បច្ចុប្បន្នភាព COVID-19 ៖ រដ្ឋ​ឃ្វីន​ឡែន​ភាគ​និរតី​បើក​ទ្វារ​ឡើង​វិញ ប៉ុន្តែ​ករណី​ថ្មី​មួយ​ធ្វើ​ឲ្យ​អាជ្ញាធរ​បិទ​ក្រុង Cairns

ខាងក្រោមនេះជាបច្ចុប្បន្នភាពស្តីពី Coronavirus នៅប្រទេសអូស្ត្រាលីប្រចាំថ្ងៃទី 8 សីហា 2021។

Kiongozi wa Queensland Annastacia Palaszczuk, azungumza na waandishi wa habari

Kiongozi wa Queensland Annastacia Palaszczuk, atoa taarifa mpya kuhusu COVID-19 mjini Brisbane, Jumapili, 8 Augosti, 2021. Source: AAP/Danny Casey

  • រដ្ឋ​ឃ្វីន​ឡែន​មាន​ករណី​ COVID-19 ឆ្លង​ក្នុង​សហគមន៍ថ្មី​ចំនួន ៩
  • ទីក្រុង Cairns និង Yarrabah ត្រូវ​បិទ​ខ្ទប់​ចំនួន​បីថ្ងៃ​ ចាប់​ពីម៉ោង 4 រសៀល​ថ្ងៃ​នេះ
  • រដ្ឋ​ញូសៅវ៉េល​មាន​ឆ្លង​ថ្មី COVID-19 ចំនួន 262 ករណី និង​ស្លាប់​មួយ​ករណី
  • រដ្ឋ​វិកថូរៀ​មាន​ឆ្លងថ្មី COVID-19 ចំនួន 11 ករណី

រដ្ឋឃ្វីនឡែន

រដ្ឋ​ឃ្វីន​ឡែន​រាយការណ៍​ពីករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន 9។ ប្រាំ​ពីរ​ករណី​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជា​ចង្កោម​នៅ Indooroopilly មួយ​ករណី​នៅ Gold Coast និង​មួយករណី​ទៀត​នៅ Cairns។ 

ការ​បិទខ្ទប់​នៅ​ភាគ​អាគ្នេយ៍​រដ្ឋ​ឃ្វីន​ឡែន​នឹង​ត្រូវ​បញ្ចប់​ដូច​គ្រោង​ទុក​នៅម៉ោង 4 រសៀល​ថ្ងៃនេះ ប៉ុន្តែ​ការ​ដាក់​កំហិត​នៅ​មាន​ជា​ធរមាន​នៅឡើយ​នៅក្នុង​ពេល​ពីរ​សប្តាហ៍​ខាង​មុខ​នេះ ដោយ​រួម​ទាំង​តម្រូវ​ការ​ឲ្យ​ពាក់​ម៉ាស្ក​ផង។

អភិបាល​រដ្ឋឃ្វីនឡែន​លោកស្រី Annastacia Palaszczuk មាន​ប្រសាសន៍ថាករណី​ថ្មី​មួយនៅទីក្រុង Cairns ជាករណីគួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ពីព្រោះ​អ្នក​ឆ្លង​ជា​អ្នក​បើក​រថ​យន្ត​ឈ្នួល និង​បាន​ស្ថិត​នៅក្នុង​សហគមន៍​រហូត​ដល់ 10ថ្ងៃ​ ខណៈមាន​លទ្ធភាព​ចម្លង​ទៅកាន់​អ្នក​ផ្សេង។

ដូចនេះ​តំបន់​រដ្ឋបាល​ក្រុង Cairns និង តំបន់ជនជាតិ​ដើម Yarrabah  នឹង​ត្រូវ​បិទ​ខ្ទប់​ចំនួន​បីថ្ងៃ​ចាប់ពីរសៀល​ម៉ោង 4 នេះ​ទៅ។

សូម​ចុច​ត្រង់​នេះ​ដើម្បី​ស្វែង​រក  នៅ​ជិត​អ្នក​បំផុត។

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍ចំនួន 262 ករណី និង​ស្រ្តី​មួយរូប​ក្នងវ័យ 80ឆ្នាំ​បាន​បាត់​បង់​ជីវិត។ 

យ៉ាង​ហោច​ណាស់​មាន 72 ករណី​ស្ថិត​នៅក្នុង​សហគមន៍​ហើយ​មាន​លទ្ធភាព​ចម្លង​ទៅ​អ្នក​ដទៃ។ 

អភិបាល​រដ្ឋ​លោកស្រី Gladys Berejiklian មាន​ប្រសាសន៍​ថា​តំបន់​ចំនួន 12 នៅ​រដ្ឋបាល​ក្រុង Penrith នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តំបន់​ដែល​មាន​ការ​ព្រួយបារម្ភ ហើយ​ការ​ដាក់​កំហិត​បន្ថែម​នឹង​ចូល​ជា​ធរមាន​នៅម៉ោង 5 រសៀល​ថ្ងៃ​អាទិត្យ​នេះ។

ស្វែងរកនៅទីនេះ​ចំពោះ​ 

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 11 ករណី ដែល​ករណី​ទាំង​អស់​សុទ្ធ​សឹង​តែ​ជាប់​ទាក់​ទង​នឹង​ការ​ឆ្លង​ថ្មីៗ​នេះ។ គ្មាន​ករណី​ណា​មួយបាន​ធ្វើ​ចត្តាឡីស័ក​អំឡុង​ពេល​មាន​លទ្ធភាព​ចម្លង​ទៅអ្នកដទៃ​នោះទេ។

ពលរដ្ឋ​វិកថូរៀ​ដែល​មាន​អាយុ​ពី 18 ដល់ 39ឆ្នាំ នឹង​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ AstraZeneca  នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយចំនួន​ចាប់​ពីថ្ងៃ​ចន្ទ​នេះ​ទៅ។ 

មណ្ឌល​ចាក់​វ៉ាក់សាំង​ដោយ​បើក​ឡាន​កាត់​ដើម្បី​ចាក់​ជា​លើក​ដំបូង​នៅ​អូស្ត្រាលី​នឹង​បើក​ដំណើរ​ការ​នៅ​រដ្ឋ​វិកថូរៀ​នៅ​អតីត​ទីតាំង Bunnings Warehouse នៅ​តំបន់ Melton ចាប់​ពីថ្ងៃ​ចន្ទ​នេះ។

ស្វែង​រក​នៅ​ទីនេះ​ចំពោះ 
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអនឡាញ​សម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 8 August 2021 2:09pm
By SBS/ALC Content
Source: SBS


Share this with family and friends