា​ចាក់វ៉ាក់សាំង​សម្រាប់​មនុស្ស​វ័យ​លើសពី​៦០ឆ្នាំ មានអត្រា​ទាប​គួរ​ឲ្យ​បារម្ភ។

រដ្ឋញូសៅវែល
រដ្ឋ​ញូសៅវែល​មានកំណត់ត្រា​ឆ្លង​ថ្មី​នៃ​វីរុសកូរ៉ូណា​នៅ​ក្នុង​ស្រុក​ចំនួន ១៧២ករណី ដែល​ក្នុង​នោះ​យ៉ាង​ហោចណាស់ ៦០ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង​របស់​ពួកគេ។ ប្លុកអគារអាផាតមិនមួយ​​នៅ​ក្នុង​តំបន់ Blacktown ស្ថិតក្រោម​ការ​យាមកាម​របស់​ប៉ូលិស បន្ទាប់​ពី​អ្នករស់នៅ​ក្នុង​អគារនោះ​៦នាក់ ធ្វើ​តេស្តឃើញ​មានកូវីដ-១៩វិជ្ជមាន។

ក្រសួងសុខាភិបាល​រដ្ឋ​ញូសៅវែល​ផ្តល់ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូវីដ​ AstraZeneca ជូន​ដល់​អ្នករស់នៅ​ក្នុងសហគមន៍ទាំង​អស់​ដែល​មាន​អាយុ​៤០ឆ្នាំឡើង​ទៅ នៅ​តាម 

ចាប់​ពីថ្ងៃ​ស្អែក​ទៅ ប្រជាជន​អាយុ​ចាប់​ពី​១៨ឆ្នាំឡើង អាច​ទៅ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩​របស់ AstraZeneca ពីបាន នេះបើតាម​ប្រសាសន៍របស់​លោកស្រី​រដ្ឋមន្រ្តី​ទីមួយ Gladys Berejiklian ដែល​ជំរុញ​ឲ្យ​ប្រជាជន​គ្រប់គ្នា​ទៅចាក់វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ក្នុងស្រុកថ្មី​ចំនួន១០ករណី ដែល​សុទ្ធតែ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​រួចស្រាប់​ទៅហើយនៅក្នុង​អំឡុង​ពេល​ឆ្លង​។ ការ​បិទខ្ទប់​ (lockdown) លើកទី៥ នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង​ ១១និង​៥៩នាទី​យប់នេះ ប៉ុន្តែ​ការ​ដាក់កំហិត​មួយ​ចំនួន​នឹង​នៅ​តែ​មាន​រយៈពេល​២សប្តាហ៍ទៀត។

អ្នកស្រុកវិចថូរៀ​មិន​អនុញ្ញាត​ឲ្យ​មាន​ភ្ញៀវ​មក​​លេង​នៅ​ផ្ទះ​របស់​ពួកគេនោះទេ ការ​ជួបជុំនៅ​ទីសាធារណៈខាង​ក្រៅ​កម្រិត​ត្រឹម​១០នាក់ ហើយ​ម៉ាសនៅតែ​ត្រូវ​ពាក់​ជាកំហិត។ ស្វែងរកនៅទីនេះ​សម្រាប់ 

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • តំបន់ Wagga Wagga, Hay, Lockhart និង Murrumbidgee មិនត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​ចាត់ចែង​ពពុះនៃការធ្វើ​ដំណើរ​ឆ្លង​កាត់ព្រំដែន​​រវាង​រដ្ឋ​វិចថូរៀ​និង​រដ្ឋ​ញូសៅវែលទៀតទេ។ 
  • មានប្រជាជន​​អាយុ​លើស​ពី​៦០ឆ្នាំតែ​១៥%ប៉ុណ្ណោះ ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញ​រួចរាល់ហើយ នេះ​បើយោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​សហព័ន្ធ។


ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 
 


Share
Published 27 July 2021 1:21pm
Updated 27 July 2021 1:26pm
By SBS/ALC Content
Source: SBS


Share this with family and friends