បច្ចុប្បន្នភាពកូវីដ-១៩៖ បណ្តារដ្ឋនានាជំរុញផែនការចាក់វ៉ាក់សាំង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ ២០២១។

Victorian Premier Daniel Andrews addresses the media during a press conference in Melbourne, Friday, August 13, 2021

Victorian Premier Daniel Andrews addresses the media during a press conference in Melbourne, Friday, August 13, 2021. Source: AAP Image/James Ross

  • យុវវ័យ​ក្មេងៗស្ថិតក្នុង​ចំណោម​អ្នកដែល​ឆ្លង​ច្រើនបំផុតនៅ​រដ្ឋញូសៅវែល
  • រដ្ឋវិចថូរៀ​គ្រោងចាក់វ៉ាក់សាំង​ឲ្យ​បាន​មួយលាននាក់​ក្នុង​ពេល​៥​សប្តាហ៍
  • ACT កត់ត្រាករណី​ឆ្លង​ក្នុង​ស្រុក​២ករណី
  • អ្នកដែល​មក​ពី ACT ចូល​មក​ក្នុង​រដ្ឋ​គ្វីនស្លេន​ត្រូវ​ធ្វើ​ច​ត្តាឡីស័ក

រដ្ឋញូសៅវែល
រដ្ឋញូសៅវែលកត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន៣៩០​ករណី និង​មនុស្ស​ស្លាប់​២នាក់។ យ៉ាងហោចណាស់ ៦០ករណី​ស្ថិតនៅក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង។

ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​ចំនួន ២៥ករណី​នៅ Dubbo និង Walgett ត្រូវ​បាន​រកឃើញ​ក្នុង​ជនជាតិ​ដើម​ Aboriginal ដែល​រួម​មានទាំង​កុមារ​ផងដែរ។

Dr Maryanne Gale នៃ​ក្រសួងសុខាភិបាល​រដ្ឋញូសៅវែល មានប្រសាសន៍ថា នៅក្នុង​រយៈពេល​២សប្តាហ៍ចុងក្រោយនេះ មនុស្ស​ពេញវ័យក្មេងៗ អាយុចន្លោះ​ពី ២០ឆ្នាំ​ដល់​២៩ឆ្នាំ ស្ថិតនៅ​ក្នុង​ចំណោម​អ្នក​ដែល​រងផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​កូវីដ-១៩ ហើយ​ជំរុញ​ឲ្យ​គ្រប់គ្នា​មក​ចាក់វ៉ាក់សាំង។

ស្វែងរកនៅទីនេះ​ចំពោះ​ 

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​មានកំណត់​ត្រា​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១៥ករណី ដែល​ក្នុង​នោះ ៤ករណី​មិន​ដឹង​ពី​ប្រភពនៃការ​ឆ្លង​។

រដ្ឋមន្រ្តី​ទីមួយ លោក Daniel Andrews មានប្រសាសន៍ថា ថ្នាំវ៉ាក់សាំង​បង្ការកូវីដ-១៩ AstraZeneca នឹង​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​មានអាយុ​លើសពី​១៨​ឆ្នាំ​ឡើង​ទៅ នៅ​គ្រប់​មណ្ឌល​ចាក់​វ៉ាក់សាំង​របស់​រដ្ឋទាំងអស់ ហើយ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់​លោក​ចង់​ចាក់​ជូនប្រជាជន​ឲ្យ​បាន​១លាននាក់​​ក្នុង​ពេល​៥សប្តាហ៍​ខាង​មុខនេះ។

ស្វែងរកនៅទីនេះសម្រាប់

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ក្នុងស្រុក​៧ករណី។ ចាប់​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែសីហានេះទៅ នរណាម្នាក់​ដែល​មក​ពី​ដែនដីរដ្ឋធានីអូស្រ្តាលី(ACT) ចូល​មក​ក្នុង​រដ្ឋ​គ្វីនស្លេន​ត្រូវ​តែ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​សណ្ឋាគារ។
  • អាជ្ញាធរ​ដែនដី​រដ្ឋធានីអូស្រ្តាលី ACT អះអាង​ថា មាន​អ្នកដែល​មាន​ទំនាក់​ទំនង​ជិត​ស្និតជាង៣០០០នាក់ និង​មានករណី​សកម្ម​៦ករណី។
  • អាជីវកម្មនៅរដ្ឋ​តាសម៉ាញៀ​ដែល​រងផលប៉ះពាល់​ដោយសារ​ការ​បិទព្រំដែន​​និង​ការ​បិទខ្ទប់​នៅ​ក្នុង​រដ្ឋ​ដទៃ អាច​ដាក់​ពាក្យ​សុំ​ជំនួយចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 13 August 2021 2:31pm
Updated 13 August 2021 2:54pm
By SBS/ALC Content
Source: SBS


Share this with family and friends