បច្ចុប្បន្នភាពកូវីដ-១៩៖ ស្ថានការណ៍នៅតំបន់ Katherine និង Robinson River នៃ ដែនដីភាគខាងជើង “ធ្ងន់ធ្ងរ”

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

The spike in cases has triggered a lockdown extension for Katherine and Robinson River region until at least 6pm on Monday

The spike in cases in the NT has triggered a lockdown extension for Katherine and Robinson River region until at least 6pm on Monday. Source: AAP

ដែនដីភាគខាងជើងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ ចំនួន ៨ករណី ដែលក្នុងនោះ ៥ករណី​ស្ថិតនៅក្នុងសហគមន៍ដាច់ស្រយាល Robinson River ។ ការបិទខ្ទប់​ត្រូវបាន​អនុវត្តន៍នៅ​តំបន់ Katherine និងតំបន់ Robinson River រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃច័ន្ទ។ ការ​ពាក់ម៉ាសជាកំហិត​សម្រាប់ដែនដីទាំងមូល​ក៏ត្រូវបានដាក់ចេញផងដែរ។

អភិបាលរដ្ឋ​វិចថូរៀ​ លោក Daniel Andrews បានរិះគន់ចំពោះ "ហ្វូងមនុស្សមួយចំនួនតូចនិង​គ្មានសណ្តាប់​ធ្នាប់" ដែលបន្តប្រមូលផ្តុំនៅខាងក្រៅសភារដ្ឋវិចថូរៀ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់រោគរាតត្បាតដែលបានស្នើឡើង។ ការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ​នឹងធ្វើ​នៅ​ថ្ងៃស្អែកជាបន្តទៀត។

ក្រុមហ៊ុន Pfizer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យមានការ​ផលិតថ្នាំគ្រាប់ប្រឆាំងកូវីដ-១៩​របស់ខ្លួន។ ថ្នាំគ្រាប់នេះនឹង​ត្រូវ​ប្រើប្រាស់​ជាការ​ព្យាបាល​ដំណាក់កាលដំបូងៗ​នៅតាមផ្ទះ ដើម្បី​ជួយការពារការចូលសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ និងការស្លាប់ដោយសារកូវីដ-១៩។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

  • រដ្ឋវិចថូរៀ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ៩១៦ ករណី និង​ស្លាប់​ ៩នាក់។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២៣១ ករណី និង​ស្លាប់​សូន្យនាក់។
  • ACT កត់ត្រា​៦ករណី និង សូន្យករណី​នៅគ្វីនស្លេន។

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 

 


Share
Published 17 November 2021 2:33pm
Updated 17 November 2021 3:31pm
By SBS/ALC Content
Source: SBS


Share this with family and friends